ចិន និងរុស្ស៊ីពិភាក្សាពីអ៊ុយក្រែន ហើយ «ឯកភាព» ពាក់ព័ន្ធជប៉ុន អំឡុងទស្សនកិច្ចរបស់រដ្ឋមន្ត្រីចិន

2025/12/04 11:59:19 pm        71

ប្រទេសចិន និងរុស្ស៊ី បានឈានដល់ «ការឯកភាពគ្នាយ៉ាងទូលំទូលាយ» លើបញ្ហាជាច្រើន អំឡុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសចិន នៅទីក្រុងមូស្គូ ក្នុងសប្តាហ៍នេះ ស្របពេលមានសន្ទុះនៃកិច្ចប្រឹងប្រែងការទូត ដើម្បីបញ្ចប់សង្រ្គាម នៅអ៊ុយក្រែន និងខណៈដែលទីក្រុងប៉េកាំងស្វែងរកការគាំទ្រ ជុំវិញជម្លោះជាមួយទីក្រុងតូក្យូ។

យោងតាមសេចក្ដីថ្លែងការណ៍របស់ក្រសួងដែលត្រូវបានចេញផ្សាយកាលពីថ្ងៃពុធ (ទី៣ ខែធ្នូ) បានឲ្យដឹងថា លោក Wang Yi បានប្រាប់សមភាគីរុស្ស៊ី លោក Sergei Lavrov កាលពីថ្ងៃអង្គារនេះថា ទីក្រុងប៉េកាំង និងទីក្រុងមូស្គូ ត្រូវតែ «បន្តសម្របសម្រួល និងសហប្រតិបត្តិការ» ដើម្បីដោះស្រាយយ៉ាងម៉ឺងម៉ាត់នូវសកម្មភាពបង្កហេតុរបស់កងកម្លាំងស្តាំនិយមជ្រុលរបស់ជប៉ុន ដែលនឹងធ្វើឲ្យខូចសន្តិភាព និងស្ថិរភាព ក្នុងតំបន់ ហើយប៉ុនប៉ងសាងកម្លាំងយោធាឡើងវិញ»។

ការកត់សម្គាល់នេះកើតឡើងស្របពេលមានវិបត្តិការទូតដ៏អាក្រក់បំផុតជាលើកដំបូង ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ រវាងទីក្រុងប៉េកាំង និងទីក្រុងតូក្យូ បន្ទាប់ពីនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បាននិយាយកាលពីខែមុនថា ប្រសិនបើចិនវាយប្រហារលើកោះតៃវ៉ាន់ដែលគ្រប់គ្រងដោយលទ្ធិប្រជាធិបតេយ្យ អាចបង្កឲ្យមានការឆ្លើយតបពីទីក្រុងតូក្យូ។

ជាមួយគ្នានេះ សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិននេះ បានបន្ថែមថា នៅក្នុងកិច្ចប្រជុំដាច់ដោយឡែកមួយទៀត លោក Wang និងលេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Sergei Shoigu «បានយល់ស្របជាយុទ្ធសាស្ត្រ លើបញ្ហាពាក់ព័ន្ធនឹងជប៉ុន ហើយឈានដល់កម្រិតខ្ពស់នៃការឯកភាពគ្នានោះ»។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក Wang នេះ បានធ្វើឡើងស្របនឹងដំណើរទៅកាន់ទីក្រុងមូស្គូរបស់បេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump គឺលោក Steve Witkoff និងកូនប្រសារបស់មេដឹកនាំអាមេរិក គឺលោក Jared Kushner៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        57
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        87
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        74

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm