សាក្សី៖ កងកម្លាំង RSF របស់ស៊ូដង់កំពុងឃុំខ្លួនអ្នករស់រានមានជីវិតពីការឡោមព័ទ្ធនៅតំបន់ ដាហ្វួរដើម្បីទាមទារប្រាក់លោះ

2025/12/04 06:25:13 pm        73

សាក្សី បុគ្គលិកជំនួយ និងអ្នកស្រាវជ្រាវនិយាយថា កងកម្លាំងប្រដាប់អាវុធគាំទ្ររហ័សប៉ារ៉ា RSF ស៊ូដង់ ដែលបានឡោមព័ទ្ធទីក្រុងមួយនៅតំបន់ ដាហ្វួរ (Darfur)កាលពីចុងខែតុលា កំពុងចាប់ប្រជាជន ឃុំឃាំងជាប្រព័ន្ធជម្រិតទារប្រាក់លោះ សម្លាប់ ឬវាយដំ អ្នកដែលក្រុមគ្រួសាររបស់ពួកគេមិនអាចបង់ប្រាក់បាន។ 

ទីភ្នាក់ងារសារព័ត៌មាន Reuters មិនអាចកំណត់បានច្បាស់ថាមានមនុស្សប៉ុន្មាននាក់ដែលកងកម្លាំងគាំទ្ររហ័សប៉ារ៉ា (RSF) និងកងជីវពលសម្ព័ន្ធមិត្តបានឃុំខ្លួននៅក្នុង និងជុំវិញ ទីក្រុង អាល់ហ្វាស៊ើរ (Al Fasher) រដ្ឋធានីនៃរដ្ឋ ដាហ្វួរខាងជើង (North Darfur)នោះទេ។

ប៉ុន្តែរបាយការណ៍បានបង្ហាញថា ក្រុមមនុស្សជាច្រើនកំពុងត្រូវបានឃុំខ្លួនក្នុងភូមិនានានៅចម្ងាយ៨០ គីឡូម៉ែត្រពី ទីក្រុង     អាល់ហ្វាស៊ើរ ខណៈអ្នកផ្សេងទៀតត្រូវបាននាំត្រឡប់ទៅទីក្រុងវិញ ទន្ទឹមនឹងក្រុម RSF ទាមទារប្រាក់រាប់ពាន់ដុល្លារពីសាច់ញាតិរបស់ពួកគេ។

ការឃុំខ្លួនពួកគេបង្ហាញពីហានិភ័យដែលប្រឈមដោយអ្នកមិនអាចទៅដល់កន្លែងសុវត្ថិភាពពីទីក្រុង អាល់ហ្វាស៊ើរ ដែលជាការរារាំងដ៏សំខាន់ចុងក្រោយប្រឆាំងនឹងកងកម្លាំង RSF ក្នុងតំបន់ដាហ្វួរខាងលិច មុនទីក្រុងនេះដួលរលំ។ សាក្សីបានពិពណ៌នាអំពីការសងសឹកដ៏ធំ រួមទាំងការប្រហារជីវិតដោយគ្មានហេតុផល និងអំពើហិង្សាផ្លូវភេទចាប់តាំងពីកងកម្លាំង RSF វាយដណ្តើមយកបានទីក្រុងនេះ។

នេះក៏បង្ហាញពីស្ថានភាពលំបាករបស់មនុស្សរាប់ម៉ឺននាក់ដែលបាត់ខ្លួនផងដែរ ខណៈភ្នាក់ងារជំនួយកំពុងជំរុញឱ្យចូលទៅកាន់តំបន់ Al Fasher ដែលរងគ្រោះដោយទុរ្ភិក្ស និងតំបន់ជុំវិញ ដែលបានក្លាយជាចំណុចកណ្តាលក្នុងសង្គ្រាមរយៈពេលពីរឆ្នាំកន្លះរវាងកងកម្លាំងគាំទ្ររហ័សប៉ារ៉ា (RSF) និងកងទ័ពស៊ូដង់។ អ្នករស់រានមានជីវិតបានរៀបរាប់អំពីការបង់ប្រាក់លោះចំនួន ៥ លានផោនស៊ូដង់ ឬស្មើ ១.៤០០ ដុល្លារអាមេរិក ដល់ ៦០ លានផោនស៊ូដង់ ឬស្មើ ១៧.០០០ដុល្លារអាមេរិក ជាចំនួនទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងតំបន់នេះ៕

អត្ថបទដែលទាក់ទង

មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm        17
ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm        13
UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm        35

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២

2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm