ជាលើកដំបូងក្នុងរយៈពេល ១៥ឆ្នាំ កីឡាករបីរូបនឹងប្រជែងជើងឯក F1 ពិភពលោក​ទីលាន​ចុង​ក្រោយ​សប្តាហ៍​នេះនៅអារ៉ាប់រួម

2025/12/05 08:56:23 pm        201

កីឡាករអង់គ្លេស Lando Norris របស់ McLaren កីឡាករហូឡង់ Max Verstappen របស់ Red Bull និងកីឡាករអូស្រ្តាលី Oscar Piastri របស់ McLaren នឹងមានតែម្នាក់ប៉ុណ្ណោះជាជើងឯក F1 ពិភពលោកដែលនឹងរកឃើញនៅទីលានចុងក្រោយទីក្រុង Abu Dhabi អារ៉ាប់រួមចុងសប្តាហ៍នេះ។

ជាលើកដំបូងក្នុងរយៈពេល ១៥ ឆ្នាំដែលមានកីឡាករលើសពី ២ នាក់ប្រជែង​ជើង​ឯក​នៅ​ទីលាន​ចុង​ក្រោយ​បែបនេះ ពោលគឺចុងក្រោយបំផុតនៅឆ្នាំ ២០១០ ដែលមានកីឡាករ​បួនរូប​ប្រជែងគ្នា​នៅ​ទីលាន​ចុង​ក្រោយបែបនេះ។

Abu Dhabi ក៏នឹងរំលឹកពីអនុស្សាវរីយ៍ត្រចះត្រចង់របស់ Max Verstappen ដែលបាន​ប្រជែង​ឈ្នះ L​ewis Hamilton នៅទីលានចុងក្រោយដើម្បីឈ្នះជើងឯកពិភពលោកលើកដំបូង។

តាំងពី Formula One ពិភពលោកចាប់ផ្តើមពីឆ្នាំ ១៩៥០ អ្នកនាំមុខគេ​ក្នុង​តារាង​ជើង​ឯក​ពិភពលោក​តែង​តែឈ្នះជើងឯកនៅពេលប្រជែងនៅទីលានចុងក្រោយលើកលែងតែ ៩ លើក។

ឆ្នាំ ២០១០ Sebastian Vettel ជាកីឡាករចុងក្រោយបំផុតដែលតាមពីក្រោយ Fernando Alonso ១៥ ពិន្ទុ និងឈ្នះជើងឯកដំបូងរបស់ខ្លួនដោយឈ្នះទីលានចុងក្រោយ។

មុនឈានដល់ទីលានចុងក្រោយនេះ Lando Norris កំពុងមាន ៤០៨ ពិន្ទុ Max Verstappen ៣៩៦ ពិន្ទុ និង Oscar Piastri ៣៩២ ពិន្ទុ។

លទ្ធភាពដែល Norris ឈ្នះជើងឯកត្រូវ៖

-      បញ្ចប់នៅលើវេទិកាកិត្តិយស

-      បានលេខ ៥ រឺលេខ ៦ ហើយ Verstappen មិនឈ្នះការប្រណាំង

-      បានលេខ ៦ រឺ លេខ ៧ ហើយ Verstappen រឺ Piastri មិនឈ្នះការប្រណាំង

-      បានលេខ ៨ ហើយ Verstappen មិនឈ្នះ រឺលេខពីរ ហើយ Piastri មិនឈ្នះ

-      បានលេខ ៩ ហើយ Verstappen មិនស្ថិតលើវេទិកាកិត្តិយស ហើយ Piastri មិនឈ្នះ

លទ្ធភាពដែល Max Verstappen ឈ្នះជើងឯកត្រូវ៖

-      ឈ្នះការប្រណាំង ហើយ Norris មិនស្ថិតលើវេទិកាកិត្តិយស

-      បានលេខ ២ ហើយ Norris ខ្ពស់ជាងលេខ ៨ ខណៈ Piastri មិនឈ្នះ

-      បានលេខ ៣ ហើយ Norris បានលេខ ៩ រឺខ្ពស់ជាងនេះ ខណៈ Piastri មិនឈ្នះ

លទ្ធភាពដែល Piastri ឈ្នះជើងឯកត្រូវ៖

-      ឈ្នះការប្រណាំង ហើយ Norris មិនស្ថិតក្នុង Top5

-      បានលេខ ២ ហើយ Norris បានលេខ ១០ យ៉ាងទាប ខណៈ Verstappen មិនឈ្នះ

អត្ថបទ៖នាង សុភាវុធ

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        156
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        151
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm