ប្រតិភូបារាំងនិងសហភាពអឺរ៉ុប អញ្ជើញទស្សនកិច្ចនៃវឌ្ឍភាពរោងចក្រទឹកស្អាតបាក់ខែង

2025/12/05 11:07:26 pm        148

ភ្នំពេញ ៖ ឯកឧត្តម Olivier RICHARD ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ដែលទើបតែងតាំងថ្មី និងឯកឧត្តម Igor DRIESMANS ឯកអគ្គរដ្ឋទូត សហភាពអឺរ៉ុបប្រចាំកម្ពុជា ធ្វើដំណើរទស្សនកិច្ច ពិនិត្យវឌ្ឍនភាព នៃរោងចក្រផលិតទឹកស្អាតបាក់ខែង ជាពិសេសរោងចក្របាក់ខែងជំហាន ទី៣។  

​ឯកឧត្តម Olivier RICHARD ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃសាធារណរដ្ឋបារាំងប្រចាំកម្ពុជា ដែលទើបតែងតាំង ថ្មី, ឯកឧត្តម Igor DRIESMANS ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងលោកស្រី Sandrine BOUCHER នាយិកាទីភ្នាក់ងារ អភិវឌ្ឍន៍បារាំងប្រចាំកម្ពុជា AFD នៅថ្ងៃទី៤ ធ្នូ ម្សិលមិញនេះ បានអញ្ជើញទស្សនកិច្ចគម្រោងសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែង ដើម្បីពិនិត្យវឌ្ឍនភាពលើកិច្ចដំណើរការផ្គត់ផ្គងទឹកស្អាត ជាពិសេសគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធរោងចក្រទឹកស្អាតបាក់ខែង ជំហានទី៣ ខណៈបច្ចុប្បន្នគម្រោងនេះអនុវត្តលើការសាងសង់សម្រេចបានប្រមាណជាង ៥០ ភាគរយ។

ឯកឧត្តម ឡុង ណារ៉ូ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លើកឡើងឱ្យដឹងថា ជុំវិញគម្រោងបាក់ខែងជំហានទី១ ទី២ និងជំហានទី៣ ជាគម្រោងស្ថិតក្រោមកិច្ចសហប្រតិបត្តិការ រវាងធនាគារអភិវឌ្ឍន៍បារាំង និងសហ គមន៍អឺរ៉ុប។ ជុំវិញគម្រោងបាក់ខែងនេះ ក្នុងនោះរោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី១ បានដាក់ឱ្យដំណើរការនៅក្នុងឆ្នាំ២០២៣ និងបាក់ខែងទី២ ក្នុងឆ្នាំ២០២៤ ដោយរោងចក្រទាំងពីរនេះ មានសមត្ថភាពផលិតទឹកស្អាតសរុបប្រមាណ ៣៩០ ពាន់ម៉ែត្រគូបក្នុងមួយ ថ្ងៃ។ ចំណែករោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី៣ ដែលកំពុងសាងសង់ មានសមត្ថភាពផលិតជាង ១៩៥ ពាន់ម៉ែត្រគូបក្នុងមួយ ថ្ងៃ ដោយគម្រោងនេះគ្រោងដាក់ឱ្យដំណើរការនៅក្នុងខែមេសា ឬឧសភា ឆ្នាំ២០២៧។ ទាក់ទងគម្រោងរោងចក្រទឹកស្អាតនេះ នៅពេល អនាគត រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនឹងអាចចាប់ផ្តើមសាងសង់រោងចក្រថ្មីមួយទៀត នៅរោងចក្រទឹកស្អាតនិរោធជំហានទី៣ ដែលនឹង គ្រោងសាងសង់នៅក្នុងឆ្នាំ២០២៧ ក្នុងសមត្ថភាពផលិតប្រមាណ ២០០ ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ។

ឯកឧត្តម ឡុង ណារ៉ូ លើកឡើងបន្ថែមថា ជុំវិញវិស័យទឹកស្អាតនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក៏បានរៀបចំផែនការមេយ៉ាង ច្បាស់លាស់ លើការផ្គត់ផ្គង់ទឹកស្អាតនៅទូទាំងរាជធានីភ្នំពេញ និងមួយផ្នែកទៀតនៅក្រុងតាខ្មៅ បច្ចុប្បន្នរដ្ឋាករទឹកបាននិងកំពុងខិតខំ ប្រឹងប្រែង ដើម្បីជំរុញការផ្គត់ផ្គង់ទៅដល់ភូមិដែលនៅសេសសល់ ឱ្យបានចប់ត្រឹមឆ្នាំ២០២៧ ខាងមុខនេះ៕

អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        163
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        85
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        197

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm