ក្រុង​ប៉េកាំង​ចោទ​អាមេរិក​ពី​បទ​ព្យាយាម​យក​កោះ​តៃវ៉ាន់​ទប់ទល់​ចិន​ជាជាង​ពង្រឹង​ទំនាក់​ទំនង​

2022/02/23 02:57:01 pm        626

​ចិន៖ ប្រមុខ​ការទូត​ចិន​លោក Wang Yi បាន​ចោទប្រកាន់​សហរដ្ឋអាមេរិក​ពី​បទ​ព្យាយាម​ទប់​ទល់នឹង​ប្រទេស​ចិន ជាជាង​ការ​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​២ និង​បាន​និយាយ​ថា ​អាមេរិក​កំពុង​ប្រើប្រាស់​កោះ​តៃវ៉ាន់​ទប់ទល់​នឹង​ចិន ខណៈ​លោក​បាន​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​ប្រមុខ​ការទូត​អាមេរិក​លោក Antony Blinken​។​

​ការ​អត្ថាធិប្បាយ​ធ្វើឡើង​ដោយ​លោក Wang អំឡុង​ការសន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​លោក Blinken កាលពី​ថ្ងៃ​អង្គារបាន​ផ្ដល់​សញ្ញា​ចុងក្រោយ​បំផុត​ថា ក្រុង​ប៉េកាំង​ចង់​ឲ្យ​ក្រុង​វ៉ាស៊ីនតោន​ផ្លាស់ប្ដូរ​គោល​នយោបាយ​របស់​ខ្លួន​ចំពោះ​ប្រទេស​ចិន មុន​ពេល​ស្វែងរក​កិច្ច​សហប្រតិបត្តិការ​បន្ថែម​ទៀត​។ ​ស្ថានភាព​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ និង​ប្រទេស​រុស្ស៊ី​គឺជា​របៀបវារៈ​សំខាន់​បំផុត ខណៈ​ដែល​លោក Blinken សង្កត់ធ្ងន់​ពី​ភាព​ចាំបាច់​ក្នុង​ការ​ការពារ​អធិបតេយ្យភាព និង​បូរណភាព​របស់​ខ្លួន ហើយ​លោក Wang បាន​និយាយ​ថា គ្រប់​ភាគី​ទាំងអស់​គួរតែ​ធ្វើការ​សម្រេចចិត្ត និង​ដោះស្រាយ​វិបត្តិ​តាមរយៈ​ការសន្ទនា។

​ប្រទេស​ចិនបាន​ជំរុញ​ដល់​ភាគី​អាមេរិក​ឲ្យ​ចាត់វិធានការ​ម៉ឺងម៉ាត់ ដើម្បី​គោរព​ដល់​ការ​តាំង​ចិត្ត​នានា​ធ្វើឡើង​ដោយ​លោក​ប្រធានាធិបតី​ Joe Biden ជាជាង​និយាយ​តែ​ពី​រឿង​ខ្វែងគំនិត​គ្នា​។​ សេចក្ដី​ថ្លែងការណ៍​រប​ស់​ក្រសួងការបរទេស​ចិនក៏បាន​និយាយ​ផង​ដែរ​ថា លោក Blinken បាន​អបអរសាទរ​ដល់​ក្រុង​ប៉េកាំង​ក្នុង​ការ​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អូឡាំពិក​រដូវរងា ទោះ​បី​ក្រុងវ៉ាស៊ីនតោនធ្វើ​ពហិការ​ការទូត​មិន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​ក៏ដោយ៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        115
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        153
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm