អ៊ុយក្រែនបញ្ជាក់ថា ខ្លួនចង់បានសន្តិភាពពិតប្រាកដ មិនមែនការធ្វើសម្បទានជាមួយរុស្ស៊ីឡើយ

2025/12/05 02:52:44 am        69

នាថ្ងៃព្រហស្បតិ៍ (ទី៤ ខែធ្នូ) នេះ នៅឯអង្គការ ដើម្បីសន្តិសុខ និងសហប្រតិបត្តិការ នៅអឺរ៉ុប (OSCE) ជាស្ថាប័នសន្តិសុខ និងសិទ្ធិដែលប្រឹងប្រែងមានតួនាទីរបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែនក្រោយសង្គ្រាម រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន បានបញ្ជាក់ថា ទីក្រុងគីវចង់បាន «សន្តិភាពពិតប្រាកដ មិនមែនជាការធ្វើសម្បទាន» ជាមួយរុស្ស៊ីនោះឡើយ។

ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃពុធថា ផ្លូវឆ្ពោះទៅកាន់កិច្ចចរចាសន្តិភាព នាពេលនេះ គឺមិនច្បាស់លាស់នោះឡើយ បន្ទាប់ពីមាននូវអ្វីដែលលោកចាត់ទុកថា ជាកិច្ចចរចា «សមហេតុផល» រវាងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងបេសកជនអាមេរិក។

នៅក្នុងសុន្ទរកថាទៅកាន់ក្រុមប្រឹក្សារដ្ឋមន្ត្រីប្រចាំឆ្នាំរបស់ OSCE រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Andrii Sybiha បានលើកឡើងថា៖ «យើងនៅតែចងចាំឈ្មោះអ្នកដែលក្បត់មនុស្សជំនាន់ក្រោយ នៅទីក្រុង Munich (ប្រទេសអាល្លឺម៉ង់)។ រឿងនេះមិនគួរកើតឡើងម្តងទៀតទេ។ គោលការណ៍ត្រូវតែមិនអាចប៉ះពាល់បាន ហើយយើងត្រូវការសន្តិភាពពិតប្រាកដ មិនមែនការធ្វើសម្បទាននោះឡើយ»។

លោក Sybiha ទំនងជាកំពុងសំដៅទៅលើកិច្ចព្រមព្រៀងឆ្នាំ១៩៣៨ ជាមួយពួកណាហ្ស៊ីអាល្លឺម៉ង់ ដែលចក្រភពអង់គ្លេស បារាំង និងអ៊ីតាលី បានយល់ព្រមចំពោះការបញ្ចូល Sudetenland ជាដែនដីឧបសម្ព័ន្ធរបស់លោកហ៊ីត្លែរ ដែលជាដែនដីរបស់ប្រទេសឆេកូស្លូវ៉ាគី នាពេលនោះ។ កិច្ចព្រមព្រៀងនេះ ត្រូវបានគេប្រើយ៉ាងទូលំទូលាយថា ជានិមិត្តរូបនៃភាពបរាជ័យ ក្នុងការទប់ទល់នឹងអំណាចគំរាមកំហែង។ រុស្ស៊ីត្រូវគ្រោងឡើងនិយាយនៅក្នុងអង្គការនេះ នាពេលបន្ទាប់៕

អត្ថបទដែលទាក់ទង

អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        11
អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        25
UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        36

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm