មេដឹកនាំបារាំង៖ ការរួបរួម រវាងអឺរ៉ុប និងអាមេរិក ជុំវិញបញ្ហាអ៊ុយក្រែន គឺ «សំខាន់ណាស់»

2025/12/06 01:42:31 am        63

ប្រធានាធិបតីបារាំង លោក Emmanuel Macron នៅថ្ងៃសុក្រ (ទី៥ ខែធ្នូ) នេះ បានលើកឡើងថា ការរួបរួម រវាងអឺរ៉ុប និងសហរដ្ឋអាមេរិក គឺជាគន្លឹះដ៏សំខាន់ ក្នុងការគាំទ្រដល់អ៊ុយក្រែន ដោយលោកបានបន្ថែមថា មិនមានការមិនទុកចិត្តគ្នានោះឡើយ ហើយបដិសេធរបាយការណ៍ដែលអះអាងថា លោកបានព្រមានថា ទីក្រុងវ៉ាស៊ីនតោនអាចមិនស្មោះត្រង់ជាមួយអ៊ុយក្រែន។

ក្នុងអំឡុងដំណើរទស្សនកិច្ច នៅប្រទេសចិន លោក Macron បានប្រាប់អ្នកសារព័ត៌មានថា៖ «ការរួបរួម រវាងអាមេរិក និងអឺរ៉ុប ជុំវិញបញ្ហាអ៊ុយក្រែន គឺចាំបាច់ណាស់។ ហើយខ្ញុំនិយាយម្តងហើយម្តងទៀតថា យើងត្រូវធ្វើការជាមួយគ្នា»។

ជាមួយគ្នានេះ លោកបានបន្ថែមថា៖ «យើងស្វាគមន៍ និងគាំទ្រកិច្ចខិតខំប្រឹងប្រែងសន្តិភាព ដែលត្រូវបានធ្វើឡើងដោយសហរដ្ឋអាមេរិក។ សហរដ្ឋអាមេរិកត្រូវការអឺរ៉ុប ដើម្បីដឹកនាំផ្លូវកិច្ចប្រឹងប្រែងសន្តិភាពទាំងនេះ»។

ទស្សនាវដ្ដីអាល្លឺម៉ង់ Spiegel កាលពីថ្ងៃព្រហស្បតិ៍ បានដកស្រង់អត្ថបទនៃការជជែកតាមទូរសព្ទសម្ងាត់ដែលបង្ហាញថា ប្រធានាធិបតីបារាំង និងអធិការបតីអាល្លឺម៉ង់ បានសម្តែងការសង្ស័យយ៉ាងខ្លាំង អំពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក និងបេសកជនរបស់ខ្លួន ក្នុងដំណើរការចរចាសន្តិភាព រវាងអ៊ុយក្រែន និងរុស្ស៊ី។

ហើយនៅពេលត្រូវបានសួរ អំពីរបាយការណ៍របស់ទស្សនាវដ្ដី Spiegel នេះ លោក Macron បានឆ្លើយតបថា៖ «ខ្ញុំសូមបដិសេធគ្រប់យ៉ាង។ យើងត្រូវការសហរដ្ឋអាមេរិក សម្រាប់សន្តិភាព។ សហរដ្ឋអាមេរិកត្រូវការយើង ដើម្បីឲ្យសន្តិភាពនេះស្ថិតស្ថេរ និងរឹងមាំ»៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        205
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        245
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        224

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm