មន្រ្តីជាន់ខ្ពស់ក្រសួងការងារ ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំសហព័ន្ធសហជីព ដើម្បី​ពង្រឹង​ភាព​ជាដៃគូ និងរួមគ្នាពិនិត្យ និងដោះស្រាយរាល់បញ្ហារបស់កម្មករនិយោជិត

2025/12/05 11:10:00 pm        460

ភ្នំពេញ៖ ឯកឧត្តម ងុយ រិទ្ធ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំសហព័ន្ធសហជីព ដែល​ជំនួប​ទៀងទាត់ប្រចាំខែនេះមានគោលដៅពង្រឹងភាពជាដៃគូ ដើម្បីរួមគ្នាពិនិត្យ និង​ដោះ​ស្រាយ​រាល់​បញ្ហា ក៏ដូចជាក្តាប់នូវបញ្ហាប្រឈម និងវិវាទការងារផ្សេងៗរបស់បងប្អូនកម្មករ និយោជិត​នៅ​កន្លែងធ្វើការ។

ឯកឧត្តមរដ្ឋលេខាធិការ បានកោតសរសើរ ចំពោះការចូល​រួម​របស់​សហជីព​ទាំង​ក្នុង​សកម្ម​ភាព​ការងារ និងទាំងកិច្ចការសង្គម។ ទន្ទឹមនេះ ឯកឧត្តម​ក៏​បាន​ជំរុញ​យ៉ាងមុ​តមាំ​ឱ្យប្រ​ធាន​សហព័ន្ធ​សហជីព ខិតខំពង្រឹងតួនាទី និងធ្វើការឱ្យបានជិតស្និទ្ធជាមួយសហជីពមូលដ្ឋាន ដើម្បីរាយ​ការណ៍​នូ​វបញ្ហានានាតាមរោងចក្រ សហគ្រាសមក​កាន់​ក្រសួង​ឱ្យ​បាន​ទាន់​ពេល​វេលា​សម្រាប់​កិច្ច​អន្ត​រាគមន៍​ប្រកបដោយប្រសិទ្ធភាព។

ជាការផ្តាំផ្ញើ ឯកឧត្តម ងុយ រិទ្ធ ស្នើឱ្យសហជីពមូលដ្ឋានទាំងអស់ពង្រឹងសមត្ថភាព និងកសាង​នូវ​ការ​ជឿទុ​កចិត្តពីកម្មករ ខណៈក្រសួងបានត្រៀមនូវគ្រប់មធ្យោបាយទំនាក់ទំនង សម្រាប់​ទទួល​ព័ត៌មាន និងបណ្តឹងដូចជា ប្រអប់បណ្តឹងអនាមិក ប្រព័ន្ធតេឡេក្រាម លេខទូរសព្ទមន្ត្រី លេខ Hotline ១២៨៦ ក្នុងគោលដៅសំខាន់នោះគឺ ចៀសវាងឱ្យបាននូវការតវ៉ាខុសនីតិវិធី ឬបិទ​ផ្លូវ​សាធារណៈ​ ដែលជាអំពើល្មើសច្បាប់ ដោយត្រូវទុក​ចិត្ត​លើ​​យន្តការ​សម្រប​សម្រួល​ដោះ​ស្រាយ​របស់​ក្រសួង​តាមរយៈមន្ត្រីអធិការកិច្ចការងារ។

ជាមួយគ្នានេះដែរក្នុងនាមក្រសួង ឯកឧត្តម ងុយ រិទ្ធ បានណែនាំដល់ថ្នាក់​ដឹក​នាំ​សហព័ន្ធ​សហជីព​ទាំ​ងអស់ ត្រូវខិតខំពង្រឹងសមត្ថភាព ដើម្បីចូលរួមចំណែកជួយការពារសិទ្ធិ និងផល​ប្រយោជន៍​ស្រប​ច្បាប់របស់បងប្អូនកម្មករនិយោជិត ហើយអនុវត្តឱ្យបាន​ត្រឹមត្រូវ​ទៅ​តាម​នីតិ​វិធី​ជា​ធរមាន​ ក្នុងការស្វែងរកការផ្សះផ្សាដោះស្រាយវិវាទ ប្រកបដោយតម្លាភាព វិជ្ជាជីវៈ​ហើយ​សមាជិក​សហជីព​អាច​ទទួលបាននូវការការពារប្រកបដោយតម្លាភាព គណនេយ្យភាព សមធម៌ និង​បរិយាបន្ន​៕

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        30
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        238
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        228

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក

2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm