ក្រុមមេដឹកនាំអឺរ៉ុប ខ្លាចថាអាមេរិក ក្បត់អ៊ុយក្រែន ក្នុងពេលពិភាក្សាតាមទូរស័ព្ទដែលបានលេចធ្លាយ

2025/12/05 06:52:26 pm        103

ក្រុមមេដឹកនាំអឺរ៉ុបត្រូវបានគេរាយការណ៍ថាបានបង្ហាញការភ័យខ្លាចថារដ្ឋបាលលោក Trump កំពុងប្រើប្រាស់ការចរចាសន្តិភាពដើម្បីក្បត់អ៊ុយក្រែន ខណៈប្រទេសនេះកំពុងស្វែងរកការបញ្ចប់សង្គ្រាមជិតបួនឆ្នាំជាមួយរុស្ស៊ី។

យោងតាមសំណេរដែលលេចធ្លាយទទួលបានដោយសារព័ត៌មាន Spiegel របស់អាល្លឺម៉ង់ ក្នុងអំឡុងជំនួបពិភាក្សាតាមទូរស័ព្ទកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ អគ្គលេខាធិការណាតូ លោក Mark Rutte អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz និងប្រធានាធិបតីបារាំង លោក Emmanuel Macron បានលើកឡើងពីការព្រួយបារម្ភអំពីកិច្ចចរចាដែលដឹកនាំដោយបេសកជនអាមេរិក។ 

យោងតាមសំណេរជាភាសាអង់គ្លេសនៃការសន្ទនាតាមទូរស័ព្ទ លោក Macron បាននិយាយថា មានលទ្ធភាពដែលសហរដ្ឋអាមេរិកនឹងក្បត់អ៊ុយក្រែនលើបញ្ហាទឹកដីដោយគ្មានភាពច្បាស់លាស់លើការធានាសន្តិសុខ។មេដឹកនាំបារាំងរូបនេះ ក៏ត្រូវបានគេរាយការណ៍ផងដែរ ថាបាននិយាយថាប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy កំពុងស្ថិតក្នុងគ្រោះថ្នាក់យ៉ាងខ្លាំង។ 

ប្រធានាធិបតីហ្វាំងឡង់ លោក Alexander Stubb ដែលបានលើកសរសើរទំនាក់ទំនងរឹងមាំជាមួយលោកប្រធានាធិបតី Trump បានចែករំលែកអារម្មណ៍ស្រដៀងគ្នា ដោយជំរុញឱ្យលោក Zelenskyy កុំទុកចិត្តសេតវិមានខ្លាំងពេកលើឥទ្ធិពលការចរចាសន្តិភាព។

នាយករដ្ឋមន្រ្តីប៉ូឡូញលោក Donald Tusk នាយករដ្ឋមន្រ្តីអ៊ីតាលីលោកស្រី Giorgia Meloni, នាយករដ្ឋមន្រ្តីដាណឺម៉ាកលោក Mette Frederiksen នាយករដ្ឋមន្រ្តីន័រវេសលោក Jonas Gahr Støre ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen និងប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក António Costa ក៏ត្រូវបានគេរាយការណ៍ផងដែរថាបានចូលរួមក្នុងការពិភាក្សាតាមទូរស័ព្ទនោះ។

ភាគច្រើននៃក្រុមមេដឹកនាំបរទេសទាំងនោះ បានច្រានចោលមិនធ្វើអត្ថាធិប្បាយលើរបាយការណ៍អំពីការពិភាក្សារបស់ពួកគេ ៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        23
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        34
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        28

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក

2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm