ឯកឧត្តម ស៊ុន ចាន់ថុល ផ្តាំផ្ញើដល់កីឡាករទៅចូលរួមប្រកួតកីឡាស៊ីហ្គេម ត្រូវគោរពវិន័យ និងចៀសវាងអ្វីដែលធ្វើឱ្យប៉ះពាល់ដល់ជាតិ

2025/12/05 11:03:00 pm        99

ភ្នំពេញ ៖ ឯកឧត្តម ស៊ុន ចាន់ថុល បានផ្តាំផ្ញើដល់ប្រតិភូកីឡាករទាំងអស់ ដែលនឹងចេញដំណើរទៅចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣៣ ពួគគាត់គឺមិនត្រឹមតែជាអត្តពលិកទេ តែជាទូតសុឆន្ទៈរបស់កម្ពុជា ដោយត្រូវរក្សាឱ្យបាននូវឥរិយាបថថ្លៃថ្នូរ មានវិន័យខ្ពស់ គោរពច្បាប់ របស់ប្រទេសម្ចាស់ផ្ទះ និងចៀសវាងដាច់ខាតនូវសកម្មភាពដែលអាចប៉ះពាល់ដល់កិត្តិយសជាតិ។ 

​ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានសហព័ន្ធខ្មែរកីឡា ហែលទឹក នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ បានទទួលជួបសម្តែងគួរសម ផ្តល់រង្វាន់លើកទឹកចិត្តជូនដល់គ្រូបង្វឹក កីឡាករ កីឡាការិនី ហែលទឹកជម្រើសជាតិ ដែលបានដណ្តើមមេដាយជូនជាតិមាតុភូមិ ក្នុងកម្មវិធីប្រកួតកីឡាហែលទឹកដោយប្រើកន្ទុយត្រី លើកទី២ ឆ្នាំ ២០២៥ រៀបចំដោយសហព័ន្ធកីឡាក្នុងទឹកពិភពលោក (CMAS) សម្រាប់តំបន់អាស៊ីអាគ្នេយ៍ ដែលបានប្រព្រឹត្តទៅក្នុងប្រទេស ឥណ្ឌូនេស៊ី និងផ្តល់កម្លាំងចិត្ត អនុសាសន៍ណែនាំ និងអំណោយលើកទឹកចិត្តជូនដល់គ្រូបង្វឹក កីឡាករ កីឡាការិនីហែលទឹកជម្រើស ជាតិ ដែលត្រៀមនឹងធ្វើដំណើរទៅចូលរួមការប្រកួតកីឡាស៊ីហ្គេមលើកទី៣៣ ឆ្នាំ២០២៥ នៅក្នុងប្រទេសថៃ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានសម្តែងនូវការកោតសរសើរ និងអំណរគុណចំពោះកីឡាករ-កីឡាការិនី ដែលបានតស៊ូប្រកួត ប្រជែងយ៉ាងស្វិតស្វាញ រហូតដណ្តើមបានមេដាយជូនជាតិមាតុភូមិ ពីការប្រកួតនៅក្នុងប្រទេសឥណ្ឌូនេស៊ី ថ្មីៗកន្លងទៅ។ ឯកឧត្តម លើកឡើងបន្ថែមថា រង្វាន់ជាថវិកាដ៏សប្បុរសនេះ ជាសក្ខីភាពបញ្ជាក់ពីការទទួលស្គាល់ និងការដឹងគុណរបស់រាជរដ្ឋាភិបាល ក៏ដូចជា សហព័ន្ធ ចំពោះការខិតខំប្រឹងប្រែងកីឡាករ ដែលបានធ្វើឱ្យទង់ជាតិកម្ពុជាត្រដែតលើឆាកអន្តរជាតិ។ លទ្ធផលគួរជាទីមោទនៈនេះ បានកើតចេញពីការប្រកួតយ៉ាងស្វិតស្វាញរបស់កីឡាករ កីឡាការិនី បាននាំឱ្យកម្ពុជាឈរនៅចំណាត់ថ្នាក់ទី៣ នៃតារាងមេដាយរួម ក្នុងកម្មវិធីប្រកួតកីឡាហែលទឹកដោយប្រើកន្ទុយត្រី (Fin-Swimming) លើកទី២ ឆ្នាំ២០២៥ ក្នុងចំណោមមេដាយសរុបចំនួន ១០ គ្រឿង ក្នុងនោះមានមេដាយមាស ១គ្រឿង, ប្រាក់ ៣គ្រឿង និងសំរឹទ្ធ ៦គ្រឿង។

ចំណែកការចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣៣ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស្នើរដល់កីឡាករទាំងអស់ត្រូវរក្សាឱ្យបាននូវ ឥរិយាបថថ្លៃថ្នូរ មានវិន័យខ្ពស់ គោរពច្បាប់របស់ប្រទេសម្ចាស់ផ្ទះ និងចៀសវាងដាច់ខាតនូវសកម្មភាពដែលអាចប៉ះពាល់ដល់ កិត្តិយសជាតិ និងក៏បានជំរុញឱ្យកីឡាកររក្សាបាននូវស្មារតីស្នេហាជាតិខ្ពស់បំផុត ចូលរួមប្រកួតដោយសេចក្តីថ្លៃថ្នូរ និងគោរព វិន័យកីឡាឱ្យបានម៉ឺងម៉ាត់ ត្រូវស្តាប់ និងអនុវត្តតាមដំបូន្មានរបស់គ្រូបង្វឹកឱ្យបានគ្រប់ជ្រុងជ្រោយ។

ទាក់ទងការប្រកួតកីឡាស៊ីហ្គេមលើកទី៣៣ លើប្រភេទវិញ្ញាសារកីឡាហែលទឹកនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២៥ នៅប្រទេសថៃ សហព័ន្ធខ្មែរកីឡាហែលទឹក នឹងបញ្ជូនប្រតិភូចំនួន៩រូបចូលរួមរួមមាន៖ គ្រូបង្វឹក១រូប, គ្រូជំនួយ ១រូប, កីឡាករ ៤រូប, កីឡាការិនី ២រូប និង លោក ហែម គិរី អគ្គលេខាធិការសហព័ន្ធ ត្រូវបានអញ្ជើញទៅចូលរួមជាមន្ត្រី គណៈកម្មការបច្ចេកទេសអន្តរជាតិ៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        196
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm