ក្រសួងសុខាភិបាលកំពុងអនុវត្តយុទ្ធសាស្ត្រពន្លឿនការកាត់បន្ថយអត្រាមរណភាពមាតា និងទារក

2025/12/05 07:15:25 pm        293

លោកជំទាវសាស្រ្តាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជា​ប្រធាន​សមាគម​គ្រូពេទ្យ​ទារកកម្ពុជា បានថ្លែងថា ក្រសួងសុខាភិបាល កំពុងអនុវត្តតាមរយៈយុទ្ធសាស្ត្រ ផែន​ទី​បង្ហាញ​ផ្លូវសម្រាប់ពន្លឿនការកាត់បន្ថយអត្រាមរណភាពមាតា និងទារក២០២៥-២០៣០។

លោកជំទាវសាស្រ្តាចារ្យ អ៊ឹម សិទិ្ធការ្យ ថ្លែងបញ្ជាក់បែបនេះ ក្នុងពិធីបើកសិក្ខាសាលាលើកទី៦ ស្តីពី «START4NEWBORN - ការជួយសង្គ្រោះទារកទើបនឹងកើត» រៀបចំ​ដោយ​សមាគម​គ្រូ​ពេទ្យ​ទារក​កម្ពុជា នាមនី្ទរពេទ្យកាល់ម៉ែត ព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥។

លោកជំទាវសាស្រ្តាចារ្យបានសង្កត់ធ្ងន់ថា យោងតាមរយៈ​របាយការណ៍​សូចនករ​ស្នូល​នៃ​ការ​អង្កេត​ប្រជា​សាស្ត្រ និងសុខភាព នៅកម្ពុជាឆ្នាំ២០២១-២០២២ បានបង្ហាញឲ្យឃើញថា អត្រា​មរណ​ភាព​ទារកនៅក្នុងប្រទេសកម្ពុជា មានការថយចុះគួរឲ្យកត់សំគាល់ពី៣៧នាក់ ក្នុងចំនោម ១០០០កំនើតរស់ ក្នុងឆ្នាំ ២០០០ មកត្រឹមតែ ៨នាក់ ក្នុងចំនោម ១០០០ កំនើតរស់ក្នុងឆ្នាំ ២០២១-២០២២។ នេះជាសមិទ្ធផលយ៉ាងធំ ធេងរបស់ក្រសួងសុខាភិបាល ក៏ដូចជា​រាជ​រដ្ឋាភិបាល​កម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី និងបន្តមករាជរដ្ឋាភិបាល នីតិកាលទី៧ ដែល​មាន​សម្តេច​មហា​បវរ​ធិបតី ​ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ។ បើទោះបីជាយ៉ាងណា អត្រា​មរណ​ភាព​ទារក​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ តែមានកម្រិតខ្ពស់នៅឡើយបើធៀបទៅនឹងប្រទេសអភិវឌ្ឍន៏ដទៃទៀត។

ឯកឧត្តមសាស្ត្រាចារ្យ គង់ សន្យា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត លើកឡើងថា មន្ទីរ​ពេទ្យ​កាល់​ម៉ែត​ក៏​ដូច​ជា​សមាគមគ្រូពេទ្យទារកកម្ពុជា និងជាថាមពល​ជំរុញ​ដល់​សិក្ខា​កាម​ទាំង​អស់​ឲ្យ​មាន​ការ​យល់​ដឹង និងមានជំនាញពិតប្រាកដ ក្នុងការសង្គ្រោះទា​រកក្រោ​យ​សម្រាល​បាន​ត្រឹម​ត្រូវ​តាម​ឯក​ទេស​ជំនាញ សំដៅកាត់បន្ថយអត្រាមរណភាពទារកទើបនឹងកើតឱ្យស្ថិតក្នុងកម្រិតទាបបំផុត ដែល​ស្រប​នឹងគោលដៅសំខាន់របស់ក្រសួងសុខាភិបាល ក៏ដូចជាក្តី​សង្ឃឹម​របស់​មាតា​ទាំង​ឡាយ​នៅ​ពេល​មានទម្ងន់។

សូមបញ្ជាក់ថា សិក្ខាសាលានេះមានគោលបំណងក៏ដូចជាគោលការណ៍ START4NEWBORN គឺ​ផ្តោត​លើការបណ្តុះបណ្តាលសមត្ថភាពបុគ្គលិកសុខាភិបាល អោយចេះអនុវត្តការសង្គ្រោះទារក អោយ​បាន​ត្រឹមត្រូវ ទាក់ទងនឹងការសង្គ្រោះទារកក្រោយសម្រាល ជាពិសេសនៅ១នាទី មាស​ដំបូង​នៃ​ជីវិតទារក ចេះប្រើប្រាស់ឧបករណ៍សាមញ្ញ ត្រឹមត្រូវ និងមានគុណភាព ចេះ​កសាង​ប្រព័ន្ធ​បញ្ជូន​បាន​ត្រឹមត្រូវ និងមានប្រសិទ្ធភាពតាមស្តង់ដា នៅគ្រប់កំរិតសង្គ្រោះទារក និងដើម្បីធ្វើ​បច្ចុប្បន្ន​ភាព អភិវឌ្ឍលើជំនាញរបស់ខ្លួន ព្រមទាំងទទួលបានការផ្លាស់ប្តូរបទពិសោធន៍ថ្មីៗ ដល់​សិក្ខា​កាម​ទាំងអស់ទាំងស្ថាប័នរដ្ឋ និងឯកជនទាក់ទងនឹងផ្នែកសម្ភព និងទារក ជាពិសេស គ្រូ​ពេទ្យ ឆ្មប គិលានុបដ្ឋាក ដែលកំពុងបំរើការងារតាមមន្ទីរពេទ្យ ខេត្ត មន្ទីរពេទ្យបង្អែកស្រុក មណ្ឌល​សុខភាព ទូទាំងរាជធានី-ខេត្ត ទាំង២៥ ដោយមានការធ្វើបទបង្ហាញជាទ្រឹស្តី និងការ​អនុវត្ត​ផ្ទាល់​ទៅលើ Mannequin ពីក្រុមគ្រូពេទ្យជំនាញ​សង្គ្រោះ​ និង​ថែ​ទាំ​ទារក​នៃ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត និងមន្ទីរពេទ្យគន្ធបុប្ផា៕ អត្ថបទ រដ្ឋា 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm