នគរបាលខណ្ឌកំបូលរក្សា​ទុកម៉ូតូ ៩គ្រឿងរយៈពេល ៣ខែ ក្រោយ​ដក​ហូត​ពី​ក្រុម​ក្មេង​ទំនើង​បង្ហោះ​ម៉ូតូ​លើដងផ្លូវសាធារណៈ

2025/12/04 11:44:49 pm        448

កម្លាំងនគរបាលខណ្ឌកំបូលបង្ក្រាបសកម្មភាពក្រុមក្មេងទំនើងបង្ហោះម៉ូតូនៅលើដងផ្លូវសាធារណៈ ១៥នាក់ នៅចំណុចផ្លូវបេតុងជាប់ផ្លូវល្បឿនលឿន ដោយដកហូត ម៉ូតូ ៩គ្រឿងរក្សាទុករយៈពេល ៣ខែ ។

នគរបាលខណ្ឌកំបូលប្រាប់ឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញលោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល បានដឹកនាំផែនព្រហ្មទណ្ឌ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៧  សហការជាមួយគណៈបញ្ជាការឯកភាព រដ្ឋបាលខណ្ឌកំបូល ដឹកនាំដោយលោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូល ចុះបង្ក្រាបករណីក្រុមក្មេងទំនើងបង្ហោះម៉ូតូលើផ្លូវសាធារណៈ ១៥នាក់ កាលពីវេលាម៉ោង ១៦ និង ៣០ នាទី ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ។

ក្រុមក្មេងទំនើងទាំងនេះ តែងតែធ្វើសកម្មភាពបង្ហោះម៉ូតូ នៅម្ដុំផ្លូវល្បឿនលឿន ភូមិតាភេម សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ និងនៅចំណុចផ្លូវបេតុង ភូមិបឹងគ្រើល សង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

 ក្រោយពីឃាត់បានសមត្ថកិច្ចបាននាំខ្លួនក្រុមក្មេងទំនើងទាំង ១៥នាក់ យកទៅធ្វើការអប់រំ បញ្ឍប់រាល់សកម្មភាពទំនើងដែលធ្វើឱ្យប៉ះពាល់ដល់ការសិក្សា បំផ្លាញទ្រព្យសម្បត្តិ ក៏ដូចជាកិត្តិយសគ្រួសារ ព្រមទាំងបង្កការភ័យខ្លាចដល់អ្នកជុំវិញ និងបង្កភាពអនាធិបតេយ្យក្នុងសង្គម ។

 ក្នុងសកម្មភាពនោះដែរសមត្ថិកិច្ចក៏បានអញ្ជើញអាណាព្យាបាលមកធ្វើកិច្ចសន្យាធានា និងបានឱ្យកូនៗសុំទោសអាណាព្យាបាលចំពោះសមត្ថកិច្ច ទើបអនុញ្ញាតិឲ្យត្រឡប់ទៅលំនៅដ្ឋានវិញ ។ ចំណែកម៉ូតូ ចំនួន ៩គ្រឿង ត្រូវបានសមត្ថកិច្ចធ្វើការដកហូតយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលរយៈ ពេល ០៣ខែ ជាបណ្តោះអាសន្ន ។

 ជាមួយគ្នានេះដែរលោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល សូមអំពាវនាវដល់សិស្សានុសិស្ស និងយុវជនទាំងអស់ ត្រូវខិតខំរៀនសូត្រ ស្ដាប់ដំបូន្មានឪពុក ម្ដាយ ។ ចំណែក អាណាព្យាបាល ក៏ត្រូវយកចិត្តទុកដាក់តាមដាន និងជួយអប់រំកូនៗកុំឱ្យក្លាយជាក្មេងទំនើងដែលសង្គមកំពុងមានការស្អប់ខ្ពើម ។ ដោយឡែកចំពោះប្រជាពលរដ្ឋ បើមានអ្វីចង់ឲ្យសមត្ថកិច្ចជួយ គឺអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 067 644 777 អធិការដ្ឋាននគរបាលខណ្ឌកំបូលនឹងត្រៀមជួយអន្តរាគមន៍២៤ម៉ោង លើ២៤ម៉ោង ៕តារាវុទ្ធី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm