កងកម្លាំងភាគខាងត្បូងយេម៉ែន ចូលគ្រប់គ្រងទីក្រុងយុទ្ធសាស្ត្រ ស្របពេលមានជម្លោះផ្ទៃក្នុង

2025/12/04 08:36:58 pm        85

មន្ត្រីសន្តិសុខម្នាក់បានប្រាប់សារព័ត៌មានស៊ីនហួថា កងកម្លាំងដែលសហការជាមួយក្រុមប្រឹក្សាអន្តរកាលភាគខាងត្បូងយេម៉ែន (STC) បានចូលដល់ទីក្រុង Seiyun ក្នុងខេត្ត Hadramout ភាគអាគ្នេយ៍ កាលពីថ្ងៃពុធ បន្ទាប់ពីការប៉ះទង្គិចជាមួយអង្គភាពគាំទ្ររដ្ឋាភិបាល។ 

មន្ត្រីដែលមិនបញ្ចេញឈ្មោះ បាននិយាយថា ក្រុមយុទ្ធជនរបស់ STC បានវាយប្រហារទីតាំងការពារដែលកាន់កាប់ដោយទីបញ្ជាការយោធាតំបន់ទី ១ ដែលគាំទ្ររដ្ឋាភិបាល ហើយបានរុលចូលទៅក្នុងទីក្រុងនេះ   ខណៈដែលកងកម្លាំងរដ្ឋាភិបាល បានដកចេញពីចំណុចត្រួតពិនិត្យមួយចំនួន។

មន្ត្រីរូបនេះ បានបញ្ជាក់ថា ក្រុមប្រឹក្សាអន្តរកាលភាគខាងត្បូងយេម៉ែន (STC) កំពុងរៀបចំប្រកាសការគ្រប់គ្រងពេញលេញលើទីក្រុង Seiyun រួមទាំងអាកាសយានដ្ឋាន និងអគាររដ្ឋាភិបាល។

លោកបាននិយាយថា អង្គភាពជាច្រើនរបស់ STC ក៏បានពង្រីកវត្តមានរបស់ពួកគេ នៅក្នុងតំបន់វាលខ្សាច់នៅចន្លោះ ខេត្ត Shabwa ភាគអាគ្នេយ៍ និងខេត្ត Marib ភាគកណ្តាល ដោយដណ្តើមយកជំរំយោធា Arin ដ៏សំខាន់។

ទន្ទឹមនឹងនេះ អ្នកស្រុកបានរាយការណ៍ថា បានឃើញរថយន្តយោធារបស់ STC នៅក្នុងសង្កាត់ និងឮសំឡេងផ្ទុះ និងសំឡេងកាំភ្លើងផងដែរ។

ពុំមានការអត្ថាធិប្បាយភ្លាមៗពីរដ្ឋាភិបាលយេម៉ែនទាក់ទងនឹងការវិវត្តនេះនៅឡើយទេ។

ប្រទេសយេម៉ែន ត្រូវរួបរឹតដោយជម្លោះ ចាប់តាំងពីឆ្នាំ ២០១៤ នៅពេលដែលកងកម្លាំងហ៊ួទី បានដណ្តើមគ្រប់គ្រងទីក្រុង Sanaa និងភាគខាងជើងភាគច្រើននៃប្រទេសនេះ ដែលជំរុញឲ្យក្រុមចម្រុះដឹកនាំដោយ   អារ៉ាប៊ីសាអ៊ូឌីតធ្វើអន្តរាគមន៍ ដើម្បីគាំទ្ររដ្ឋាភិបាលដែលទទួលស្គាល់ដោយអន្តរជាតិ ក្នុងឆ្នាំ ២០១៥៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        48
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        78
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        65

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm