កំពង់ចាម ទម្លាក់ក្រុមជើងឯក ឡើងជួបសៀមរាប វគ្គផ្ដាច់ព្រ័ត្រពានសម្ដេចតេជោ-ថ្នាក់ខេត្ត

2025/12/04 09:49:32 pm        213

ក្រុមជើងឯករងឆ្នាំចាស់ មន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម បានទម្លាក់ក្រុមការពារតំណែងជើងឯក សមាគមកីឡាបាល់ទាត់ខេត្តត្បូងឃ្មុំ ត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្រោយយកឈ្នះដោយការទាត់បាល់ប៉េណាល់ទីកាត់សេចក្ដី ៤-៣ បន្ទាប់ពីបន្ដប្រកួតស្មើគ្នា ១-១ ខណៈក្រុមឡាយអ៊ិនឃីងខេត្តសៀមរាប បានឡើងវគ្គផ្ដាច់ព្រ័ត្រ បន្ទាប់ពីយកឈ្នះក្រុមភ្នំពេញហ្គាឡាក់ស៊ី ៣-២ ក្នុងជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជើងទី២ នៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ (ថ្នាក់ខេត្ត) ឆ្នាំ២០២៥/២៦ កាលពីល្ងាចថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥។

ពិតជាភ្ញាក់ផ្អើលសម្រាប់ក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម ដែលធ្វើមិនសូវបានល្អកាលពីជួបគ្នាក្នុងពូល ពោលគឺចាញ់ខេត្តត្បូងឃ្មុំ ទាំង ២ជើង ដោយលទ្ធផលក្រៅដី ៣-១ និងក្នុងដី ៤-១ តែការប្រកួតរហស្សនាម «ជំនួបបងប្អូន» នេះ កាន់តែរន្ថើន បន្ទាប់ពីក្រុមទាំងពីរ បានជួបគ្នាជាថ្មី នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយជើងទី១ បានស្មើគ្នា ១-១ នៅទឹកដីខេត្តកំពង់ចាម ហើយបន្ដប្រកួតស្មើគ្នា ១-១ ម្ដងទៀត ក្នុងជើងទី២ នៅទឹកដីខេត្តត្បូងឃ្មុំ។

សម្រាប់ជំនួបកាត់សេចក្ដីជើងទី២ កាលពីល្ងាចថ្ងៃពុធនេះ កីឡាករ កសឹម នារ៉ទីន បានរកគ្រាប់នាំមុខឲ្យក្រុមភ្ញៀវខេត្តកំពង់ចាម ១គ្រាប់មុន នៅនាទី៥៥ តែប្រមាណ ៨នាទីក្រោយមក កីឡាករ ធី ភារ៉ា ក៏វាយបកគ្រាប់ស្មើឲ្យត្បូងឃ្មុំវិញ នៅនាទី៦៣ ហើយលទ្ធផលនេះ ក៏បានរក្សាដល់ចប់ការប្រកួតពេញម៉ោង ៩០នាទី និងឈានដល់ការទាត់បាល់ប៉េណាល់ទីកាត់សេចក្ដី ដោយកំពង់ចាម បានយកឈ្នះខេត្តត្បូងឃ្មុំ ៤-៣ ឡើងវគ្គផ្ដាច់ព្រ័ត្រតែម្ដង។

ក្រឡេកទៅចាប់អារម្មណ៍ជំនួបកាត់សេចក្ដី នៅទីលានវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា វិញ ក្រោយស្មើគ្នា ០-០ កាលពីជើងទី១ នៅទឹកដីខេត្តសៀមរាប ក្រុមឡាយអ៊ិនឃីងខេត្តសៀមរាប បានបើកការនាំមុខក្រុមម្ចាស់ផ្ទះ ៣គ្រាប់មុន ដោយកីឡាករ Bruno ១គ្រាប់នៅនាទី១៦ និង ហួច សុនី ២គ្រាប់ នៅនាទី៣០ និងនាទី៣៤ មុនភ្នំពេញហ្គាឡាក់ស៊ី វាយបកបាន ២គ្រាប់វិញ ដោយកីឡាករ ម៉ាត់ សេតម៉ូស្លីម នៅនាទី៤៣ និងកីឡាករ ភឺន ចាន់វិសុទ្ធ នៅនាទី៥១ ហើយលទ្ធផលនេះ ក៏បានរក្សាដល់ចប់ការប្រកួតពេញម៉ោង នាំឲ្យក្រុមឡាយអ៊ិនឃីងខេត្តសៀមរាប ឡើងវគ្គផ្ដាច់ព្រ័ត្រជាផ្លូវការ។

ក្រោយចប់ការប្រកួតលោក កែវ សុផល គ្រូបង្វឹកក្រុមឡាយអ៊ិនឃីងខេត្តសៀមរាប បានលើកឡើងថា ជ័យជម្នះនេះ ប្រៀងបានការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ហើយលោកក៏បានកម្លាំងសាមគ្គី និងការពង្រឹងស្មារតី ដែលជាក្ដីបារម្ភរបស់ខ្លួន រហូតទទួលបានជ័យជម្នះ ហើយលោកនឹងប្រើប្រាស់ភាពវិជ្ជមាននេះ ដើម្បីតតាំងជាមួយខេត្តកំពង់ចាម នៅវគ្គផ្ដាច់ព្រ័ត្របន្ដទៀត។

ចំពោះវគ្គផ្ដាច់ព្រ័ត្រ រវាងក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម និងក្រុមឡាយអ៊ិនឃីងខេត្តសៀមរាប គ្រោងនឹងប្រកួតកាត់សេចក្ដីនាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) រាជធានីភ្នំពេញ។ ដូច្នេះចាំមើលតើរវាងក្រុមទាំងពីរ ក្រុមណានឹងក្លាយជាម្ចាស់ជើងឯកពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ (ថ្នាក់ខេត្ត) ឆ្នាំ២០២៥/២៦? អត្ថបទ លី ឈុនឡា


អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        106
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        120
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm