អគ្គនាយកដ្ឋានពន្ធដារ រំពឹងការប្រមូលចំណូលសម្រេចតាមផែនការក្នុងឆ្នាំ២០២២

2022/02/23 07:25:45 pm        500

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់អគ្គនាយកដ្ឋានពន្ធដារ រំពឹងថា នៅក្នុងឆ្នាំ ២០២២ នេះ ការប្រមូលចំណូលផ្ទៃក្នុងរបស់អគ្គនាយកដ្ឋានពន្ធដារ នឹងអនុវត្តការប្រមូលចំណូលមានលក្ខណៈល្អប្រសើរ និងអាចឈានទៅសម្រេបានតាមផែនការ ដោយសារសេដ្ឋកិច្ចគ្រប់ប្រភេទទាំងអស់ត្រូវបានបើកឡើងវិញ។

ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ លើកឡើង​ក្នុងកិច្ចសម្ភាសន៍ជាមួយភ្នាក់ងារអ្នកយកព័ត៌មាន នៅក្នុងពិធីបើកសម្ពោធ​អគារ​ការិយាល័យ និងឃ្លាំងអគ្គនាយកដ្ឋានពន្ធដារ ​ស្ថិតនៅសង្កាត់គោករកា ​ខណ្ឌព្រែកព្នៅ ​នៅថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២២ នេះថា នៅក្នុងឆ្នាំ ២០២១ កន្លងមកនេះ កម្ពុជារងនូវការប៉ះពាល់ខ្លាំង ធ្វើ​ឱ្យ​សកម្មភាព​សេដ្ឋកិច្ចបិទ​ស្ទើគ្រប់កន្លែង ​ប៉ុន្តែ​ការ​ប្រមូល​ចំណូលពន្ធនៅក្នុងឆ្នាំ ២០២១ បាន​អនុវត្តន៍​ល្អប្រសើរ ​សម្រេចបានប្រមាណជាង ​១២៤ភាគរយ នៃផែនការច្បាប់។ ចំពោះការឈានទៅសម្រេចលើសផែនការចំណូលពន្ធនេះ អគ្គនាកយដ្ឋានពន្ធដារ បានរៀបចំ​នូវ​ប្រព័ន្ធ​ប្រព័ន្ធ​គ្រប់គ្រង់ ​និងបាន​ដាក់​លិខិត​ប្រកាស​អនឡាញ E-Filling, ការដាក់លិខិតប្រកាស​តាម​ប្រព័ន្ធ​អេឡិចត្រូនិច​ និងការបង់ពន្ធតាមអេឡិចត្រូនិច E-payment ជាដើម ដែលផ្តល់លទ្ធភាព​ដល់​អ្នក​ជាប់ពន្ធ បង់ពន្ធបានយ៉ាងស្រួល។

ឯកឧត្តមបន្តឲ្យដឹងថា នៅក្នុងខែ មករា ឆ្នាំ ២០២២ នេះ អគ្គនាយកដ្ឋានអនុវត្តន៍ការប្រមូលចំណូល​បាន​ប្រមាណ ២៨៥ លានដុល្លារអាមេរិក កើនឡើងប្រមាណ ៥៥ លានដុល្លារអាមេរិក បើធៀប​ទៅ​ច្បាប់​គ្រប់​គ្រងហិរញ្ញវត្ថុ។

ឯកឧត្តមមានសុទិដ្ឋិនិយមថា នៅក្នុងឆ្នាំ ២០២២ នេះ ការប្រមូលចំណូលផ្ទៃក្នុង របស់​អគ្គ​នាយក​ដ្ឋាន​ពន្ធដារ នឹងមាន​លក្ខណៈល្អប្រសើរ ហើយនឹងអាចឈានសម្រេចបានតាមផែន​ការរបស់​រាជរដ្ឋាភិបាល។

សូមបញ្ជាក់ថា៖ នៅក្នុងឆ្នាំ២០២២ នេះ រាជរដ្ឋាភិបាល គ្រោងបង្កើនចំណូលចរន្តថ្នាក់ជាតិក្នុងរង្វង់​ប្រមាណ​ជាង ២២ ពាន់ប៊ីលានរៀល ​ត្រូវប្រមាណជិត ​១៨ភាគរយ ​នៃផ.ស.ស ​កើន​ឡើងជាង ១២ភាគរយ ​បើធៀបទៅច្បាប់ថវិការឆ្នាំ​ ២០២១។ ​

ក្នុងនោះចំណូលពន្ធដារ ត្រូវបានគ្រោងប្រមាណជិត ១០ ពាន់ប៊ីលានរៀល ត្រូវជិត ៨ភាគរយ នៃ​ផ.ស.ស ​បានលើកឡើងជាង ​២២ភាគរយ​ បើធៀប​នឹងច្បាប់​ថវិកាឆ្នាំ ​២០២១៕អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm