២ក្រុមបន្ដភាពខ្លាំងក្នុងពាន Svay Rieng Cup U15 ខណៈយុវជនសាមគ្គី ស្គាល់ចាញ់​លើក​ដំបូង

2025/12/05 08:38:20 pm        221

ពានរង្វាន់យុវជន Svay Rieng Cup U15 ឆ្នាំ២០២៥ បានរកឃើញក្រុមឡើង​វគ្គបន្ដ​ជាបណ្ដើរ​ៗ​ហើយ ស្របពេលក្រុមយុវជនគោព្រៃភូមិស្វាយធំ និងក្រុមយុវជន U15 ព្រះខ័នរាជស្វាយរៀង បន្ដ​ភាព​ខ្លាំង ដោយមិនស្គាល់ចាញ់ ខណៈក្រុមយុវជនសាមគ្គី រងបរាជ័យលើកដំបូង គិត​ត្រឹម​សប្ដាហ៍​ទី៩ នៃវគ្គជម្រុះតាមពូល កាលពីថ្មីៗ។

សម្រាប់ក្រុមគោព្រៃភូមិស្វាយធំ បានយកឈ្នះក្រុម CRS Sport ដោយលទ្ធផល ៣-២ ក្នុង​ជំនួប​បញ្ចប់​ពូលA ដើម្បីរក្សាតំណែងកំពូលតារាង ដោយរកបាន ១៤ពិន្ទុ ក្រោយឆ្លងកាត់ ៦ប្រកួតឈ្នះ ៤ និងស្មើ ២ ខណៈក្រុមយុវជន CRS Sport បានត្រឹមឈរលេខ២ ដោយរកបាន ១១ពិន្ទុ ជាមួយ​លទ្ធផល ៦ប្រកួតដូចគ្នា ឈ្នះ ៣ ស្មើ ២ និងចាញ់ ១។

ចំណែកក្រុមយុវជន U15 ព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុមយុវជន ស.ស.យ.ក ឃុំត្នោត ដោយលទ្ធផល ៨-៣ ដើម្បីរក្សាកំណត់ត្រាឈ្នះ ១០០% ពោលគឺ ៥ប្រកួតឈ្នះទាំង ៥ រកបាន ១៥ពិន្ទុ តាមពីក្រោយដោយក្រុមសាលាបឋមសិក្សាជ្រៃធំ ដែលរកបាន ១២ពិន្ទុ ខណៈ​ក្រុម​ទាំង​ពីរ ​នៅសល់ ១ប្រកួតក្នុងដៃដូចគ្នា ក្នុងការប្រកួតពូលC។

ដោយឡែក​ក្រុម​យុវជនសាមគ្គី បានស្គាល់បរាជ័យលើកដំបូង ក្រោមថ្វីជើងក្រុម Young Stars ដោយលទ្ធផល ២-១ ដែលជាជំនួបបញ្ចប់ពូលB ។ បែបនេះក្ដី យុវជនសាមគ្គី នៅតែ​រក្សា​តំណែង​កំពូលតារាង ដោយរកបាន ១៥ពិន្ទុ បន្ទាប់ពីឈ្នះ ៥ប្រកួត និងចាញ់ ១ តាម​ពី​ក្រោយ​ដោយ​ក្រុម​សាមគ្គីកីឡា ដែលរកបាន ១២ពិន្ទុ និងក្រុម Young Stars បានត្រឹមឈរលេខ៣ រក​បាន​ ៦ពិន្ទុ លើក្រុម ស.ស.យ.ក ស្រុកស្វាយទាប ដែលរកបាន ៣ពិន្ទុប៉ុណ្ណោះក្នុងចំណោម ៦​ប្រកួត​។

ក្រឡេកទៅចាប់អារម្មណ៍ការប្រកួតបញ្ចប់ពូលD វិញ ក្រុមធូប្រាឌឺបាវិត បានត្រឹមចែកគ្នា ១ពិន្ទុ ជា​មួយក្រុមត្នោតអេហ្វស៊ី ក្រោយប្រកួតស្មើគ្នា ០-០ ។ លទ្ធផលស្មើគ្នានេះ នាំឲ្យ​ក្រុម​ត្នោត​អេហ្វស៊ី រក្សាតំណែងលេខ២ រកបាន ៤ពិន្ទុ តាមពីក្រោយក្រុមកំពូលតារាងដារ៉ូពិទូ Sport FC ​ដែល​រកបាន ១០ពិន្ទុ។

គួរដឹងថា ពានរង្វាន់កម្រិតយុវជន ដែលផ្ដួចផ្ដើមរៀបចំដោយឯកឧត្តម ឌី វិជ្ជា ប្រធាន​សហភាព​សហព័ន្ធ​យុវជនកម្ពុជា ខេត្តស្វាយរៀង និងជាប្រធានក្លិបព្រះខ័នរាជស្វាយរៀង ឆ្នាំនេះ មាន ១​៥​ក្រុម​ចូល​រួម និងបែងចែកជា ៤ពូល ក្នុងនោះពូលA-B និងពូលC មាន ៤ក្រុមស្មើគ្នា គ្រាដែល​ពូល​D ​មាន ៣ក្រុម ដែលនឹងត្រូវធ្វើការប្រកួតសន្សំពិន្ទុ ដើម្បីស្វែងរកក្រុមលេខ១ និងលេខ២ ប្រចាំ​ពូល​នីមួយៗ ឡើងទៅវគ្គ ៨ក្រុមចុងក្រោយ។

ចំពោះ​ប្រាក់រង្វាន់លើកទឹកចិត្តក្រុមទទួលបានជ័យាលភីវិញ ក្រុមជើងឯក នឹងទទួលបានពាន មេ​ដាយ​មាស​ អមប្រាក់រង្វាន់ ៨លានរៀល, លេខ២ ទទួលបានមេដាយប្រាក់ អមប្រាក់រង្វាន់ ៤លាន​រៀល, លេខ៣ ទទួលបានមេដាយសំរឹទ្ធ អមប្រាក់រង្វាន់ ២លានរៀល និងលេខ៤ ទទួលបាន​ប្រាក់រង្វាន់ ១លានរៀលផងដែរ៕ អត្ថបទ លី ឈុនឡា


អត្ថបទដែលទាក់ទង

កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am        258
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        182
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm