អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម អនុវត្តថ្នាលគាំពារសង្គមឌីជីថលកម្ពុជានៅខេត្ត កំពង់ធំ

2025/12/04 08:56:10 pm        164

អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានពង្រីកវិសាលភាព នៃការអនុវត្តថ្នាលគាំពារសង្គមឌីជីថលកម្ពុជា។ ជាក់់ស្ដែង កាលពីថ្ងៃទី ៣ ខែធ្នូ ម្សិលម៉ិញនេះ អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គមបានប្រគល់ ឧបករណ៍ចុះបញ្ជី សម្រាប់ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា ក្នុងខេត្តកំពង់ធំ។

ឯកឧត្តម ចន ណារិទ្ធ អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានលើកឡើងថា ការអភិវឌ្ឍ និងដាក់ឱ្យដំណើរការថ្នាលគាំពារសង្គមឌីជីថលកម្ពុជា គឺជាការបោះជំហានក្នុងការកាត់បន្ថយភាពបែកខ្ញែកនៃប្រព័ន្ធចុះបញ្ជី និងការបើកផ្តល់អត្ថប្រយោជន៍គាំពារសង្គមស្ទួន ក៏ដូចជាកាត់បន្ថយការវិនិយោគលើប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានដែលមានមុខងារដូចគ្នា ស្របតាមផែនការយុទ្ធសាស្ត្របរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម ឆ្នាំ២០២៤–២០២៨ និងគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤–២០៣៥។

ថ្នាលឌីជីថលរួមនេះ បានធ្វើសុខដុមនីយកម្មកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គមចំនួន ១០ កម្មវិធី ហើយបានបំពាក់មុខងារបន្ថែម សំខាន់ៗដូចជា៖ (១) មុខងារ Fast Search សម្រាប់ស្វែងរកអត្តសញ្ញាណអ្នកទទួលផលបានរហ័ស តាមរយៈលេខសម្គាល់មួយណាក៏បាន (អត្តសញ្ញាណបណ្ណ, បណ្ណសមធម៌, បណ្ណជនពិការ, បណ្ណ ប.ស.ស., ...) ឬត្រឹមតែស្កេនខ្ចៅដៃ និងថតផ្ទៃមុខ (ទិន្នន័យជីវមាត្រ); (២) មុខងារ OCR ដោយប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតសម្រាប់ចាប់យក និងបំលែងតួអក្សរលើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដើម្បីបំពេញទិន្នន័យចូលក្នុងប្រតិបត្តិការចុះបញ្ជីដោយស្វ័យប្រវត្តិ; (៣) SP Connect សម្រាប់ភ្ជាប់ប្រព័ន្ធចុះបញ្ជីនានាទៅកាន់ថ្នាលឌីជីថលរួមតែមួយ ឱ្យមន្ត្រីអាចចូលប្រើបានគ្រប់កម្មវិធី ឬសេវាគាំពារសង្គម មិនចាំបាច់មានគណនីច្រើន; និងមុខងារសំខាន់ៗដទៃទៀត។

ជាការពង្រីកវិសាលភាពនៃការអនុវត្ត  ក្រុមប្រឹក្សាជាតិគាំពារសង្គមបានផ្ដល់ជូនឧបករណ៍សម្ភារឌីជីថលសម្រាប់បម្រើដល់ការចុះបញ្ជី ចំនួន ១ ឈុតសម្រាប់ឃុំ/សង្កាត់នីមួយៗ នៅខេត្តកំពង់ធំ។ ឧបករណ៍ទាំងនេះរួមមាន កុំព្យូទ័រយួរដៃដែលមានសមត្ថភាពប្រតិបត្តិការកម្រិតខ្ពស់, កាមេរ៉ាថតផ្ទៃមុខ និងឯកសារកម្រិតខ្ពស់ (Full HD), ម៉ាស៊ីនស្កែនខ្ចៅដៃ និងម៉ាស៊ីនបោះពុម្ពខ្នាតតូច បន្ថែមលើថេប្លែតដែលបានផ្តល់ជូននាពេលកន្លងទៅ។ ការបំពាក់ឧបករណ៍ចុះបញ្ជីឌីជីថលនេះ គឺជាការធ្វើទំនើបកម្ម និងការធ្វើឌីជីថលូបនីយកម្ម ដល់កម្រិតអ្នកអនុវត្តផ្ទាល់ នៅថ្នាក់ក្រោមជាតិ ដែលមិនធ្លាប់មានពីមុនមក។

ថ្លែងក្នុងពិធីប្រគល់-ទទួលនេះ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានលើកទឹកចិត្តឱ្យមន្ត្រីមូលដ្ឋាន និងរដ្ឋបាលឃុំ/សង្កាត់ ចូលរួមថែរក្សា និងប្រើប្រាស់ឧបករណ៍ឌីជីថលដែលបានប្រគល់ជូន ឱ្យមានប្រសិទ្ធភាព ដើម្បីធានាថា ការផ្តល់សេវាដល់ប្រជាពលរដ្ឋមានគុណភាពខ្ពស់ និងទាន់ពេល។

ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា ត្រូវបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម ហើយបច្ចុប្បន្ន កំពុងដាក់ឱ្យអនុវត្តពេញលេញក្នុង ២០៩ ឃុំ/សង្កាត់ នៃខេត្តកំពង់ចាម និងខេត្តសៀមរាប បន្ទាប់ពីការអនុវត្តសាកល្បងនៅកម្រិតស្រុកជើងព្រៃ និងក្រុងសៀមរាបអស់រយៈពេលមួយឆ្នាំ ព្រមទាំងមានការវាយតម្លៃលទ្ធផលការអនុវត្តដោយធនាគារពិភពលោក ហើយបច្ចុប្បន្នកំពុងពង្រីកវិសាលភាពនៃការអនុវត្ត ជាជំហានៗ ពោលគឺខេត្តកំពង់ធំ ជាខេត្តទី៣ បន្ទាប់ពីខេត្តកំពង់ចាម និងខេត្តសៀមរាប ក្នុងដំណើរនៃការពង្រីកវិសាលភាពនៃការអនុវត្តថ្នាល DSPP នេះ។ អត្ថបទ៖ គឹម ហុក

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        174
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        152
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        176

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm