មនុស្ស ៦៣​នាក់​ស្លាប់​ក្នុង​ការ​ផ្ទុះ​សារធាតុ​គីមី​នៅ​ប្រទេស​បួ​គី​ណា​ហ្វា​សូ

2022/02/23 06:59:12 pm        900

​បួ​គី​ណា​ហ្វា​សូ៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ និង​សាក្សីបាន​រាយការណ៍​ថា ការផ្ទុះ​ដ៏​ខ្លាំងនៅ​ជិត​ទីតាំង​អាជីវកម្ម​រ៉ែ​មាសមួយកន្លែង​នៅ​ភាគ​និរតីប្រទេស​បួ​គី​ណា​ហ្វា​សូ បណ្តាល​មនុស្ស​យ៉ាងហោចណាស់ ៦៣នាក់​ស្លាប់ និង​ជាង ១០០​នាក់​ផ្សេងទៀត​រងរបួស​។ ​វីដេអូបានបង្ហាញ​ឲ្យ​ឃើញ​សាកសព​នៅលើ​ដី​គ្រប​ក្រណាត់ និង​ផ្លា​ស្ទីក​បន្ទាប់ពី​ការផ្ទុះ​។ ប្រព័ន្ធ​ផ្សព្វផ្សាយ RTB បាន​រាយការណ៍​ថា ចំនួន​អ្នកស្លាប់​បណ្តោះអាសន្ន​ត្រូវបាន​ផ្តល់ដោយអាជ្ញាធរ​ក្នុង​តំបន់​។

​ការផ្ទុះ​នេះ​ត្រូវបាន​គេ​ជឿថា​ បណ្តាលមកពី​សារធាតុ​គីមី​ប្រើ​សម្រាប់​រក្សា​គុណភាព​មាស ​ដែល​ស្តុក​ទុក​នៅ​ទីតាំង​នោះ​។ បួ​គី​ណាហ្វា​សូគឺជា​ប្រទេស​ផលិត​មាសដែល​រីកចម្រើន​លឿន​បំផុតនៅ​ទ្វីបអាហ្វ្រិក ហើយ​បច្ចុប្បន្ន​ជា​ប្រទេស​ធំជាងគេ​ទី៥ ​នៅលើ​ទ្វីប​នេះ​ដោយ​ការនាំចេញ​មាសសំខាន់បំផុត​របស់​ប្រទេស​។ ឧស្សាហកម្ម​រ៉ែ​មាស​បាន​ជួល​បុគ្គលិក​ប្រមាណ ១.៥លាន​នាក់ ហើយ​មានតម្លៃ​ប្រហែល ២ពាន់​លានដុល្លារ​ក្នុង​ឆ្នាំ២០១៩​។ ​យោងតាម​វិទ្យាស្ថាន​សម្រាប់​ការសិក្សា​សន្តិសុខ មាន​មូលដ្ឋាន​នៅ​អាហ្វ្រិក​ខាងត្បូង​បាន​ឲ្យ​ដឹងថា​ ​មាស​​ភាគច្រើន​កំពុង​ត្រូវបាន​នាំទៅ​កាន់​ប្រទេសជិតខាង​ដូចជាតូ​ហ្គោ​, បេ​ណាំង​, នី​ហ្សេ​រ និង​ហ្គា​ណា​។

អណ្តូងរ៉ែ​ខ្នាតតូច​ជាច្រើនត្រូវបាន​គេ​រាយការណ៍​ថា ប្រើប្រាស់​ដោយ​ក្រុម​ជី​ហាដមាន​ទំនាក់​ទំនងជា​មួយក្រុម​អាល់​កៃ​ដា និង​ក្រុម​រដ្ឋឥស្លាមដែល​បានធ្វើការ​វាយប្រហារ​នៅក្នុងប្រទេស​ចាប់តាំងពី​ឆ្នាំ២០១៦។ ក្រុម​នេះ​ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​រៃអង្គាសប្រាក់​ដោយ​ការ​យកពន្ធ​លើ​អ្នករុករក​រ៉ែ ហើយ​ថែមទាំង​ប្រើប្រាស់​ទីតាំង​អណ្តូងរ៉ែ​សម្រាប់​ជ្រើសរើស​អ្នក​ប្រយុទ្ធ និងស្វែងរក​ទីតាំង​លាក់ខ្លួន៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        1058
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        520
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        247

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm