EU ពិន័យបណ្ដាញសង្គម X របស់លោក Musk ១៤០លានដុល្លារ ជុំវិញការបំពានច្បាប់ឌីជីថលរបស់ប្លុក

2025/12/06 02:41:52 am        70

និយតករសហភាពអឺរ៉ុប (EU) នៅថ្ងៃសុក្រ (ទី៥ ខែធ្នូ) នេះ បានពិន័យបណ្ដាញសង្គម X របស់លោក Elon Musk នូវទឹកប្រាក់ ១២០លានអឺរ៉ូ (១៤០លានដុល្លារ) ជុំវិញការរំលោភលើច្បាប់ឌីជីថលរបស់ប្លុកដែលមន្ត្រីទាំងនោះបានលើកឡើងថា អាចធ្វើអ្នកប្រើប្រាស់ប្រឈមនឹងការឆបោក និងការក្លែងបន្លំ។

គណៈកម្មការអឺរ៉ុប បានចេញសេចក្តីសម្រេចរបស់ខ្លួន បន្ទាប់ពីមានការស៊ើបអង្កេតដែលខ្លួនបានចាប់ផ្ដើមកាលពី ២ឆ្នាំមុន ចំពោះបណ្ដាញសង្គម X ក្រោមច្បាប់សេវាកម្មឌីជីថល (Digital Services Act) របស់ប្លុកដែលមានសមាជិក ២៧ប្រទេស។ ត្រូវបានគេស្គាល់ផងដែរដោយអក្សរកាត់ DSA ជាច្បាប់ដ៏ទូលំទូលាយដែលតម្រូវឲ្យកម្មវិធីបណ្ដាញសង្គមទទួលខុសត្រូវបន្ថែមទៀត ដើម្បីការពារអ្នកប្រើប្រាស់អឺរ៉ុប និងលុបមាតិកាដែលបង្កគ្រោះថ្នាក់ ឬខុសច្បាប់ នៅលើគេហទំព័ររបស់ពួកគេ ក្រោមគំរាមកំហែងផាកពិន័យយ៉ាងធ្ងន់ធ្ងរ។

គណៈកម្មការបានបញ្ជាក់ថា ខ្លួនកំពុងពិន័យបណ្ដាញសង្គម X (ពីមុន Twitter) ដោយសារតែការបំពានចំនួន ៣ករណីផ្សេងគ្នា លើការតម្រូវឲ្យមានតម្លាភាពរបស់ DSA។ ការសម្រេចនេះអាចធ្វើឲ្យមានការខឹងសម្បាពីលោកប្រធានាធិបតី Donald Trump ដែលរដ្ឋបាលរបស់លោក បានរិះគន់បទប្បញ្ញត្តិឌីជីថលរបស់ទីក្រុងប៊្រុចសែល ហើយបានប្តេជ្ញាសងសឹក ប្រសិនបើក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកត្រូវបានពិន័យ។

ក្រុមហ៊ុនរបស់បណ្ដាញសង្គមមួយនេះ មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើតាមអ៊ីម៉ែល ដើម្បីសុំការអត្ថាធិប្បាយ។ និយតករបានឲ្យដឹងថា សញ្ញាធីកពណ៌ខៀវរបស់ X បានរំលោភច្បាប់ ដោយសារតែ «ការរចនាអាចនាំឲ្យយល់ខុស» ដែលអាចធ្វើអ្នកប្រើប្រាស់រងនូវការឆបោក និងក្លែងបន្លំ។ ហើយជាមួយគ្នានេះ និយតករបានបន្ថែមថា បណ្ដាញសង្គម X ក៏មិនបានអនុវត្តតាមលក្ខខណ្ឌតម្លាភាព សម្រាប់មូលដ្ឋានទិន្នន័យផ្សាយពាណិជ្ជកម្មរបស់ខ្លួនផងដែរ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        300
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        343
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        323

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm