ការដឹកជញ្ជូនតាមផ្លូវទឹក កំពុងមានសកម្មភាពយ៉ាងផុលផុស គាំទ្រដល់ការធ្វើពាណិជ្ជកម្មកម្ពុជា

2025/12/05 06:14:59 pm        256

អ្នកជំនាញនៅក្នុងវិស័យដឹកជញ្ជូន ថ្លែងឱ្យដឹងថា ខណៈក​ម្ពុជា​មាន​បញ្ហា​ព្រំដែន​ដែល​បង្ក​ដោយ​ប្រទេស​ជិត​ខាង ការដឹកជញ្ជូនតាមផ្លូវទឹក បាននិងកំពុងមានសកម្មភាពកើតឡើងយ៉ាងផុលផុស លើ​ពាណិជ្ជកម្មនាំទំនិញចេញ-ចូល ខណៈការដឹកជញ្ជូនតាមផ្នែកនេះ គឺដឹកបានច្រើន និង​បាន​ឆ្ងាយ​។ 

លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់នៅកម្ពុជា លើក​ឡើង​ក្នុង​កិច្ច​សម្ភាសន៍ជាមួយសារព័ត៌មាន ស្តីពីខ្សែច្រវាក់ដឹកជញ្ជូននាំចេញ-ចូល ក្នុង​សិក្ខា​សាលា​ស្តីពីកាតព្វកិច្ចពន្ធគយ និងសារពើពន្ធ ចំពោះសកម្មភាពអាជីវកម្ម ដឹកជញ្ជូន​ទំនិញ​តាម​ផ្លូវ​ទឹក​ជា​អន្តរជាតិថា អនុវិស័យដឹកជញ្ជូនគឺជាផ្នែកមួយដ៏សំខាន់ នៅក្នុងវិស័យសេវាកម្មរបស់កម្ពុជា អនុវិស័យ នេះរួមមាន៖ ការដឹកជញ្ជូនតាមផ្លូវអាកាស ផ្លូវទឹក និងផ្លូវគោក ដោយអនុវិស័យ​ទាំង​៣​នេះ ​បាននិងកំពុងចូលរួមចំណែកទ្រទ្រង់ដល់ កំណើនសេដ្ឋកិច្ច តាមរយៈ​ការ​ធ្វើ​ពាណិជ្ជក​ម្ម​ដឹក​ជញ្ជូន​ទំនិញ​នាំចេញ-ចូល។ 

លោក ជា ចាន់ដារ៉ា បន្តថា ទាក់ទងនិងការដឹកជញ្ជូនក្នុងវិស័យទាំង៣ខាងលើនេះ បច្ចុប្បន្ន​ឃើញ​ថា​ការ​ដឹកជញ្ជូនតាមផ្លូវទឹក គឺជាផ្នែកមួយយ៉ាងសំខាន់ គាំទ្រដល់ការ​ធ្វើ​ពាណិជ្ជ​កម្ម​នាំ​ទំនិញ​ចេញ-​ចូល ព្រោះការដឹកជញ្ជូនតាមផ្នែកនេះ គឺដឹកបានច្រើន និងបាន ឆ្ងាយ ជាក់ស្តែង​មក​ដល់​ពេល​នេះ ខណៈដែលកម្ពុជាមានបញ្ហាព្រំដែនដែលបង្ករឡើងដោយប្រទេសជិតខាង ការ​ដឹកជ​ញ្ជូន​ទំនិ​ញតាមផ្លូវទឹក មានសកម្មភាពកាន់តែមមាញឹក និងបានកំពុងគាំទ្រ​ដល់​ការដឹក​ជញ្ជូ​ន​ក្នុង​ស្រុក ​ទៅដល់គោលដៅអ្នកប្រើប្រាស់ គឺមានសកម្ម ភាពយ៉ាងផុសផុសផងដែរ។

សូមបញ្ជាក់ថា ជុំវិញសកម្មភាពអាជីវកម្មដឹកជញ្ជូនទំនិញតាមផ្លូវទឹកនេះ នៅថ្ងៃទី៣ ធ្នូ កន្លង​មក​នេះ សមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់នៅកម្ពុជា បានរៀប​ចំ​សិក្ខា​សាលា​ស្តីពី​កាត​ព្វ​កិច្ចពន្ធគយ និងសារពើពន្ធ ចំពោះសកម្មភាពអាជីវកម្មដឹកជញ្ជូន ទំនិញតាម​ផ្លូវ​ទឹក​ជា​អន្តរជាតិ ដើម្បីជាចំណេះដឹងដល់អ្នកនាំទំនិញចេញ-ចូល និងអ្នកធ្វើអាជីវកម្មដឹកជញ្ជូន បាន​ស្វែង​យល់​បន្ថែម ឆ្លើយតបនឹងស្ថានភាពជាក់ស្តែងនៃសេដ្ឋកិច្ចជាតិ តំបន់ និងពិភពលោក។ នេះ​ក៏​ជា​ការពង្រឹង និងក៏ជាការត្រៀមខ្លួនសម្រាប់អ្នក ប្រកបរបរដឹកជញ្ជូនក្នុងស្រុកផងដែរ និង​សម្រាប់​​ពេ​លខាងមុខ ខណៈដែលកម្ពុជាបាននិងកំពុងស្ថាបនាគម្រោងព្រែកជីកហ្វូណន តេជោ។ ក្នុង​នោះបន្ទាប់ពីគម្រោងនេះដាក់ឱ្យដំណើរ វានឹងចូល​រួមចំណែកកាន់​តែ​ខ្លាំង​នៅ​ក្នុង​សកម្មភាព​ដឹក​ជញ្ជូន​ និងការចូលរួម ក្នុងកំណើនសេដ្ឋកិច្ចបន្ថែម៕ អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        190
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        166
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        188

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm