E-Sports ​បន្ត​រក​ឃើញ​បេក្ខភាព​ដើម្បី​ចម្រាញ់​កីឡាករ​ចូលរួម​ប្រកួត​ស៊ី​ហ្គេម​វិញ្ញាសា​ Mobile Legends

2022/02/23 06:11:06 pm        113

​E-Sports៖ បន្ទាប់ពី​បញ្ចប់​ការប្រកួត​លើ​វិញ្ញាសា​ PUBG Mobile ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​ (E-Sports) បាន​បន្ដ​រកឃើញ​ក្រុម​ជើង​​ខ្លាំង​លើ​វិញ្ញាសា​ថ្មី​មួយ​ទៀតហើយគឺ​វិញ្ញាសា​ Mobile Legends ​ដើម្បី​ចម្រាញ់​កីឡាករ​ឆ្នើមៗធ្វើការ​ប្រមូលផ្ដុំ​ជា​ក្រុម​ជម្រើសជាតិ សម្រាប់​​ត្រៀម​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣១ នៅ​ប្រទេស​វៀតណាមនា​ខែឧសភា ឆ្នាំ​២០២២ ខាងមុខ។​

​ការប្រកួត​ថ្នាក់ជាតិឆ្នាំ​២០២២ នេះបានចាប់ផ្ដើម​ការប្រកួត​តាំងពី​ថ្ងៃទី​២៧ ខែមករារហូតដល់​ថ្ងៃទី​២០ ខែកុម្ភៈ​កន្លងទៅដោយមាន​ក្រុម​ខ្លាំងៗ​ចុះឈ្មោះ​ចូលរួម ៨​ក្រុមដើម្បី​ធ្វើការ​ប្រកួត​វិលជុំ​សន្សំ​ពិន្ទុ។ ចំពោះ​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្របានធ្វើ​ឡើង​នៅ​ផ្សារ​ទំនើប​អ៊ី​អន​សែន​សុខ ក្រោម​វត្តមាន​ឯកឧត្តម ជា ច័ន្ទ​បរិបូរណ៍ ប្រធាន​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា។​ ​ជា​លទ្ធផល​បន្ទាប់ពី​ឆ្លងកាត់​ការប្រកួត​ដ៏​ស្វិតស្វាញ ក្រុម​ BURN X PLASH ​បាន​គ្រង​តំណែង​ជើងឯកបន្ទាប់ពី​យកឈ្នះ​ក្រុម​ខ្លាំង​ SEE YOU SOON ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។ សម្រាប់​ក្រុម​ជើងឯកគឺ​បាន​ទទួលពាន អម​ប្រាក់រង្វាន់ ៤,៥០០​ដុល្លារ ខណៈ​លេខ​២ ទទួលបាន​ប្រាក់រង្វាន់ ២,០០០​ដុល្លារ។ រីឯ​ក្រុម​លេខ​៣ ទទួលបាន​ប្រាក់រង្វាន់ ១,០០០​ដុល្លារ​, លេខ​៤ ទទួលបាន​ប្រាក់រង្វាន់ ៥០០​ដុល្លារ ខណៈ​ក្រុម​លេខ​៥ ដល់​លេខ​៨ ក៏​ទទួលបាន​ថវិកា​លើកទឹកចិត្ត ២៥០​ដុល្លារ​ក្នុង​មួយក្រុម​ផងដែរ។​

​ឯកឧត្តម ជា ច័ន្ទ​បរិបូរណ៍ បាន​មានប្រសាសន៍ថា ដោយសារ​ឆ្នាំនេះម្ចាស់ផ្ទះ​វៀតណាមបានកំណត់​អាយុ​ត្រឹម ១៨​ឆ្នាំ​ឡើងក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម ទើប​សហព័ន្ធ​កំណត់​ឲ្យ​កីឡាករ​ចូលរួម​ត្រឹម​អាយុ​ ១៨ឆ្នាំឡើង​។ ប៉ុន្តែ​នៅ​ឆ្នាំ​ក្រោយពេល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​វិញ​នោះ​ កម្ពុជា នឹង​កំណត់​អាយុ​ឲ្យ​កីឡាករ​ចូលរួម​នៅ​អាយុ​ចាប់ពី ១៦​ឆ្នាំ​ឡើងវិញ។ ដូច្នេះ​ឯកឧត្តម​បាន​អំពាវនាវ​ឲ្យ​កីឡាករ​វ័យក្មេង​ទាំងអស់ ខិតខំ​ហ្វឹកហាត់ និង​ពង្រឹងសមត្ថភាព​ដើម្បី​ត្រៀម​ចូលរួម​ទាំងអស់គ្នា។​ ​សូមបញ្ជាក់ថា គោលបំណង​នៃ​ការប្រកួត​នេះគឺ​ដើម្បី​ជ្រើសរើស​កីឡាករ​ល្អៗបង្កើតជា​ក្រុម​ជម្រើសជាតិ ដើម្បី​ធ្វើដំណើរ​ទៅ​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម​។ ដូច្នេះ​មានន័យថា សម្រាប់​ក្រុម​ជ័យលាភី​ចុងក្រោយ​នេះមិនទាន់​ជា​ក្រុម​ជម្រើសជាតិ​ផ្លូវការ​នៅឡើយ​ទេ ប៉ុន្តែ​នឹងមាន​ការជ្រើសរើស​សមា​ជិ​ក​ដែលមាន​ជំនាញ​រៀងៗ​ខ្លួន​ដើម្បី​បង្កើតជា​ក្រុម​ជម្រើសជាតិ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        157
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        167
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        174

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm