អង់គ្លេស និងន័រវែស នឹងរួមគ្នាតាមប្រមាញ់នាវាមុជទឹករុស្ស៊ី នៅអាត្លង់ទិកខាងជើង ក្រោមកិច្ចព្រមព្រៀងថ្មី

2025/12/04 08:40:53 pm        97

រដ្ឋាភិបាលអង់គ្លេសបាននិយាយថា កិច្ចព្រមព្រៀងការពារជាតិដែលប្រកាសដោយចក្រភពអង់គ្លេស និង ន័រវែស នៅថ្ងៃព្រហស្បតិ៍នេះ នឹងឃើញកងទ័ពជើងទឹករបស់ពួកគេរួមគ្នាដំណើរការកងនាវាចម្បាំង ដើម្បី«តាមប្រមាញ់នាវាមុជទឹករុស្ស៊ី» នៅអាត្លង់ទិកខាងជើង។

កិច្ចព្រមព្រៀងនេះ មានគោលបំណងការពារហេដ្ឋារចនាសម្ព័ន្ធក្រោមសមុទ្រសំខាន់ៗ ដូចជាខ្សែកាប ដែលមន្ត្រីលោកខាងលិចបានអះអាងថា កំពុងស្ថិតនៅក្រោមការគំរាមកំហែងកាន់តែខ្លាំងឡើងពីទីក្រុងមូស្គូ។

កិច្ចព្រមព្រៀងនេះ ត្រូវបានធ្វើឡើង នៅពេលដែលក្រសួងការពារជាតិអង់គ្លេស (MoD) រាយការណ៍ថា ការមើលឃើញនាវារុស្ស៊ីនៅក្នុងដែនទឹកចក្រភពអង់គ្លេស បានកើនឡើង ៣០ ភាគរយ ក្នុងរយៈពេលពីរឆ្នាំកន្លងមក។

ប្រទេសន័រវែស បានប្រកាសកាលពីខែកញ្ញាអំពីការទិញនាវាចម្បាំង Type-26 យ៉ាងហោចណាស់ចំនួន ៥ គ្រឿង ពីចក្រភពអង់គ្លេស ក្នុងតម្លៃ ១០ ពាន់លានផោន (១៣ ពាន់លានដុល្លារ)។

ការប្រកាសថ្មីៗនេះ ធ្វើឡើងស្របពេលជាមួយនឹងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសលោក Keir Starmer និងសមភាគីន័រវែសរបស់ខ្លួន គឺលោក Jonas Gahr Store ទៅកាន់មូលដ្ឋានកងទ័ពអាកាស Royal Air Force នៅភាគខាងជើងស្កុតឡែន។

ក្រោមកិច្ចព្រមព្រៀងនេះ ប្រទេសទាំងពីរ នឹងដំណើរការកងនាវាដែលមាននាវាចម្បាំងចំនួន ១៣គ្រឿង ដែលផលិតដោយអង់គ្លេស ដោយផ្អែកលើ«មូលដ្ឋានដែលអាចផ្លាស់ប្តូរគ្នាបាន»។

ក្រសួងការពារជាតិ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពួកគេនឹងតាមដានសកម្មភាពកងទ័ពជើងទឹករបស់រុស្ស៊ី នៅក្នុងដែនទឹករវាងកោះ Greenland ប្រទេសអ៊ីស្លង់ និងចក្រភពអង់គ្លេស ដោយ «ការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជាខ្សែកាបក្រោមទឹក និងបំពង់បង្ហូរប្រេង ដែលបញ្ជូនព័ត៌មាន អគ្គិសនី និងឧស្ម័ន»៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        76
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        109
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        97

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm