ឯកឧត្តម ហ៊ុន ម៉ានី៖ កម្មវិធីវាយតម្លៃ និងទទួលស្គាល់អង្គភាព​ផ្តល់សេវា​សាធារណៈគំរូ​បាន​និង​កំពុង​ចូល​រួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពសេវាអប់រំ និង​សុខាភិបាល​មូលដ្ឋាន

2025/12/04 06:28:44 pm        195

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និង​ជា​ប្រធាន​គណៈ​កម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ ជាតិ (គ.វ.ជ.) កម្មវិធីវាយតម្លៃ និង​ទទួល​ស្គាល់​អង្គភាពផ្តល់សេវាសាធារណៈគំរូ បាននិងកំពុងចូលរួម​ចំណែក​យ៉ាង​សកម្មក្នុ​ង​ការ​លើក​កម្ពស់​ប្រសិទ្ធភាព និងគុណភាពនៃសេវាអប់រំ និងសុខាភិបាលមូលដ្ឋាន។

ឯកឧត្តម ហ៊ុន ម៉ានី មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងកិច្ចប្រជុំ គណៈកម្មការ​វាយ​តម្លៃ​អង្គភាព​ផ្តល់​សេវា​សាធារណៈគំរូក្នុងវិស័យអប់រំ និងសុខាភិបាល បានទទួលស្គាល់អង្គភាពទាំង២ វិស័យ ចំនួន​១៤៩ អង្គភាព មកពី២៥ រាជធានី ខេត្តទូទាំងប្រទេស ដើម្បីចូលរួម​ប្រកួត​ប្រជែង​ក្លាយ​ជា​អង្គភាព​ផ្តល់​សេវាសាធារណៈគំរូឆ្នាំ២០២៥ កាលពីរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥នេះ។

ឯកឧត្តម ហ៊ុន ម៉ានី មានប្រសាសន៍ថា កម្មវិធីវាយតម្លៃ និងទទួលស្គាល់​អង្គភាព​ផ្តល់​សេវា​សាធារណៈ​គំរូ មិនត្រឹមតែលើទឹកចិត្តអង្គភាពដែលលេចធ្លោតែប៉ុណ្ណោះទេ ថែមទាំងបាន​យក​ចិត្ត​ទុក​ដាក់ គាំទ្រ និងជ្រោមជ្រែងដល់អង្គភាពដែលមិនទាន់មានចំណាត់ល្អ ជាគំនិត ជាបច្ចេកទេស និងធនធានមួយចំនួន ដើម្បីចូលរួមប្រកួតប្រជែងជាមួយអង្គភាពផ្សេងទៀតស្មើៗគ្នាផង និងចូលរួមលើកកម្ពស់ប្រសិទ្ធភាព និងដំណើរការការងាររបស់ខ្លួន ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋកាន់តែប្រសើរផង

ឯកឧត្តមបានបន្តថា ការវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាល ជាកម្មវិធីមួយដែលក្រសួងមុខងារសាធារណៈ និងក្រសួង ស្ថាប័នពាក់ព័ន្ធ សហការគ្នាក្នុងគោលដៅលើកកម្ពស់ការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋកាន់តែប្រសើរ។ កម្មវិធីនេះ ត្រូវបានអនុវត្ត និងទទួលស្គាល់អង្គភាពដែលលេចធ្លោ និងទទួលបានចំណាត់ល្អជាងគេជារៀងរាល់ឆ្នាំ។ ដោយឡែក ក្នុងគោលដៅដើម្បីផ្តល់ឱកាសដល់អង្គភាពដែលមិនទាន់បានជាប់ជ័យលាភី ឬស្ថិតក្នុងចំណាត់ថ្នាក់ទាប គណៈកម្មការបានបង្កើតវគ្គបណ្តុះបណ្តាលស្តីពី «នវានុវត្តន៍សម្រាប់អ្នកគ្រប់គ្រងអង្គភាពផ្តល់សេវាសាធារណៈក្នុងវិស័យអប់រំ និងសុខាភិបាល»។ វគ្គបណ្តុះបណ្តាលនេះ ផ្តល់ឱកាសដល់ប្រធាន ឬថ្នាក់ដឹកនាំអង្គភាពនៃវិស័យទាំង២ បានយល់ដឹងអំពីនវានុវត្តន៍ និងចំណេះដឹងថ្មីៗ ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈ។ វគ្គបណ្តុះបណ្តាលក៏មានផ្តល់ជូនថវិកាចន្លោះពី ៨លានទៅ ១៦លានរៀល សម្រាប់អនុវត្តគម្រោងនវានុវត្តន៍ ក្នុងអង្គភាពរបស់សិក្ខាកាម។

ក្នុងកិច្ចប្រជុំគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ ក្នុងវិស័យអប់រំ និងសុខាភិបាល នារសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកត់សម្គាល់ថា ការគិតគួរបែបនេះ មិនត្រឹមតែជាវិធីសាស្ត្រ ដើម្បីបំផុសឱ្យមានការចូលរួមទាំងអស់គ្នាតែប៉ុណ្ណោះទេ ថែមទាំងជាការផ្តល់ឱកាសឱ្យបានចូលរួមប្រកួតប្រជែងស្មើរៗគ្នាផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា «យើងបានសង្កេតឃើញថា កម្មវិធីវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ បាននិងកំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពនៃសេវាអប់រំ និងសុខាភិបាលមូលដ្ឋាន ដែលជាផ្នែកដ៏សំខាន់ក្នុងការសម្រេចអាទិភាពទី១ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គឺការកសាងធនធានមនុស្ស»។ ឯកឧត្តមបានបន្តថា ជាងនេះ កម្មវិធីនេះ បានឆ្លើយតបយ៉ាងល្អប្រសើរទៅនឹងវិធានការ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ការកែទម្រង់វិស័យអប់រំ ការកែទម្រង់វិស័យសុខាភិបាល ការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការអភិវឌ្ឍវិស័យបរិស្ថាន ផងដែរ ដែលនេះ បង្ហាញពីការបំពេញការងារក្នុងជវភាពនៃប្រព័ន្ធតួអង្គតែមួយ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ឈ្លាសវៃ និងប្រកបដោយចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm