លោក Biden ដាក់​ទណ្ឌកម្ម​រុស្ស៊ី​ក្នុង​ពេល​ដែល​ឈ្លានពាន​លើ​អ៊ុយ​ក្រែ​ន

2022/02/23 09:34:06 pm        718

​សហរដ្ឋអាមេរិក៖ ដោយមាន​ការ​ព្រួយបារម្ភ​ចំពោះ​បទបញ្ជា​របស់​ប្រធានាធិបតី​រុស្ស៊ីលោក Vladimir Putin ក្នុង​ការ​ដាក់​ពង្រាយ​កងទ័ព​ទៅកាន់​តំបន់​ផ្ដាច់​ខ្លួន​នៅ​ភាគ​ខាងកើត​ប្រទេស​អ៊ុយ​ក្រែ​ន មេដឹកនាំ​ពិភពលោកបាន​ផ្លាស់ប្តូរ​យ៉ាង​ឆាប់រហ័ស ដើម្បី​កំណត់​នូវ​ការឆ្លើយតប​តាមដែល​អាចធ្វើ​ទៅ​បានក្នុង​ក្តី​សង្ឃឹមថា នឹង​អាច​បញ្ចៀស​សង្គ្រាម​នៅ​អឺរ៉ុប​។

ដោយ​សេត​វិមាន​បានចាត់ទុក​ការដាក់​ពង្រាយ​កងទ័ព​របស់​រុស្ស៊ី​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​ថា ​ជាការ​ឈ្លានពាន វា​ត្រូវបាន​គេ​រំពឹងថា​ធ្វើឡើង​ជាមួយ​នឹង​ទណ្ឌកម្ម​តឹងរ៉ឹង​។ ប្រធានាធិបតី​លោក Joe Biden បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា សហរដ្ឋអាមេរិក​មានបំណង​ដាក់ទណ្ឌកម្ម​ផ្នែក​ហិរញ្ញវត្ថុ​យ៉ាង​ទូលំទូលាយ មិនមែន​កងទ័ព​អាមេរិក​វាយ​ប្រហារ​រុស្ស៊ី​នោះ​ទេ ​ជុំវិញ​ទង្វើ​របស់​ប្រធានាធិបតី​លោក Vladimir Putin លើ​ការឈ្លានពាន​ប្រទេស​អ៊ុយ​ក្រែ​ន​។ លោក Biden បាន​បញ្ជា​ឱ្យ​ដាក់​ទណ្ឌកម្ម​ផ្នែក​ហិរញ្ញវត្ថុ​ធ្ងន់ធ្ងរ​ របស់​សហរដ្ឋ​អាមេរិក​ទៅលើ​ធនាគារ និង​មន្ត្រី​រុស្ស៊ី​កាលពី​ថ្ងៃ​អង្គារ ដោយ​បង្កើន​ការ​ប្រឈម​មុខ​ដាក់​គ្នារ​បស់​ប្រទេស​លោក​ខាង​លិច​ជាមួយ​ទីក្រុង​មូ​ស្គូ។

​លោក Biden នៅ​ក្នុង​សុន្ទរកថា​ពី​សេត​វិមាន​បាន​ចោទប្រកាន់​លោក Putin ពី​បទ​បំពាន​ច្បាប់​អន្តរជាតិ​យ៉ាង​ច្បាស់​ នៅ​ក្នុង​អ្វី​ដែល​លោក​ចាត់ទុកថា ជា​ការ​ចាប់ផ្តើម​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន ហើយ​បាន​សន្យា​ថា​នឹង​មាន​ការ​ដាក់ទណ្ឌកម្ម​បន្ថែម​ទៀត ​ប្រសិនបើ​លោក Putin បន្ត​ទៅ​មុខ​ទៀត​។​ ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​បាន​ចូលរួម​ជាមួយ​សមាជិក​សហភាព​អឺរ៉ុប​ទាំង ២៧ប្រទេស​ដែល​បាន​ព្រមព្រៀង​កាលពី​ថ្ងៃ​អង្គារ​ ដើម្បី​ដាក់ទណ្ឌកម្ម​ដំបូង​របស់​ពួកគេ​ដែល​ផ្តោតលើ​មន្ត្រី​រុស្ស៊ី ជុំវិញសកម្មភាព​នៅ​អ៊ុយ​ក្រែ​ន​។ វា​បាន​ក្លាយជា​គោលដៅ​សំខាន់​មួយ ខណៈ​រដ្ឋាភិបាល​ប្រទេស​លោកខាងលិច​ព្យាយាម​ប្រើ​ឥទ្ធិពល​លើ​ប្រទេស​រុស្ស៊ី ដើម្បី​រារាំង​សកម្មភាព​យោធា​ទៅ​លើ​ប្រទេស​ជិតខាង​របស់ខ្លួន​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        96
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        134
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm