លោក Putin៖ រុស្ស៊ីមិនដែលសហការជាមួយប្រទេសដទៃទៀត ដើម្បីប្រឆាំងរដ្ឋមួយផ្សេងទៀតទេ

2025/12/06 12:24:52 am        57

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ India Today ថា រុស្ស៊ីមិនដែលបង្កើតកិច្ចសហប្រតិបត្តិការជាមួយប្រទេសដទៃទៀត ដើម្បីរួបរួមគ្នាប្រឆាំងនឹងរដ្ឋមួយផ្សេងទៀតឡើយ។

អ្នកសារព័ត៌មានរបស់ទូរទស្សន៍នេះ បានលើកឡើងពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែររវាងរុស្ស៊ី និងឥណ្ឌា ដោយទាក់ទាញការចាប់អារម្មណ៍ទៅលើភាពធំធេងរបស់វា។ លោកបានសួរថាតើប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អាចមានប្រតិកម្មយ៉ាងណាចំពោះរឿងនេះដែរឬយ៉ាងណា។

លោក ពូទីន បាននិយាយថា៖«ទោះបីជាមានសម្ពាធខាងក្រៅជាក់លាក់ណាមួយ ដែលយើងប្រឈមមុខក៏ដោយ ខ្ញុំចង់ឲ្យអ្នកឮវា ហើយខ្ញុំចង់សង្កត់ធ្ងន់លើរឿងនេះថា ទាំងខ្ញុំនិងលោកនាយករដ្ឋមន្ត្រី ណារិនដ្រា   ម៉ូឌី មិនធ្លាប់ឈានដល់កិច្ចសហប្រតិបត្តិការរបស់យើង ដើម្បីធ្វើការប្រឆាំងនឹងនរណាម្នាក់នោះទេ»។

លោកបាននិយាយថា លោកប្រធានាធិបតីអាមេរិក មានគោលនយោបាយ និងគោលបំណងផ្ទាល់ខ្លួន ខណៈដែលរុស្ស៊ី និងឥណ្ឌា កំពុងចូលរួមក្នុងការដោះស្រាយបញ្ហាផ្ទាល់ខ្លួននោះ។

ប្រមុខរដ្ឋរុស្ស៊ីរូបនេះ បានបញ្ជាក់ថា៖«យើងមិនមែនប្រឆាំងនឹងនរណាម្នាក់ទេ ប៉ុន្តែមានគោលបំណងការពារផលប្រយោជន៍រៀងៗខ្លួនរបស់យើង ផលប្រយោជន៍របស់ឥណ្ឌា និងរុស្ស៊ី។ នៅក្នុងការដោះស្រាយរបស់យើង យើងមិនបង្កគ្រោះថ្នាក់ដល់អ្នកដទៃទេ ហើយខ្ញុំជឿថា មេដឹកនាំមកពីប្រទេសដទៃទៀត គួរតែដឹងគុណចំពោះរឿងនេះ»៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        55
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        111
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        101

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm