យោងតាមមន្ត្រីកសិកម្មបានឲ្យដឹងថា ប្រទេសអេស្ប៉ាញ បានបង្កើនចំនួនភ្នាក់ងារអនុវត្តច្បាប់ដែលកំពុងធ្វើការលើការគ្រប់គ្រងការរាលដាលជំងឺប៉េសជ្រូកអាហ្វ្រិក និងការពារចំនួនជ្រូកព្រៃរបស់ខ្លួនដល់ប្រហែល១.០០០ក្បាល កាលពីថ្ងៃព្រហស្បតិ៍ ទី៤ ខែធ្នូ ។

លោក Oscar Ordeig មន្ត្រីកសិកម្មជាន់ខ្ពស់នៅតំបន់ Catalonia បានប្រាប់អ្នកសារព័ត៌មានថាសត្វសុនខ មកពីទីក្រុង Andorra និងទីក្រុង Madrid បានចូលរួមក្នុងប្រតិបត្តិការដែលកំពុងធ្វើឡើងនៅជុំវិញតំបន់Cerdanyola del Valles ដែលបិទជិត។
តំបន់ Catalonia របស់ប្រទេសអេស្ប៉ាញ បានសន្យាថានឹងការពារចំនួនសត្វជ្រូកព្រៃរបស់ខ្លួន បន្ទាប់ពីជំងឺប៉េសជ្រូកអាហ្វ្រិកត្រូវបានរកឃើញនៅលើសត្វជ្រូកជាច្រើនក្បាលនៅខាងក្រៅទីក្រុង Barcelona ក្នុងការផ្ទុះឡើងលើកដំបូងរបស់ប្រទេសចាប់តាំងពីឆ្នាំ១៩៩៤។

នោះបានគំរាមកំហែងដល់ការនាំចេញសាច់ជ្រូកពីប្រទេសអេស្ប៉ាញ ជាប្រទេសផលិតសាច់ឈានមុខគេរបស់សហភាពអឺរ៉ុប ដែលមានចំនួនមួយភាគបួននៃទិន្នផលរបស់ប្លុកអឺរ៉ុប ដោយការនាំចេញប្រចាំឆ្នាំ មានតម្លៃប្រហែល៣,៥ពាន់លានអឺរ៉ូ (៤,០៥ ពាន់លានដុល្លារ)។
ការផ្ទុះឡើងជំងឺនេះ ត្រូវបានរកឃើញជាលើកដំបូងកាលពីសប្តាហ៍មុននៅលើសត្វជ្រូកព្រៃពីរក្បាលនៅក្នុងតំបន់ជួរភ្នំ Collserola ខាងក្រៅទីក្រុង Barcelona ហើយជ្រូកព្រៃចំនួន៧ក្បាលទៀតនៅក្នុងតំបន់ដូចគ្នានោះត្រូវបានបញ្ជាក់ថាបានងាប់ដោយសារជំងឺនេះ។