យុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារអាយុ៣ឆ្នាំដល់ក្រោម៥ឆ្នាំ ផ្តើមដំណើរការនៅថ្ងៃនេះ

2022/02/23 07:51:27 pm        538

ភ្នំពេញ៖ យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី១ ជូនកុមារអាយុពី៣ឆ្នាំ ដល់ក្រោម៥ឆ្នាំ នៅក្នុងប្រទេសកម្ពុជា ចាប់ផ្តើមអនុវត្តពីថ្ងៃទី២៣ ខែកុម្ភៈនេះតទៅ។ ការចាក់វ៉ាក់សាំង គឺដើម្បីបង្កើតអង់ទីគ័រ ទប់ទល់នឹងការវាយលុកពីជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងថ្មីអូមីក្រុង។

អាណាព្យាលបាល រស់នៅរាជធានីភ្នំពេញ បាននាំកូនទៅចាក់វ៉ាក់សាំងនៅមន្ទីរពេទ្យគន្ធបុប្ផា នាថ្ងៃទី២៣ ខែកុម្ភៈ នេះ បានប្រាប់BTVឱ្យដឹងថា បន្ទាប់ពីកូនៗចាក់វ៉ាក់សាំងរួច ជួយបង្កើនទំនុកចិត្ត ជាងមុន ក្នុងរស់នៅតាមបែបគន្លងថ្មី ជាមួយជំងឺកូវីដ-១៩ ជាពិសេសបច្ចុប្បន្នមេរោគបំប្លែងថ្មី អូមីក្រុង កំពុងរីករាលដាលក្នុងសហគមន៍។ តែបើទោះចាក់វ៉ាក់សាំងរួច ពួកគេនៅបន្តយកចិត្តទុកដាក់ចំពោះកូន ដោយប្រកាន់​ភ្ជាប់វិធាន​ការ​សុខាភិបាល និងវិធានការ៣កុំ ៣ការពារ។

ក្រៅពីនេះ ពួកគេបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល ដែលបានខិតខំស្វែងរកវ៉ាក់សាំង​មក​ចាក់​ជូនប្រជាពលរដ្ឋ។

សម្រាប់អាណាព្យាបាល ដែលនាំកុមារទៅចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩​ នៅទីតាំងសុខាភិបាល សាធារណៈ ដែលរៀបចំដោយអាជ្ញាធរមូលដ្ឋាន ​ត្រូវភ្ជាប់​ទៅជាមួយនូវឯកសារ​ ដូចជា សំបុត្រ​កំណើត ឬសំបុត្របញ្ជាក់កំណើត សៀវភៅគ្រួសារ ​សៀវភៅស្នាក់នៅ ​ឬលិខិតឆ្លងដែន និង​ចំពោះកូនចៅ​មន្រ្តីរាជការ ថ្នាក់ជាតិវិញ ត្រូវភ្ជាប់ឯកសារទៅជាមួយ ​ដូចជា​ប័ណ្ណ​សំគាល់​ខ្លួន​មន្រ្តី​រាជការ ឬប័ណ្ណសម្គាល់មន្រ្តីជាប់កិច្ចសន្យា។

បច្ចុប្បន្នកម្ពុជា ​រកវ៉ាក់សាំងកូវីដ-១៩ ​បានជាង៤៣លានដូស ​រាប់​បញ្ចូល​ទាំង​ការ​បញ្ជា​ទិញ​ពី​ប្រទេស​ចិន ​ជំនួយ​តាមរយៈយន្តការកូវ៉ាក់ ​និង​បណ្តាប្រទេសផ្សេងៗ​មួយ​ចំនួន​ទៀត​ សម្រាប់​ប្រើប្រាស់​ក្នុង យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ-១៩៕អត្ថបទ៖ សោភ័ណ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm