អ្នករត់ពាក់កណ្ដាលម៉ារ៉ាតុងអង្គរចុងសប្ដាហ៍នេះ នឹងទទួលបានភេសជ្ជៈ​ឥតគិត​ថ្លៃ​ពី​ដៃ​គូ​សហការ

2025/12/05 07:58:24 pm        206

រំលេងតែ ១ថ្ងៃទៀតប៉ុណ្ណោះ នឹងឈានដល់ព្រឹត្តិការណ៍ដ៏អស្ចារ្យ សម្រាប់ខួប ៣០ឆ្នាំ នៃ​ទិវា​រត់​ប្រណាំង​ពាក់​កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរ ឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៧ ខែ​ធ្នូ​ចុង​សប្ដាហ៍​នេះ នៅតំបន់អង្គរ ខេត្តសៀមរាប ជាមួយការបំបែកកំណត់ត្រាអ្នកចូលរួមថ្មីរហូតដល់ ១៦,០០០នាក់។

តាមរយៈតួរលេខអ្នកចូលរួមដ៏ច្រើននេះ បានធ្វើឲ្យគណៈកម្មការរៀបចំ ពិសេស​គណៈកម្មាធិការ​ជាតិ​អូឡាំ​ពិកកម្ពុជា ក៏ដូចជាដៃគូសហការ និងប្រជាពលរដ្ឋ មានមោទនភាពជាខ្លាំង ចំពោះ​ភាព​រីក​ចម្រើន​នៃព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ធំប្រចាំឆ្នាំ លើទឹកដីអច្ឆរិយអង្គរនេះ។

ជាមួយ​គ្នា​តំណាងក្រុមហ៊ុនភេសជ្ជៈ វី-អាកទីវ ដែលជាដៃគូសហការរៀបចំព្រឹត្តិការណ៍នេះ ក៏​បាន​សម្ដែង​នូវ​មោទនភាព និងរីករាយផងដែរ ដែលបានរួមចំណែកក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រថ្មី ដោយ​មាន​អ្នកចូលរួមរហូតដល់ ១៦,០០០នាក់នេះ ហើយក្រុមហ៊ុនក៏បានត្រៀមខ្លួនរួចរាល់ ក្នុង​ការ​ផ្ដល់​នូវភេសជ្ជៈកីឡា ដោយឥតគិតថ្លៃ ដល់អ្នកចូលរួមរត់ទាំងអស់ ។ ហេតុនេះ សម្រាប់​អត្ត​ពលិក​ជាតិ-អន្ដរជាតិទាំងអស់ អាចស្វែងរកស្ដង់ វី-អាកទីវ ដើម្បីទទួលយកភេសជ្ជៈ ដែលអាច​បំពេញ​ជាតិ​ទឹក​ឲ្យបានគ្រប់គ្រាន់អំឡុងពេលរត់ពាក់កណ្ដាលម៉ារ៉ាតុងនេះ។

ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឲ្យដឹងថា ឆ្នាំនេះ គឺ​ជា​ឆ្នាំដ៏​ពិសេស សម្រាប់ខួបលើកទី៣០ នៃការបង្កើត​ទិវា​រត់​ប្រណាំង​ពាក់​កណ្ដាល​ម៉ារ៉ា​តុង​អន្តរ​ជាតិ​អង្គរ ហើយក៏ជាមោទនភាពដ៏អស្ចារ្យផងដែរ ដែលមានអ្នកចុះឈ្មោះយ៉ាងច្រើនសរុបចំនួន ១៦,០០០​នាក់ មកពី ៨៦ប្រទេសលើពិភពលោក ដែលបានបង្ហាញពីភាពរីកចម្រើន ការអភិវឌ្ឍ និង​សុខសន្ដិភាពពេញលេញនៅកម្ពុជា ។

ព្រឹត្តិការណ៍នេះ មាន ៤វិញ្ញាសា រួមមានរត់ចម្ងាយ ២១គីឡូម៉ែត្រ, ១០គីឡូម៉ែត្រ, ៥គីឡូម៉ែត្រ និង៣គីឡូម៉ែត្រ ដែលគ្រោងនឹងប្រព្រឹត្តទៅ ក្រោមអធិបតីភាពឯកឧត្ដម ស៊ុន ចាន់ថុល ឧប​នាយក​រដ្ឋ​មន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណាចក្រកម្ពុជា៕ អត្ថបទ លី ឈុនឡា


អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        100
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        113
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm