លោក Putin៖ មានចំណុចដែលមិនអាចយល់ព្រមបាន ក្នុងសំណើសន្តិភាពអ៊ុយក្រែន របស់អាមេរិក

2025/12/05 07:27:44 pm        92

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយថា សំណើមួយចំនួនក្នុងផែនការសន្តិភាពរបស់សហរដ្ឋអាមេរិក ដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន គឺមិនអាចទទួលយកបាននោះទេចំពោះវិមានក្រឹមឡាំង ដោយបញ្ជាក់ជាថ្មីនៅក្នុងសេចក្តីអត្ថាធិប្បាយចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ (៤ ធ្នូ) ថា កិច្ចព្រមព្រៀងណាមួយនៅតែមិនទាន់ធ្វើទៅបាននោះឡើយ។

ប្រធានាធិបតីអាមេរិក លោក Donald Trump បានបង្កើនការទូតដ៏ខ្លាំងក្លាបំផុត ដើម្បីបញ្ឈប់ការប្រយុទ្ធគ្នាអស់ជិត ៤ឆ្នាំរវាងរុស្ស៊ី និងអ៊ុយក្រែន។ ប៉ុន្តែកិច្ចប្រឹងប្រែងនេះបានជួបនូវការទាមទារដែលពិបាផ្សះផ្សារ ជាពិសេសទៅលើលទ្ធភាពថា អ៊ុយក្រែនអាចនឹងត្រូវលះបង់ទឹកដីទៅឱ្យរុស្ស៊ី ព្រមទាំងការធានាសន្តិសុខដើម្បីទប់ស្កាត់ការវាយប្រហារនាពេលអនាគត។

លោក Putin បាននិយាយថា កិច្ចពិភាក្សា ៥ម៉ោងរបស់លោក ក្នុងថ្ងៃអង្គារសប្ដាហ៍នេះ ជាមួយប្រេសិតពិសេសអាមេរិក លោក Steve Witkoff និងកូនប្រសាររបស់លោក Trump គឺលោក Jared Kushner បានធ្វើឡើងក្នុង "ភាពចាំបាច់" និង "មានប្រយោជន៍" ប៉ុន្តែក៏មាន "កិច្ចការលំបាក" ហើយសំណើមួយចំនួនមិនអាចទទួលយកបានទេ។

ថ្លែងទៅកាន់ប៉ុស្តិ៍ទូរទស្សន៍ India Today កាលពីថ្ងៃព្រហស្បតិ៍ លោក Putin បានលើកឡើងជាថ្មីថា សំណើរបស់អាមេរិក ដែលបានពិភាក្សាក្នុងកិច្ចប្រជុំនៅវិមានក្រឹមឡាំង គឺផ្អែកលើការពិភាក្សាមុនៗ រវាងរុស្ស៊ី-អាមេរិក រួមទាំងកិច្ចប្រជុំកំពូលអាឡាស្កា ក្នុងខែសីហា ដោយរួមបញ្ចូលធាតុថ្មីៗផងដែរ ប៉ុន្តែមានចំណុចមួយចំនួន "មិនអាចយល់ស្របបាននោះទេ"៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        81
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        126
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        114

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm