អាមេរិក គ្រោងពង្រីកបញ្ជីហាមប្រាមធ្វើដំណើរដល់ជាង ៣០ប្រទេស ក្រោយការបាញ់ប្រហារឆ្មាំជាតិ

2025/12/05 04:40:20 pm        169

រដ្ឋមន្ត្រីសន្តិសុខមាតុភូមិរបស់អាមេរិក លោកស្រី Kristi Noem នៅថ្ងៃព្រហស្បតិ៍ (៤ ធ្នូ) បាននិយាយថា រដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump មានផែនការពង្រីកចំនួនប្រទេស ដែលរងការហាមឃាត់ធ្វើដំណើរចូលសហរដ្ឋអាមេរិក ទៅដល់ជាង ៣០ប្រទេស នៅក្នុងជំហានរឹតបន្តឹងផ្នែកអន្តោប្រវេសន៍កាន់តែខ្លាំងឡើង បន្ទាប់ពីហេតុការណ៍បាញ់ប្រហារឆ្មាំជាតិនៅជិតសេតវិមាន។

ក្នុងបទសម្ភាសន៍លើទូរទស្សន៍ Fox News លោកស្រី Noem ត្រូវបានសាកសួរថា តើរដ្ឋបាលលោក Trump នឹងបង្កើនចំនួនប្រទេសក្នុងបញ្ជីហាមឃាត់ធ្វើដំណើរដល់ ៣២ប្រទេសដែរឬទេ លោកស្រី Noem បដិសេធមិនលម្អិតលើតួលេខជាក់លាក់ឡើយ ដោយគ្រាន់តែនិយាយថា "នឹងមានលើសពី ៣០ប្រទេស"។ រដ្ឋមន្រ្តីរូបនេះមិនបញ្ជាក់ទេថា ប្រទេសណាខ្លះនឹងត្រូវបន្ថែមចូលបញ្ជី។

លោក Trump បានចុះហត្ថលេខាលើសេចក្តីប្រកាសមួយកាលខែមិថុនា ដោយហាមប្រាមពលរដ្ឋ ១២ប្រទេស មិនឱ្យចូលសហរដ្ឋអាមេរិក និងដាក់កំហិតលើពលរដ្ឋ ៧ប្រទេស ផ្សេងទៀត ដោយនិយាយថា ជំហាននេះចាំបាច់ដើម្បីការពារប្រឆាំងនឹង "ភេរវករបរទេស" និងការគំរាមកំហែងផ្នែកសន្តិសុខ។ បម្រាមនេះអនុវត្តចំពោះទាំងជនអន្តោប្រវេសន៍ និងមិនមែនអន្តោប្រវេសន៍ ដូចជាអ្នកទេសចរ សិស្សនិស្សិត និងអ្នកធ្វើដំណើរអាជីវកម្មជាដើម។

សេចក្ដីរាយការណ៍របស់សារព័ត៌មានរ៉យទ័រ ផ្អែកលើឯកសារផ្ទៃក្នុងរបស់ក្រសួងការបរទេស បានឱ្យដឹងថា រដ្ឋបាលលោក Trump កំពុងពិចារណាហាមឃាត់ពលរដ្ឋ ៣៦ប្រទេស មិនឱ្យចូលអាមេរិក។ ការពង្រីកបញ្ជីហាមឃាត់នេះកើតឡើងបន្ទាប់ពីការបាញ់ប្រហារលើសមាជិកឆ្មាំជាតិ ២នាក់ នៅទីក្រុងវ៉ាស៊ីនតោន កាលពីសប្តាហ៍មុន ដែលជនជាតិអាហ្វហ្គានីស្ថានម្នាក់ត្រូវចាប់ខ្លួនជាជនសង្ស័យ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        67
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        64
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        62

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm