ប្រធានាធិបតីអាល្លឺម៉ង់ជំរុញឲ្យអឺរ៉ុប មាន«ទំនុកចិត្តលើខ្លួនឯង» ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅអង់គ្លេស

2025/12/05 10:00:53 pm        84

ប្រធានាធិបតីអាល្លឺម៉ង់ លោក Frank-Walter Steinmeier បានអំពាវនាវឲ្យមានការប្រកួតប្រជែងសកលនាពេលអនាគតរបស់អឺរ៉ុប នៅក្នុងពិធីជប់លៀងទីក្រុងឡុងដ៍កាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលលោកបានបញ្ចប់ថ្ងៃទី២នៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក នៅចក្រភពអង់គ្លេស។

ថ្លែងទៅកាន់ភ្ញៀវនៅក្នុងសាលប្រវត្តិសាស្ត្រ Guildhall នៅក្នុងសង្កាត់ហិរញ្ញវត្ថុនៃរដ្ឋធានីអង់គ្លេស លោក Steinmeier បានជំរុញឲ្យទ្វីបអឺរ៉ុបទទួលយកនូវអ្វីដែលហៅថា «ស្មារតី»ច្នៃប្រឌិតមួយចំនួនរបស់ទីក្រុងឡុងដ៍ ដើម្បីទប់ទល់នឹងការធ្លាក់ចុះនៃសេដ្ឋកិច្ច។

ប្រមុខរដ្ឋអាល្លឺម៉ង់ អមដោយភរិយារបស់លោក គឺលោកស្រី Elke Budenbender បានថ្លែងប្រាប់ក្រុម    មេដឹកនាំធុរៈកិច្ចនិងអ្នកដទៃទៀតថា៖«នាពេលអនាគត យើងជាជនជាតិអឺរ៉ុប អាចរ៉ឹងមាំបាន លុះត្រាតែយើងកំណត់ឡើងវិញនូវតួនាទីរបស់យើង និងបង្កើតទំនុកចិត្តលើខ្លួនឯង»។

ដោយសរសើរពី«ធនធាន ទេពកោសល្យ ហេដ្ឋារចនាសម្ព័ន្ធ...ភាពប្រាកដប្រជាផ្នែកច្បាប់» របស់អឺរ៉ុប លោកបានជំរុញឲ្យទ្វីបអឺរ៉ុប «ចាប់យកសេដ្ឋកិច្ចឌីជីថល» និងស្តារជំនឿលើខ្លួនឯងឡើងវិញ ដោយទទូចថា ទីក្រុងឡុងដ៍ «អាចបង្ហាញយើងពីរបៀបធ្វើវាបាន!»។

លោក Steinmeier ដែលតួនាទីរបស់លោក ភាគច្រើនជាពិធីការ កំពុងធ្វើទស្សនកិច្ចផ្លូវរដ្ឋរយៈពេល បីថ្ងៃទៅកាន់ចក្រភពអង់គ្លេស ជាលើកដំបូងដោយប្រធានាធិបតីអាល្លឺម៉ង់ ក្នុងរយៈពេល ២៧ឆ្នាំ។

លោក Steinmeier ដែលជារដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ នៅពេលដែលការធ្វើប្រជាមតិអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប (Brexit) ក្នុងឆ្នាំ ២០១៦ បានកើតឡើង និងជាអ្នករិះគន់ការសម្រេចចិត្តរបស់ជនជាតិអង់គ្លេស ក្នុងការចាកចេញពី EU បានឱបក្រសោបទំនាក់ទំនងដ៏កក់ក្តៅរវាងទីក្រុងឡុងដ៍ និងរដ្ឋធានី       អឺរ៉ុប៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        16
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        27
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        30

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm