ចិនជំរុញឲ្យរម្ងាប់ភាពតានតឹង នៅអាមេរិកឡាទីន ហើយប្រឆាំងការជ្រៀតជ្រែក នៅវ៉េណេស៊ុយអេឡា

2025/12/04 11:26:56 pm        71

ប្រទេសចិន កាលពីថ្ងៃពុធ (ទី៣ ខែធ្នូ) បានបង្ហាញការប្រឆាំងទៅនឹង «កងកម្លាំងខាងក្រៅ» ដែលជ្រៀតជ្រែកក្នុងកិច្ចការរបស់វ៉េណេស៊ុយអេឡា ខណៈដែលប្រតិបត្តិការយោធាអាមេរិក នៅទូទាំងតំបន់អាមេរិកឡាទីន រីកកាន់តែធំ។

នៅឯសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ក្នុងទីក្រុងប៉េកាំង អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានលើកឡើងថា៖ «ប្រទេសចិនប្រឆាំងរាល់វិធានការដែលបំពានលើគោលបំណង និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ឬរំលោភលើអធិបតេយ្យភាព និងសន្តិសុខរបស់ប្រទេសផ្សេងទៀត»។

ជាមួយគ្នានេះ លោកបានបន្ថែមទៀតថា ទីក្រុងប៉េកាំង «ប្រឆាំងនឹងកងកម្លាំងខាងក្រៅដែលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់វ៉េណេស៊ុយអេឡា» ក្រោមលេសណាមួយ ដោយលោកបានជំរុញឲ្យភាគីទាំងអស់រួមគ្នាធ្វើឲ្យអាមេរិកឡាទីន និងការ៉ាអ៊ីប ជា «តំបន់សន្តិភាព» និងទប់ស្កាត់កុំឲ្យស្ថានការណ៍នេះកាន់តែតានតឹងខ្លាំងឡើងៗ។

ការកត់សម្គាល់នេះកើតឡើងបន្ទាប់ពីមានការពង្រីកប្រតិបត្តិការយោធាអាមេរិក រយៈពេលប៉ុន្មានខែ នៅទូទាំងតំបន់អាមេរិកឡាទីន ដោយមានការដាក់ពង្រាយកងម៉ារីន នាវាចម្បាំង យន្តហោះចម្បាំង និងយន្តហោះទម្លាក់គ្រាប់បែក នាវាមុជទឹក និងយានដ្រូន ស្របពេលមានការរំពឹងទុកថា ទីក្រុងវ៉ាស៊ីនតោន អាចបើកការវាយប្រហារលើវ៉េណេស៊ុយអេឡា។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ យោធាអាមេរិកបានធ្វើការវាយប្រហារចំនួន ២១លើក លើទូកដែលសង្ស័យថា រត់ពន្ធគ្រឿងញៀន ដោយបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៨៣នាក់ស្លាប់ ដែលរដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump បានពិពណ៌នាថា ជា «ភេរវករគ្រឿងញៀន»៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        89
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        126
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm