[UPDATE] UN៖ ព្យុះដ៏កំណាចនៅអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ បណ្តាលឱ្យមនុស្សជាង ១.៦០០នាក់ បានស្លាប់

2025/12/05 09:38:55 pm        97

ប្រព័ន្ធផ្សព្វផ្សាយរបស់អង្គការសហប្រជាជាតិ UN News បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ (៤ ធ្នូ) ថា ព្យុះភ្លៀងដ៏មហន្តរាយដែលមិនធ្លាប់បានឃើញក្នុងពេលជាច្រើនឆ្នាំ នៅអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ ចាប់ពីតំបន់ខ្ពង់រាបកណ្តាលរបស់ប្រទេសស្រីលង្កា រហូតដល់ឥណ្ឌូនេស៊ី ដែលបង្កឡើងដោយអាកាសធាតុធ្ងន់ធ្ងរនិងភ្លៀងមូសុង បានសម្លាប់មនុស្សលើសពី ១.៦០០នាក់ និងប៉ះពាល់ដល់អ្នកស្រុករាប់លាននាក់។

ចាប់ពីពាក់កណ្តាលខែវិច្ឆិកាមក ព្យុះត្រូពិកត្រួតស៊ីគ្នា និងប្រព័ន្ធខ្យល់មូសុង បានបង្កឱ្យមានមហន្តរាយទឹកជំនន់ និងបំណាក់ដីទូទាំងប្រទេសស្រីលង្កា ឥណ្ឌូនេស៊ី ថៃ ម៉ាឡេស៊ី និងវៀតណាម។

នៅឥណ្ឌូនេស៊ី ភ្លៀងធ្លាក់ឥតឈប់ឈរចន្លោះថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា បានបង្កមហន្តរាយធ្ងន់ធ្ងរនៅទូទាំងខេត្តអាឆេ ស៊ូម៉ាត្រាខាងលិច និងស៊ូម៉ាត្រាខាងជើង។ តួលេខផ្លូវការបង្ហាញថា មានអ្នកស្លាប់លើសពី ៨០០នាក់ ហើយមនុស្សយ៉ាងតិច ៥០០នាក់ នៅតែបាត់ខ្លួន។

នៅប្រទេសថៃ ភ្លៀងមូសុងខ្លាំងក្លាបានវាយលុកភាគខាងត្បូង ដោយខេត្តចំនួន១២ បានរងផលប៉ះពាល់ ខណៈមន្រ្តីនិយាយថា មានអ្នកស្លាប់មានជិត ៣០០នាក់។ ការស្លាប់រាប់រយនាក់ក៏ត្រូវបានរាយការណ៍នៅស្រីលង្កា និងមួយចំនួនទៀតនៅក្នុងប្រទេសដែលរងផលប៉ះពាល់នានា។

ក្រុមការងាររបស់ UN កំពុងគាំទ្រប្រតិបត្តិការសង្គ្រោះបន្ទាន់ ដែលដឹកនាំដោយរដ្ឋាភិបាល។ នៅទូទាំងតំបន់នោះ មនុស្សជិត ១១លាននាក់ បានរងផលប៉ះពាល់ រួមទាំងប្រហែល ១,២លាននាក់ ត្រូវបង្ខំឱ្យចាកចេញពីផ្ទះសម្បែងរបស់ពួកគេទៅកាន់ទីជម្រក ខណៈផ្លូវថ្នល់ ហេដ្ឋារចនាសម្ព័ន្ធ និងដីស្រែសម្ការ បន្តលិចលង់ក្នុងគ្រោះមហន្តរាយធម្មជាតិដ៏កំណាចនេះ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        29
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        104
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm