ក្រុមគ្រូពេទ្យក្នុងខេត្តកំពង់ធំ ចាប់ផ្តើមចាក់វ៉ាក់សាំងជូនកុមារអាយុ៣ឆ្នាំដល់ក្រោម៥ឆ្នាំ

2022/02/23 11:09:42 pm        584

កំពង់ធំ ៖ ក្រុមគ្រូពេទ្យខេត្តកំពង់ធំ ចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដ-១៩ ជូនកុមារអាយុ៣ឆ្នាំ ដល់ក្រោម៥ឆ្នាំ ដូសទី១ ដែលចំនួនជិត ៣ម៉ឺននាក់ ដែលត្រូវបានបែងមណ្ឌលចាក់វ៉ាក់សាំង ចំនួន៣៩ នៅតាមក្រុងស្រុក ទាំង៩។

នៅថ្ងៃទី២៣ ខែកុម្ភៈ នេះ អាជ្ញាធរខេត្តកំពង់ធំ សហការជាមួយក្រុមគ្រូពេទ្យ នៃមន្ទីរសុខាភិបាល ខេត្តកំពង់ធំ ចាប់ផ្តើមបើកឲ្យដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់កុមារអាយុ៣ឆ្នាំ ដល់ ក្រោម អាយុ៥ឆ្នាំ ដែលលោក ញ៉ឹក បានខេង អភិបាលរងខេត្តកំពង់ធំ បានលើកឡើងថា ការ​ចាក់វ៉ាក់​សាំង ដូសទី១ សម្រាប់កុមារអាយុចាប់ពី៣ឆ្នាំ ដល់ក្រោម៥ឆ្នាំ គឺជាជំហានមួយផ្សេង​ទៀត ដែលរាជរដ្ឋាភិបាលកម្ពុជា បង្កើនការយកទុកដាក់បន្ថែមលើ​សុខុមាលភាព​កុមារ ក៏ដូចជា​ប្រជាពលរដ្ឋទូទៅ។ ការផ្តល់វ៉ាក់សាំងនេះ នៅតែធ្វើទន្ទឹមគ្នាជាមួយដូសទី១ ដូសទី២ ដូសទី៣ និងដូសទី៤ ដល់កុមារ ​និងប្រជាពលរដ្ឋ អាយុពី១៨ឆ្នាំឡើងផងដែរ។

មាតាបិតារបស់កុមារ បានសាទរចំពោះយុទ្ធនាកាចាក់វ៉ាក់សាំង ​ដែលក្នុងក្រុមគ្រួសាររបស់ ពួកគេ ភាគច្រើន បានចាក់វ៉ាក់សាំងទៅតាមដូស​ ដែលរាជរដ្ឋាភិបាលផ្តល់ជូន ទៅតាមដំណាក់កាល​រួចរាល់។ ថ្ងៃនេះដែរ ពួកគេ បាននាំកូនៗរបស់ខ្លួន ដែលមានអាយុ៣ឆ្នាំ ដល់ក្រោម៥ឆ្នាំ មក​ទទួលការ​ចាក់វ៉ាក់សាំង ​ដើម្បី​បង្កើន​សុវត្ថិភាព​ក្នុង​ការ​រស់ននៅ។

លោកវេជ្ជបណ្ឌិត ស្រី ស៊ីន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ធំ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២២ ខែកុម្ភៈ នេះ ប្រជាពលរដ្ឋអាយុ១៨ឆ្នាំងឡើង ចាក់ដូសទី១ សរុបចំនួនជិត៤៨ម៉ឺននាក់, ចាក់ដូសទី២ សរុបចំនួនជិត៤០ម៉ឺននាក់ ចាក់ដូសទី៣ (ដូសជំរុញ) មានចំនួនសរុបជិត១៥ម៉ឺននាក់ ដូសទី៤ ចំនួន ជាង១ម៉ឺននាក់។

កុមារអាយុ១២-១៧ឆ្នាំ ចាក់ដូសទី១ សរុបជាង៩ម៉ឺននាក់, ចាក់ដូសទី២ សរុបជាង៩ម៉ឺន នាក់ ចាក់ដូសទី៣ ជាង៤ម៉ឺននាក់។ កុមារអាយុ០៦-១១ឆ្នាំ ចាក់ដូសទី១ សរុបចំនួនជិត១០ម៉ឺននាក់ ចាក់ ដូសទី២ សរុបចំនួនជាង៩ម៉ឺននាក់។ កុមារអាយុ០៥ឆ្នាំ ចាក់ដូសទី១ សរុបចំនួនជិត២ម៉ឺននាក់ និង ចាក់ ដូសទី២ សរុបចំនួនជាង៩ពាន់នាក់៕អត្ថបទ៖ លី សាងស៊ីន


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm