ជប៉ុនបដិសេធលិខិតទី២ របស់ចិន នៅ UN ខណៈជម្លោះនៅតែបន្តក្ដៅដដែល

2025/12/05 10:59:28 pm        83

តំណាងរបស់ជប៉ុន ប្រចាំនៅអង្គការសហប្រជាជាតិ (UN) បានដាក់ការឆ្លើយតបបដិសេធ ចំពោះលិខិតចុងក្រោយរបស់ចិន នៅ UN ខណៈដែលជម្លោះ រវាងប្រទេសទាំង២ ជុំវិញការអត្ថាធិប្បាយរបស់នាយករដ្ឋមន្ត្រី លោកស្រី Sanae Takaichi ពាក់ព័ន្ធនឹងកោះតៃវ៉ាន់ នៅតែបន្តមានកម្ដៅដដែល។

ដោយសំដៅលើលិខិតដែលប្រទេសចិនបានដាក់កាលពីថ្ងៃទី១ ខែធ្នូ ដែលបានចោទប្រកាន់ជប៉ុនថា បានរំលោភលើតម្លៃរបស់ UN និងបង្កហេតុជាមួយចិន ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំនៅ UN លោក Kazuyuki Yamazaki បានសរសេរថា៖ «ការអះអាងដែលមាននៅក្នុងនោះ គឺមិនស្របនឹងការពិត គ្មានភស្តុតាង និងមិនអាចទទួលយកបានឡើយ»។

នៅក្នុងលិខិតផ្ញើជូនអគ្គលេខាធិការ UN នោះ លោក Antonio Guterres លោក Yamazaki បានសរសេរបញ្ជាក់ថា៖ «ប្រទេសជប៉ុនបានគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវច្បាប់អន្តរជាតិ ក្នុងនោះរួមទាំងធម្មនុញ្ញអង្គការសហប្រជាជាតិផងដែរ ហើយបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការរក្សា និងពង្រឹងសណ្តាប់ធ្នាប់អន្តរជាតិសេរី និងបើកចំហដែលគាំទ្រដោយនីតិរដ្ឋ»។

គួរបញ្ជាក់ថា ការឆ្លើយតបបដិសេធនេះមានឡើងក្រោយចិនដាក់លិខិតតវ៉ាផ្លូវការទី២ របស់ខ្លួនទៅកាន់ UN ពាក់ព័ន្ធនឹងជប៉ុន បន្ទាប់ពីលោកស្រី Takaichi បាននិយាយថា ការវាយប្រហាររបស់ចិនលើកោះតៃវ៉ាន់ អាចមានន័យថា ជា «ស្ថានភាពគំរាមកំហែងដល់ការរស់រានមានជីវិត» សម្រាប់ប្រទេសជប៉ុន ដែលជាការបង្ហាញយ៉ាងមានប្រសិទ្ធភាពថា ទីក្រុងតូក្យូអាចដាក់ពង្រាយយោធារបស់ខ្លួន ជាមួយប្រទេសផ្សេងទៀត នៅក្នុងសេណារីយោនោះ។ ចាប់តាំងពីពេលនោះមក ទីក្រុងតូក្យូ និងប៉េកាំង បានជាប់នៅក្នុងជម្លោះ ទាំងផ្នែកការទូត និងសេដ្ឋកិច្ច៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        88
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        124
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm