Matheus Cunha ជាពីរបួសរំពឹងចូលលេងបានយប់នេះពេល Manchester United ទទួល West Ham

2025/12/04 10:16:09 pm        330

ខ្សែប្រយុទ្ធប្រេស៊ីល Matheus Cunha នឹងអាចចូលលេងបានយប់នេះក្រោយជាពីរបួស ១០០% ខណៈ Manchester United ទទួលញញួរធំ West Ham ក្របខណ្ឌ English Premier League នេះជាការលើកឡើងរបស់អ្នកចាត់ការ Ruben Amorim។

បុរសសញ្ជាតិព័រទុយហ្កាល់ បានបង្ហាញក្តីរីករាយចំពោះការវិលត្រលប់របស់អតីតខ្សែប្រយុទ្ធ Wolves រូបនេះដើម្បីជួយកម្លាំងជួរមុខ តែលោកក៏បានបញ្ជាក់ថា Harry Maguire និង Benjamin Sesko បន្តអវត្តមាន។

កីឡាករវ័យ ២៦ ឆ្នាំ Matheus Cunha បានអវត្តមានពីរប្រកួតចុងក្រោយរបស់ Manchester United ក្រោយទទួលរងរបួសក្បាល។

លោក Ruben Amorim បានទទួលស្គាល់ថា Man United នៅតែមានបញ្ហាស្វែងរកគ្រាប់បាល់ ស្របពេលតំបន់ការពារនៅមិនទាន់ល្អ។

យ៉ាងណាក្តី Manchester United កំពុងឈរលេខ ៧ នៅ Premier League នៅសល់ការប្រកួតក្នុងដៃយប់នេះ ខណៈជ័យជំនះនឹងធ្វើឱ្យពួកគេឡើងឈរលេខ ៥ មាន ២៤ ពិន្ទុស្មើ Chelsea ដែលឈរលេខ ៤។

ការវិលត្រលប់របស់ Cunha ក៏បានជួយសម្រាលការងារប្រយុទ្ធចំពោះមុខ ស្របពេលដែលកីឡាករមួយចំនួនរបស់ក្រុមនឹងត្រូវចាកចេញទៅការប្រកួតជើងឯកទ្វីបអាហ្វ្រិកឆាប់ៗនេះ។

Amad Diallo របស់កូឌីវ័រ និង Bryan Mbeumo របស់កាមេរូន នឹងត្រូវចាកចេញទៅជួយក្រុមជម្រើសជាតិរៀងខ្លួននៅព្រឹត្តិការណ៍បាល់ទាត់ទ្វីបអាហ្រ្វិក Africa Cup of Nations ដែលនឹងចាប់ផ្តើមនៅថ្ងៃទី ២១ ខែធ្នូនេះ៕ អត្ថបទ៖នាង សុភាវុធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        118
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        131
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        133

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm