កាសែតប្រចាំថ្ងៃ Haaretz៖ជនភៀសខ្លួនអ៊ុយក្រែនរាប់ម៉ឺននាក់នៅអ៊ីស្រាអែល ហៀបនឹងត្រូវនិរទេស

2025/12/05 11:59:53 pm        54

សារព័ត៌មានប្រចាំថ្ងៃ Haaretz របស់អ៊ីស្រាអែល បានរាយការណ៍ថា យ៉ាងហោចណាស់មានជនភៀសខ្លួនចំនួន ២៥.000នាក់មកពីអ៊ុយក្រែនកំពុងប្រឈមមុខនឹងការបាត់បង់សិទ្ធិរស់នៅក្នុងប្រទេសអ៊ីស្រាអែលដោយសារតែការពន្យារពេលក្នុងការពង្រីកកម្មវិធីការពារ និងការចេញលិខិតអនុញ្ញាតស្នាក់នៅ។  

យោងតាមកាសែតប្រចាំថ្ងៃបានឲ្យដឹងថា រយៈពេលសុពលភាពនៃលិខិតអនុញ្ញាតធ្វើការ និងស្នាក់នៅក្នុងប្រទេសអ៊ីស្រាអែល ផុតកំណត់នៅខែធ្នូនេះ ហើយបន្ទាប់មកជនជាតិអ៊ុយក្រែនរាប់ម៉ឺននាក់ នឹងត្រូវប្រឈមមុខនឹងការបញ្ជូនត្រឡប់ប្រទេសកំណើតរបស់ពួកគេវិញ។ គិតត្រឹមថ្ងៃសុក្រនេះ រដ្ឋាភិបាលអ៊ីស្រាអែលមិនទាន់បានសម្រេចចិត្តថាតើត្រូវពន្យារពេលកម្មវិធីនេះឬអត់ទេ ហើយបញ្ហានេះ នៅតែស្ថិតក្រោមការពិភាក្សានៅឡើយ។

ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំសហរដ្ឋអាមេរិក លោកស្រី Olga Stefanishina បានប្រាប់កាសែតប្រចាំថ្ងៃ The Washington Post មុននេះថា អាជ្ញាធរអាមេរិកកំពុងរៀបចំនិរទេសជនជាតិអ៊ុយក្រែនប្រហែល ៨០ នាក់ពីបទរំលោភច្បាប់អាមេរិក។ នៅថ្ងៃទី ១៨ ខែវិច្ឆិកា សេវាព្រំដែនរដ្ឋអ៊ុយក្រែនបានប្រកាសថា ជនជាតិអ៊ុយក្រែនចំនួន ៥០នាក់ ដែលត្រូវបាននិរទេសចេញពីសហរដ្ឋអាមេរិក បានមកដល់ប្រទេសនេះ ហើយ ពួកគេជាច្រើននាក់ប្រឈមមុខនឹងការចូលបម្រើយោធាភ្លាមៗ។

ការកណ្ឌទ័ពទូទៅ ត្រូវបានប្រកាស និងបន្តម្តងហើយម្តងទៀត នៅក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២។ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ ច្បាប់ស្តីពីការរឹតបន្តឹងការកេណ្ឌទ័ព បានចូលជាធរមាន នៅក្នុងប្រទេសនេះ ដែលធ្វើឲ្យការបញ្ជូនជនជាតិអ៊ុយក្រែនរាប់រយរាប់ពាន់នាក់បន្ថែមទៀត អាចត្រូវធ្វើឡើង។ អាជ្ញាធររបស់ប្រទេសនេះ កំពុងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីទប់ស្កាត់បុរសដែលមានអាយុចូលបម្រើកងទ័ព ពីការគេចវេះពីការបំពេញកាតព្វកិច្ចយោធា៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        90
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        79
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        75

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm