តំណាងពាណិជ្ជកម្ម លោក Greer៖ សហរដ្ឋអាមេរិកចង់បានស្ថិរភាពជាមួយចិន ជាងជម្លោះ

2025/12/05 10:57:05 pm        70

តំណាងពាណិជ្ជកម្មអាមេរិក លោក Jamieson Greer បាននិយាយថា សហរដ្ឋអាមេរិក កំពុងផ្តល់អាទិភាពដល់ថាមវន្តពាណិជ្ជកម្មប្រកបដោយស្ថិរភាពជាមួយប្រទេសចិន បើទោះបីជាមានការជំរុញពីសម្ព័ន្ធមិត្តមួយចំនួនឲ្យចាត់វិធានការរួមគ្នាប្រឆាំងនឹងទីក្រុងប៉េកាំងក៏ដោយ។

កាលពីថ្ងៃព្រហស្បតិ៍ (ទី៤ ខែធ្នូ) នៅឯកិច្ចប្រជុំកំពូលកំណើនសេដ្ឋកិច្ចអាមេរិក (American Growth Summit) នៅទីក្រុងវ៉ាស៊ីនតោន លោក Greer បានលើកឡើងថា៖ «ខ្ញុំមិនគិតថា មាននរណាម្នាក់ចង់បង្កជម្លោះសេដ្ឋកិច្ចទាំងស្រុងជាមួយប្រទេសចិននោះឡើយ ហើយយើងនឹងមិនធ្វើរឿងនោះទេ»។

លោកបានបញ្ជាក់ថា៖ «តាមពិតទៅ លោកប្រធានាធិបតី (Donald) Trump មានឱកាសប្រើប្រាស់ឥទ្ធិពលទាំងអស់ដែលយើងមានប្រឆាំងនឹងប្រទេសចិន ហើយយើងមានច្រើនណាស់ មិនថាវាទាក់ទងនឹង Software (សូហ្វវែរ) បន្ទះឈីប ឬអ្វីៗគ្រប់ប្រភេទ។ សម្ព័ន្ធមិត្តជាច្រើនចាប់អារម្មណ៍ ក្នុងការចាត់វិធានរួមគ្នា ប៉ុន្តែការសម្រេចចិត្ត នាពេលនេះ គឺយើងចង់ឲ្យមានស្ថិរភាព នៅក្នុងទំនាក់ទំនងនេះ»។

ជាមួយគ្នានេះ លោក Greer បានអះអាងថា ឱនភាពពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកជាមួយចិន បានធ្លាក់ចុះ «ប្រហែល ២៥ភាគរយ» ចាប់តាំងពីលោកប្រធានាធិបតី Donald Trump ឡើងកាន់តំណែង ដោយនេះគឺជាការផ្លាស់ប្តូរក្នុង «ទិសដៅដ៏ត្រឹមត្រូវ» សម្រាប់ក្រុមដែលកំពុងស្វែងរកតុល្យភាពលំហូរទំនិញ។ ទន្ទឹមនឹងនេះដែរ លោកបានទទួលស្គាល់ថា ផលិតផលរបស់ចិន នៅតែមានឆ្ពោះទៅកាន់សហរដ្ឋអាមេរិក ក្នុងនោះរួមទាំងការដឹកជញ្ជូនតាមរយៈប្រទេសផ្សេងៗផងដែរ។

គួរបញ្ជាក់ថា លោក Trump និងប្រធានាធិបតីចិន លោក Xi Jinping បានធ្វើកិច្ចព្រមព្រៀងមួយ កាលពីចុងខែតុលា ជាអ្វីដែលបានឃើញថា ភាគីទាំង២ យល់ព្រមបន្តផ្អាកជម្លោះដំឡើងអត្រាពន្ធ បញ្ឈប់ការគ្រប់គ្រងលើការនាំចេញ និងកាត់បន្ថយរបាំងពាណិជ្ជកម្មផ្សេងទៀត៕

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        371
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        370
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        361

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm