អ្នកការទូត​អ៊ីរ៉ង់​អំពាវនាវ​ឲ្យ​សហរដ្ឋអាមេរិក​បង្កើន​កិច្ច​ខិត​ខំ​ប្រឹងប្រែង​ឈាន​ឆ្ពោះ​ទៅ​រក​កិច្ច​ព្រម​ព្រៀង​នុយក្លេអ៊ែរ​

2022/02/23 06:22:18 pm        302

​អ៊ីរ៉ង់៖ ឯកអគ្គរដ្ឋទូត​អ៊ីរ៉ង់​ប្រចាំ​ប្រទេស​ជប៉ុន​បាន​អំពាវនាវ​ដល់​សហរដ្ឋ​អាមេរិក​ ឱ្យ​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​បន្ថែមទៀត​ដើម្បី​ស្តារ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឡើងវិញ​។​ ឯកអគ្គរដ្ឋទូត​អ៊ីរ៉ង់​លោក Morteza Rahmani Movahed បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ទីក្រុង​តូ​ក្យូ​កាលពី​ថ្ងៃ​អង្គារ​។​

​សហរដ្ឋអាមេរិក និង​អ៊ីរ៉ង់​កំពុង​ចរចា​ដោយ​ប្រយោលដើម្បី​ព្យាយាម​សង្គ្រោះ​កិច្ចព្រមព្រៀង​នេះ ដោយ​សហភាព​អឺរ៉ុប​ដើរតួ​ជា​អ្នកសម្របសម្រួល​។ ប្រធានបទ​រួមមាន​ដែន​កំណត់​លើ​ការអភិវឌ្ឍន៍​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់ និង​កម្រិតណា​ដែល​អាមេរិក​គួរ​ដក​ទណ្ឌកម្ម​។ អ្នកចូលរួម​មួយចំនួន​ក្នុងការ​ចរចា​ថ្មីៗ​នេះ​បាន​បង្ហាញថា​ ពួកគេ​ជិត​ឈានដល់​ការព្រមព្រៀង​ហើយ​។​ ​ឯកអគ្គរដ្ឋទូត​រូបនេះ​បាន​និយាយថា ​អ្វីដែល​ចាំបាច់​បំផុត​គឺ​ការដក​ទណ្ឌកម្ម​ទាំងអស់​លើ​អ៊ីរ៉ង់​។

លោក​ក៏បាន​និយាយ​ដែរ​ថា ​មានការ​រីកចម្រើន​ធំៗ ប៉ុន្តែ​នៅមាន​បញ្ហា​ជាច្រើន​ទៀត​ដែល​ត្រូវ​ដោះស្រាយ​។ លោក​បាន​កត់សម្គាល់ថា ការសម្រេចចិត្ត​នយោបាយ​ដ៏​ម៉ឺងម៉ាត់​របស់លោក​ខាងលិច​គឺជា​ការចាំបាច់​។​ ​ប្រទេស​អ៊ីរ៉ង់ និង​មហាអំណាច​ពិភពលោក​បាន​ឈានដល់​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ក្នុង​ឆ្នាំ២០១៥​។ ប៉ុន្តែ​រដ្ឋបាល​សហរដ្ឋ​អាមេរិក​ក្រោម​ការដឹកនាំ​របស់​អតីត​ប្រធានាធិបតី Donald Trump បាន​ដកខ្លួន​ជា​ឯកតោភាគី​ចេញពី​កិច្ចព្រមព្រៀង​ក្នុង​ឆ្នាំ២០១៨៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        139
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        180
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        159

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm