រាជរដ្ឋាភិបាល នឹងរៀបចំផែនការអភិវឌ្ឍអគារខ្ពស់ៗ នៅខេត្តព្រះសីហនុឡើងវិញ

2022/02/23 08:23:08 pm        589

ព្រះសីហនុ៖ រាជរដ្ឋាភិបាល នឹងរៀបចំផែនការអភិវឌ្ឍអគារខ្ពស់ៗ នៅក្នុងខេត្តព្រះសីហនុ តាមរយៈនៃទាក់ទាញអ្នកវិនិយោគដែលសាងសង់អគារខ្ពស់ៗ ឬការលក់ឲ្យអ្នកផ្សេងៗ ដើម្បីបញ្ចប់ការសាងសង់ ខណៈដែលអគារខ្ពស់ៗនៅខេត្តព្រះសីហនុ មួយចំនួនបានផ្អាក និងបានទុកចោល បន្ទាប់ពីវិបត្តិនៃការរីករាលដាលជំងឺកូវីដ ១៩ បានផ្ទុះឡើង។

ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងក្នុងវេទិការសាធារណៈ ស្តីពីការគ្រប់គ្រង​ម៉ាក្រូ​សេដ្ឋកិច្ច និងច្បាប់ថវិកា ឆ្នាំ២០២២ នាចុងសប្តាហ៍កន្លងមកនេះថា ជុំវិញការអភិវឌ្ឍខេត្តព្រះសីហនុ រាជរដ្ឋាភិបាលបានកំពុងរៀបចំផែនការមេ ​ក្នុងការជំរុញអភិវឌ្ឍន៍ខេត្តមួយនេះ ឲ្យទៅជាតំបន់​សេដ្ឋកិច្ចពិសេសពហុបំណង ​ដែលកិច្ចការនៃការរៀបចំនេះត្រូវការរយៈពេលវែង ក្នុងការរៀបចំគោលនយោបាយយុទ្ធសាស្រ្ត។

ឯកឧត្តម បន្តថា ទាក់ទងវិស័យសំណង់នៅខេត្តព្រះសីហនុនេះ ​ចំពោះអគារខ្ពស់ដែលបានផ្អាក ឬទុកចោលដោយគ្មានការអភិវឌ្ឍនោះ​ បន្ទាប់ពីផ្ទុះឡើងនៃវិបត្តិជម្ងឺកូវីដ ​១៩ នេះ ដែល​កិច្ច​អភិវឌ្ឍន៍ទាំងអស់នេះ ​គឺទាក់ទងតម្រូវការ​ នៃការទាក់ទាញអ្នកវិនិយោគលើអគារខ្ពស់ៗ មក​វិនិយោគបន្ត ​ឬលក់ទៅឲ្យអ្នកផ្សេង ​ដែលមានគម្រោងវិនិយោគលើផ្នែកនេះ ជំរុញ​អភិវឌ្ឍន៍​អគារខ្ពស់ៗ​ បញ្ចប់​ការសាងសង់ ​មានប្រតិបត្តិការ​ និងដំណើរឡើងវិញ។

សូមបញ្ជាក់ថា៖ ខែតុលា ឆ្នាំ២០២១ កន្លងមកនេះ ​រាជរដ្ឋាភិបាល ចុះ​ហត្ថលេខា​លើ​កិច្ចសន្យាផ្តល់​សេវាកម្មរៀបចំផែនការមេ ​ជាមួយ ​វិទ្យាស្ថាន​នគរូបនីយកម្ម ​និង​ឌីសាញស៊ិនជិន ដើម្បី​អភិវឌ្ឍខេត្តព្រះសីហនុ ​ទៅជាតំបន់សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុបំណង ដើម្បីទាញយក​សក្តានុពល​អភិវឌ្ឍយ៉ាងច្រើន ដែលខេត្តព្រះសីហនុមានស្របទៅ​នឹងការ​ផ្លាស់ប្តូរ​រចនា​សម្ព័ន្ធ​សេដ្ឋកិច្ចក្នុងស្រុក នឹង​ចាប់យកកាលានុវត្តថ្មីៗ​បន្ថែម។

ចំពោះសក្តានុពល, រាជរដ្ឋាភិបាលកម្ពុជា​បាន​កំណត់​ចក្ខុវិស័យ ប្រែក្លាយខេត្តនេះឱ្យទៅជាតំបន់​សេដ្ឋកិច្ច​គំរូពហុបំណង​ និង​ជា​ប៉ូលសេដ្ឋកិច្ច​ដ៏សំខាន់​មួយ​ក្នុង​ការ​ទាក់ទាញ និង​ស្រូប​យក​ការវិនិយោគពីបរទេស ​ដែល​អាចឈានឆ្ពោះទៅជា "​ក្បាលម៉ាស៊ីន"មួយថ្មី សម្រាប់ជំរុញកំណើន​សេដ្ឋកិច្ចជាតិ ​ឱ្យរីកលូតលាស់ទៅមុខឥតឈប់ឈរ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm