ក្រសួងទេសចរណ៍ និងស្ថានទូតបារាំងប្រចាំកម្ពុជា សហការរួមគ្នាអភិវឌ្ឍវិស័យទេសចរណ៍ និង​ការ​បណ្តុះ​បណ្តាលវិជ្ជាជីវៈទេសចរណ៍ឱ្យដល់កម្រិតអន្តរជាតិ

2025/12/05 03:27:29 pm        108

ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានពិភាក្សាការងារជាមួយ ឯកឧត្តម Oliver Richard ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋបារាំងប្រចាំកម្ពុជា និង​សហការី​អំពី​ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍ នៅស្ថាន​ទូត​បារាំង​ប្រចាំ​កម្ពុជា​។

ក្នុងឱកាសជំនួបដ៏សំខាន់ ឯកឧត្តមឯកអគ្គរដ្ឋទូត បានគូស​បញ្ជាក់​ជូន​អំពី​ការ​ចូលរួម​ដ៏​សំខាន់​របស់​ប្រទេស​បារាំងក្នុងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជារហូតមក តាមរយៈ​គម្រោង​សហ​ប្រតិបត្តិការ​ជា​ច្រើនកន្លងមក និងការសន្យាបន្តជួយបន្ថែមតទៅទៀតក្នុងវិស័យទេសចរណ៍ និង​បដិសណ្ឋារកិច្ច។

ជាកិច្ចឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ យ៉ាង​ជ្រាល​ជ្រៅ​ដល់ប្រទេសបារាំង រដ្ឋាភិបាលបារាំង ប្រជាជនបារាំង និងស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា​ដែល​តែង​តែជួយឧបត្តម្ភ និងគាំទ្ររដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជារហូតមក ក្នុងការស្តារ និង​អភិវឌ្ឍប្រទេសលើគ្រប់វិស័យ ជាពិសេសក្នុងការអភិវឌ្ឍវិស័យទេសចរណ៍។ ទន្ទឹមនឹងនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានថ្លែង​អំណរគុណ​ដល់​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា​ដែល​បាន​ជួយ​ផ្សព្វ​ផ្សាយ​សក្តា​នុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគ ពិសេសគឺសភាពការណ៍ពិតពីនយោបាយ សុខ​សន្តិភាព សុវត្ថិភាព និងសណ្តាប់ធ្បាប់សាធារណៈល្អប្រសើរដល់វិនិយោគិន និងប្រជាជន​បារាំង​ដែល​ចង់ស្វែងយល់ពីកម្ពុជា។ តាមរយៈកិច្ចសហប្រតិបត្តិការដ៏ល្អកន្លងមក ដែល​បាន​ធ្វើ​ឱ្យ​ចំនួន​ភ្ញៀវទេសចរបារាំងមកទស្សនាកម្ពុជាមានចំនួនច្រើនឡើងជារៀងរាល់ឆ្នាំ និង​ជា​ទីផ្សារ​ធំ​ទាំង​១០​របស់កម្ពុជា។

ក្នុងជំនួបប្រកបដោយលទ្ធផលផ្លែផ្កានេះ ភាគីទាំងពីរក៏បានពិភាក្សា និងផ្លាស់ប្តូរ​មតិ​យោប​ល់​ស៊ី​ជម្រៅ និងប្រកបដោយការស្ថាបនាលើកិច្ចសហការរួមគ្នា ជាលក្ខណៈបុរេសកម្ម ដើម្បី​រៀបចំ​ភូមិ​ហ្រ្វង់​កូហ្វូន (Village Francophone) ឱ្យមានភាពទាក់ទាញ រស់រវើក ប្រកបដោយ​ខ្លឹម​សារ​ស៊ី​ជម្រៅ ​និងបង្ហាញពីសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគដល់ប្រតិភូជាន់ខ្ពស់ ព្រម​ទាំង​អ្នកចូលរួមក្នុងការកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ នាឆ្នាំ២០២៦ ខាងមុខ ឱ្យ​បាន​ទូលំ​ទូលា​យ​ដល់ពិភពលោក៕

អត្ថបទដែលទាក់ទង

អង្គកា​រ​ FAO បង្ហាញ​ចំណាប់អារម្មណ៍ក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរមីន គាំទ្រដល់​វិស័យកសិកម្មនៅក្នុងតំបន់ដែលបានបោសសម្អាតមីនរួច
2025/12/05 04:51:45 pm        2
AOT ចុះសង្កេតការណ៍ នៅចំណុចបង្គោលព្រំដែនលេខ ៥២-៥៣ ខេត្តបាត់ដំបង ទល់មុខខេត្តចន្ទបុរី ប្រទេសថៃ
2025/12/05 04:49:38 pm        1
តើអ្នកដឹងទេថា មានផលិតផល/សេវាកម្មអ្វីខ្លះកំពុងដាក់បង្ហាញ/លក់ នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា លើកទី១៨ នេះ?
2025/12/05 04:44:26 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Putin ប្រាប់ថា សហរដ្ឋអាមេរិកមិនដែលអញ្ជើញរុស្ស៊ីឲ្យវិលចូល G7 វិញឡើយ

2025/12/05 04:57:43 pm
​អង្គកា​រ​ FAO បង្ហាញ​ចំណាប់អារម្មណ៍ក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរមីន គាំទ្រដល់​វិស័យកសិកម្មនៅក្នុងតំបន់ដែលបានបោសសម្អាតមីនរួច
2025/12/05 04:51:45 pm
​AOT ចុះសង្កេតការណ៍ នៅចំណុចបង្គោលព្រំដែនលេខ ៥២-៥៣ ខេត្តបាត់ដំបង ទល់មុខខេត្តចន្ទបុរី ប្រទេសថៃ
2025/12/05 04:49:38 pm
​តើអ្នកដឹងទេថា មានផលិតផល/សេវាកម្មអ្វីខ្លះកំពុងដាក់បង្ហាញ/លក់ នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា លើកទី១៨ នេះ?
2025/12/05 04:44:26 pm
​របាយការណ៍៖ មីយ៉ាន់ម៉ាផលិតអាភៀនច្រើនជាងកន្លែងណាៗទាំងអស់ និងមានចំនួនច្រើនបំផុតក្នុងរយៈពេល ១ទសវត្សរ៍
2025/12/05 04:43:12 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/12/01 05:40:50 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/11/12 10:51:36 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/12/03 03:30:42 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/11/30 11:29:48 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/11/12 03:11:04 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am