ពលរដ្ឋជាច្រើនគ្រួសារ ​មកសង់ខ្ទមតូចៗលើទីតាំងដីក្រុមហ៊ុន សុខ សំណាង យ៉ាងអណាធិបតេយ្យ

2022/02/24 12:04:20 am        68

ឧត្តរមានជ័យ៖ ទីតាំងដីក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច សុខ សំណាង មានចំនួន ១៧៥៦.៤៧ ហិកតា ស្ថិតនៅភូមិអូរក្រូច ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ត្រូវបានប្រជាពលរដ្ឋជាង ១០០គ្រួសារ មកពីបណ្តារខេត្តផ្សេងៗ និងនៅស្រុកត្រពាំង ប្រាសាទ ក្នុងខេត្តឧត្តរមានជ័យ បានមកធ្វើជម្រកខ្ទមតូចៗនៅលើផ្ទៃដីរបស់ក្រុមហ៊ុន។

បើតាមការបញ្ជាក់ឲ្យដឹងពីលោក ឃុត ចន្ថា តំណាងក្រុម ហ៊ុន សុខ សំណាង បញ្ជាក់ថា ប្រជាពលរដ្ឋដែលមករំលោភដីអាស្រ័យផលលើផ្ទៃដីក្រុមហ៊ុននេះ​មក​ពី​បណ្តាខេត្ត​ដូចជាខេត្តសៀមរាបចំនួន ២៥គ្រួសារ ខេត្តកំពង់ចាម ១០គ្រួសារ កំពង់ធំ ១១គ្រួសារ និងប្រជាពលរដ្ឋនៅឃុំត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យចំនួន ១៥២ គ្រួសារ។

លោក បន្តថា កន្លងមកខាងក្រុមហ៊ុន និងក្រុមការងារថ្នាក់ខេត្ត និងស្រុក រួមនិងអនុប្រធាន​សាលាដំបូងខេត្ត ក៏បានចុះពិនិត្យ និងស្រាវជ្រាវទំនាស់ដីធ្លីនេះដល់ទីតាំងក្រុម ហ៊ុននេះ​ជាក់ស្តែង​ផងដែរ ។ លោកបន្ដថា ក្រុមហ៊ុន បាន​ទទួល​សិទ្ធ​វិនិយោគ​លើ​ផ្ទៃដី​ចំនួន ១.៨៦៥ហិកតា​ (មួយពាន់ ប្រាំបីរយហុកសិប​ប្រាំហិកតា) ពីរាជរដ្ឋាភិបាលលេខ៖ ២០៤ស.ជ.ណ​ចុះថ្ងៃទី២២ ​ខែកុម្ភៈឆ្នាំ២០១២ ដោយ​ក្រុមហ៊ុន​បាន​អនុវត្ត​ឈូសឆាយ​ដាំដុះដំណាំ កៅស៊ូបាន​ចំនួន ៨០០ហិកតា ហើយ​បន្ត​ឈូសឆាយ​ដាំដំណាំកៅស៊ូ ​លើផ្ទៃដីទីតាំងនេះ​បន្ថែមទៀត​ ហើយ​ក៏មានប្រជាពលរដ្ឋ ខាងលើនេះ​ហាមឃាត់​មិនអោយឈូសឆាយ ​ទើបក្រុមហ៊ុនស្នើសុំទៅអាជ្ញាធរជួយ​ដោះស្រាយ ​និង​អន្តរាគមន៍ ចំពោះប្រជាពលរដ្ឋទាំងអស់នោះ។

កន្លងមកបានជួលដីក្រុមហ៊ុន តាមរយៈអ្នកមើលខុសត្រូវនៅទីនោះ នៅចុងឆ្នាំ២០១៨ ហើយមក​ដល់ពេលនេះ គឺ​ពួកគាត់​ចង់​យក​ដីក្រុមហ៊ុននេះ ​ធ្វើជា​កម្មសិទ្ធិ​តែម្តង ​និងព្រមទាំងបាន​នាំ​គ្នីគ្នា​មកសង់​ជាកូនខ្ទមតូចៗ នៅលើដីក្រុមហ៊ុននេះថែមទៀតផងដែរ។

គួរបញ្ជាក់ផងដែរថា៖ កន្លងមកដីនេះ​ អាធរ​ស្រុក​ក៏​បាន​ជូន​ដំណឹង​ដល់​ពលរដ្ឋ​ទាំង​នេះ​ផងដែរ ​ដើម្បី​កុំ​ឲ្យពួកគាត់​បន្ត​អាស្រ័យផល​ និង​បញ្ឈប់ការសង់កូនខ្ទមបន្តទៀត ហើយអាជ្ញាធរខេត្ត ក៏​បាន​ណែនាំ​ជាមួយ​ និងអនុប្រធានតុលាការខេត្តផងដែរ ​ដល់​ពួកគាត់​កុំ​អោយ​មាន​ការ​គាស់កកាយ រុករាន​លើផ្ទៃដីនេះជាបន្តទៀត​ ៕អត្ថបទ៖ ឃិនសារិទ្ធ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        244
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        127
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm