ភ្លៀងរាំងស្ទះការសម្អាត ក្រោយទឹកជំនន់ឆក់យកជីវិតមនុស្សជិត ៥០០នាក់ នៅស្រីលង្កា

2025/12/06 12:08:46 am        68

ក្រុមមន្ត្រីបានឲ្យដឹងថា ភ្លៀងបានធ្លាក់យ៉ាងខ្លាំងនៅប្រទេសស្រីលង្កា នាថ្ងៃសុក្រ (ទី៥ ខែធ្នូ) នេះ ដោយរារាំងដល់ប្រតិបត្តិការសម្អាត បន្ទាប់ពីទឹកជំនន់ធំខ្លាំង និងបំណាក់ដី កាលពីសប្តាហ៍មុន បានឆក់យកជីវិតមនុស្សជិត ៥០០នាក់។

អាជ្ញាធរបានរាយការណ៍ថា មានភ្លៀងធ្លាក់កម្រិតរហូតដល់ ១៣២មីលីម៉ែត្រ នៅភាគខាងត្បូងប្រទេស ក្នុងរយៈពេល ១៥ម៉ោង ដែលបានរាំងនៅយប់ថ្ងៃព្រហស្បតិ៍។ តែបើទោះបីទឹកមានកម្រិតខ្ពស់ខ្លាំង ក៏ពួកគេបានប្រាប់ថា ទឹកជំនន់ទ្រង់ទ្រាយធំដែលបានឃើញចាប់តាំងពីសប្តាហ៍មុនមកនោះ បានចាប់ផ្តើមស្រកចុះបណ្ដើរៗហើយ។

គួរបញ្ជាក់ថា មជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងថា មនុស្ស ៤៨៦នាក់ ត្រូវបានបញ្ជាក់ថា ស្លាប់ ហើយ ៣៤១នាក់ទៀតនៅតែមិនទាន់ត្រូវរកឃើញ បន្ទាប់ពីព្យុះស៊ីក្លូន Ditwah បានបោកបក់ចេញពីកោះនេះ កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ។ ចំនួនប្រជាជននៅក្នុងជំរុំជនភៀសខ្លួនគ្រប់គ្រងដោយរដ្ឋ បានធ្លាក់ចុះមកត្រឹម ១៧០.០០០នាក់ ពីកម្រិតខ្ពស់បំផុត ២២៥.០០០នាក់ ខណៈដែលទឹកជំនន់បានស្រកទាំងនៅក្នុង និងជុំវិញរដ្ឋធានីកូឡុំបូ។

យ៉ាងណាក្ដី ប្រជាពលរដ្ឋដែលជម្លៀសខ្លួនចេញពីតំបន់ភ្នំភាគកណ្តាលដែលងាយរងគ្រោះដោយសារបំណាក់ដី ត្រូវបានប្រាប់កុំឲ្យត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេវិញភ្លាមៗ បើទោះបីជាពួកគេមិនរងប៉ះពាល់ដោយសារបំណាក់ដីក៏ដោយ ដោយសារតែតំបន់ភ្នំនៅតែមិនទាន់មានសុវត្ថិភាព។ នៅកណ្តាលទីក្រុង Gampola អ្នកស្រុកបាននាំគ្នាចាប់ផ្ដើមបោសសម្អាតភក់ និងទឹកកខ្វក់៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        2
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        76
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        74

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm