អ៊ីស្រាអែល បង្កើនថវិកាការពារជាតិឆ្នាំ២០២៦ ទោះជាមានបទឈប់បាញ់នៅតំបន់ហ្កាហ្សា ក៏ដោយ

2025/12/05 10:47:31 pm        314

ការិយាល័យរដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល បាននិយាយនៅថ្ងៃសុក្រ (៥ ធ្នូ) នេះថា ថវិកាការពារជាតិរបស់ប្រទេសនេះសម្រាប់ឆ្នាំ២០២៦ ត្រូវបានកំណត់ក្នុងចំនួន ១១២ពាន់លានស្ហាកែល (ប្រមាណ ៣៤,៦៣ ពាន់លានដុល្លារអាមេរិក) ពោលគឺកើនឡើងពីថវិកាចំនួន ៩០ពាន់លានស្ហាកែល ក្នុងសេចក្តីព្រាងពីមុន បើទោះបីជាសង្រ្គាមហ្កាហ្សា ត្រូវបានផ្អាកក្រោមបទឈប់បាញ់ក៏ដោយ។

រដ្ឋមន្ត្រីការពារជាតិ លោក Israel Katz និងរដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Bezalel Smotrich បានឯកភាពលើក្របខណ្ឌចំណាយលើវិស័យការពារជាតិនេះ ខណៈដែលគណៈរដ្ឋមន្ត្រី បានចាប់ផ្តើមកិច្ចពិភាក្សាពីថវិកាឆ្នាំ២០២៦ ដែលចាំបាច់ត្រូវអនុម័តផ្លូវការឱ្យបាន នៅត្រឹមខែមីនា ខាងមុខ បើពុំនោះសោត អាចនាំទៅរកការបោះឆ្នោតថ្មី។

បណ្ដារដ្ឋមន្ត្រីបានចាប់ផ្តើមសម័យប្រជុំជាបន្តបន្ទាប់របស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ មុនការបោះឆ្នោត នៅព្រឹកថ្ងៃសុក្រនេះ។ ប្រសិនបើថវិកានេះទទួលបានការគាំទ្រ នោះនឹងត្រូវបញ្ជូនទៅសភាដើម្បីបោះឆ្នោតដំបូង។ សង្គ្រាមតំបន់ហ្កាហ្សា បានធ្វើឱ្យអ៊ីស្រាអែល ចំណាយអស់ ៣១ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៤ ទៅលើជម្លោះយោធាជាមួយក្រុមហាម៉ាស និងជាមួយក្រុមហេសបូឡា នៅលីបង់។

តាំងពីពេលនោះមក អ៊ីស្រាអែល បានចុះកិច្ចព្រមព្រៀងឈប់បាញ់ជាមួយក្រុមសកម្មប្រយុទ្ធទាំងពីរ។ ទោះជាយ៉ាងនេះក្ដី ថវិកាការពារជាតិរបស់អ៊ីស្រាអែល នៅតែមិនអន់ថយ ដោយការិយាល័យរបស់លោក Smotrich បាននិយាយថា ថវិកាឆ្នាំ២០២៦ នេះមានកំណើន ៤៧ពាន់លានស្ហាកែល បើធៀបនឹងឆ្នាំ២០២៣ នៅមុនពេលសង្រ្គាម៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        274
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        316
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        296

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm