លោក Putin ប្រាប់ថា សហរដ្ឋអាមេរិកមិនដែលអញ្ជើញរុស្ស៊ីឲ្យវិលចូល G7 វិញឡើយ

2025/12/05 11:57:43 pm        66

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានបដិសេធថា សហរដ្ឋអាមេរិក មិនបានបន្តអញ្ជើញរុស្ស៊ីឲ្យវិលចូលទៅក្នុងក្រុមប្រទេសទាំង៧ (G7) វិញឡើយ ក្នុងអំឡុងពេលមានកិច្ចប្រជុំរបស់លោក កាលពីដើមសប្តាហ៍នេះ ជាមួយបេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក Donald Trump គឺលោក Steve Witkoff និងកូនប្រសា និងជាទីប្រឹក្សាក្រៅផ្លូវការរបស់លោក Trump គឺលោក Jared Kushner នៅវិមានក្រឹមឡាំង។

នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ឥណ្ឌា India Today ដែលត្រូវបានផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ (ទី៤ ខែធ្នូ) លោក Putin បាននិយាយថា៖ «ទេ ប្រធានបទនេះគ្រាន់តែត្រូវបានលើកឡើងត្រួសៗប៉ុណ្ណោះ។ ហើយខ្ញុំបានពន្យល់ទៅលោក Witkoff ពីមូលហេតុដែលខ្ញុំបញ្ឈប់ការចូលរួមក្នុងព្រឹត្តិការណ៍របស់ G7 ទាំងនេះ។ មិនមានការផ្ដល់នូវលើកឡើងអ្វីទេ គ្មានអ្វីដូចនោះបានកើតឡើងឡើយ។ យើងគ្រាន់តែនិយាយ អំពីប្រធានបទនេះត្រួសៗប៉ុណ្ណោះ»។

ជាមួយគ្នានេះ លោកបានបដិសេធថា រុស្ស៊ីមិនបាននិងកំពុងស្វែងរកការស្តារឡើងវិញនូវសមាជិកភាពរបស់ខ្លួន នៅ G7 ឡើយ ដោយកត់សម្គាល់ថា លោកបានឈប់ចូលរួមកិច្ចប្រជុំរបស់វេទិកានេះហើយ ដោយមិនពាក់ព័ន្ធនឹងព្រឹត្តិការណ៍នៅក្នុងប្រទេសអ៊ុយក្រែន ដែលលោកបានប្រាប់ថា លោកបានពន្យល់ដល់ភាគីអាមេរិក ក្នុងអំឡុងពេលកិច្ចពិភាក្សានាពេលថ្មីៗនេះ។

លោក Putin បានគូសបញ្ជាក់ថា វេទិកាអន្តរជាតិសំខាន់ៗផ្សេងទៀត កំពុង «ចាប់ផ្តើមគួរឲ្យចាប់អារម្មណ៍ខ្លាំងឡើង» ដូចជាអង្គការសហប្រតិបត្តិការសៀងហៃ (SCO) ប្លុក BRICS និងក្រុមប្រទេសទាំង២០ (G20) ដោយកត់សម្គាល់ពីការចូលរួមរបស់រុស្ស៊ី នៅក្នុងវេទិកាទាំងនេះ ដែលមាន «វិធីសាស្រ្តមិនប្រឈមមុខដាក់គ្នា»៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        65
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        115
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        105

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm