ការជំរុញរបស់កូរ៉េខាងត្បូង លើនាវាមុជទឹកនុយក្លេអ៊ែរ អាចនាំឱ្យមានការប្រណាំងអាវុធក្រោមទឹកនៅអាស៊ី

2025/12/05 07:36:33 pm        148

ដំណើរតាមស្វែងរកការសាងសង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររបស់កូរ៉េខាងត្បូង កំពុងទទួលបានការចាប់អារម្មណ៍ បន្ទាប់ពីមានការគាំទ្រពីលោកប្រធានាធិបតី Donald Trump ដោយបញ្ចប់ប្រកែករាប់ទសវត្សរ៍របស់សហរដ្ឋអាមេរិក ក្នុងជំហានមួយដែលអតីតមន្រ្តីយោធា និងអ្នកជំនាញនិយាយថា អាចផ្លាស់ប្តូរទិដ្ឋភាពសន្តិសុខរបស់អាស៊ី និងបង្កើនការប្រណាំងប្រជែងសព្វាវុធក្រោមទឹក កាន់តែខ្លាំងឡើង។

ទីក្រុងសេអ៊ូល ប្រឹងប្រែងជាយូរមកហើយដើម្បីចូលរួមជាមួយប្រទេសមួយចំនួនតូច ដែលកំពុងប្រតិបត្តិការនាវាមុជទឹកនុយក្លេអ៊ែរ ដើម្បីទប់ទល់នឹងកូរ៉េខាងជើង។ ការបើកភ្លើងខៀវរបស់លោក Trump បានលុបចោលឧបសគ្គដ៏សំខាន់មួយ ដោយផ្តល់នូវសិទ្ធិប្រើប្រាស់ឥន្ធនៈ ក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែររវាងប្រទេសទាំងពីរ។

យ៉ាងណាមិញ កម្មវិធីដែលកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កូរ៉េខាងត្បូងមួយនេះ អាចធ្វើឱ្យប្រទេសចិន មិនពេញចិត្ត ហើយអាចដាក់សម្ពាធលើជប៉ុន ឱ្យអភិវឌ្ឍសមត្ថភាពស្រដៀងគ្នា នេះបើតាមការលើកឡើងរបស់ក្រុមអ្នកវិភាគ និងអតីតមន្ត្រីយោធា។ លោក ឆយ អ៊ីល (Choi Il) ប្រធានក្រុមនាវាមុជទឹកកូរ៉េខាងត្បូងដែលចូលនិវត្តន៍ បាននិយាយថា «នាវាមុជទឹកគឺជាប្រព័ន្ធវាយប្រហារដ៏មានប្រសិទ្ធភាពខ្ពស់ ហើយការប្រណាំងសព្វាវុធក្នុងតំបន់ គឺជៀសមិនរួចនោះទេ»។

កូរ៉េខាងត្បូងអះអាងថា ប្រព័ន្ធជំរុញនុយក្លេអ៊ែរគឺមានសារៈសំខាន់ណាស់ដើម្បីទប់ទល់នឹងការគំរាមកំហែងក្រោមទឹករបស់កូរ៉េខាងជើង រួមទាំងមីស៊ីលផ្លោងដែលបាញ់ចេញពីនាវាមុជទឹក ហើយបាននិយាយម្តងហើយម្តងទៀតថា ខ្លួននឹងមិនផលិតអាវុធនុយក្លេអ៊ែរទេ ហើយប្ដេជ្ញាចិត្តគោរពរបប មិនរីកសាយភាយអាវុធនុយក្លេអ៊ែរ៕

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        24
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        24
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        35

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm