ពិព័រណ៍ផលិតផលអង្គរ ត្រូវបានបើកជាផ្លូវការ ដើម្បីបង្ហាញផលិតផលសំខាន់ៗក្នុងក្រុង-ស្រុក ទៅកាន់អ្នកប្រើប្រាស់

2025/12/06 07:55:19 am        123

នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ម្សិលមិញ លោក លី សារី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានចូលរួមក្នុងកម្មវិធីពិព័រណ៍ផលិតផលអង្គរ ត្រូវបានបើកជាផ្លូវការ ដើម្បីបង្ហាញផលិតផលសំខាន់ៗក្នុងក្រុង-ស្រុក ទៅកាន់អ្នកប្រើប្រាស់ ក្រោមអធិបតីភាពឯកឧត្តម តាន់ យុវរដ្ឋ អគ្គរងនៃអគ្គនាយកដ្ឋានជម្រុញពាណិជ្ជ ដោយរដ្ឋបាលខេត្តសៀមរាប សហការជាមួយអង្គការដៃគូ រៀបចំពិព័រណ៍ផលិតផលអង្គរ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥-៧ ខែធ្នូ ឆ្នាំ២០២៥ នៅទីធ្លាសួន ច្បារមុខសណ្ឋាគារវិចតូរីយ៉ា ក្រុងសៀមរាប ខេត្តសៀមរាប ក្នុងគោលបំណង ជួយ ជម្រុញសកម្មភាពពាណិជ្ជកម្ម ពិសេសផលិតផល និងកសិផលក្នុងខេត្ត ឲ្យកាន់តែមានភាពរស់រវើកសំដៅប្រែក្លាយផលិតផលនៅក្នុងស្រុក ឲ្យទទួលបាននូវការគាំទ្រ និងប្រើប្រាស់កាន់តែច្រើនឡើង ដោយមានការអញ្ជើញចូលរួម លោកស្រី ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត កម្លាំងប្រដាប់អាវុធ តំណាងរដ្ឋបាលក្រុងសៀមរាប និង បងប្អូនជាផលិតករ ពាណិជ្ជករ និងកសិករ ព្រមទាំងប្អូនៗ និស្សិតនិងសិស្សានុសិស្សជាច្រើនកុះករ។

ឯកឧត្តម តាន់ យុវរដ្ឋ បានលើកឡើងថា ការរៀបចំពិព័រណ៌នេះឡើង ក្នុងការជួយជម្រុញផ្សព្វផ្សាយដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ នូវផលិតផលខ្មែរ ដើម្បីលើកទឹកចិត្តប្រជាពលរដ្ឋ ក្នុងការផលិតនូវផលិតផលឲ្យកាន់តែមានគុណភាព និងមានលក្ខណៈសម្បូរបែប ស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជម្រុញ លើកកម្ពស់វិស័យកសិ-ពាណិជ្ជកម្ម ផលិតផលក្នុងស្រុក និងការអភិវឌ្ឍន៍វិស័យឯកជន។

លោក លី សារី អភិបាលរងខេត្ត ក៏បានបង្ហាញថាបច្ចុប្បន្នខេត្តសៀមរាប មានសក្តានុពលសំខាន់ៗ ក្រៅពីទេសចរណ៍ គឺ មានវិស័យកសិកម្ម សេវាកម្ម និងការកែច្នៃផលិតផល សំខាន់ៗដូចជា ផលិតផលកែច្នៃមានប្រហុក សាច់ក្រក នំ ព្រមទាំងការរក្សាបាននូវអត្តសញ្ញាណរបស់ខ្លួនជាដើម។ ក្រៅពីផលិតផលកសិ-ឧស្សាហកម្ម ខេត្តសៀមរាបក៏មានដំណាំរួមផ្សំដូចជា បន្លែនិងផ្លែឈើ។ បច្ចុប្បន្ន ផលិតផលទាំងនេះ កសិករយើងអាចផលិតបានមួយចំនួនធំដែលប្រកបដោយគុណភាព សោភ័ណ្ឌភាព សុវត្ថិភាព និងបានធ្វើការផ្គត់ផ្គង់មកកាន់ទីផ្សារ ។ ប៉ុន្តែបរិមាណតម្រូវការចំពោះបន្លែនិងផ្លែឈើសុវត្ថិភាពនៅមានទំហំធំ និងប្រកបដោយការប្រកួតប្រជែង។ កត្តានេះ ដើម្បីជាគន្លឹះក្នុងការប្រកួតប្រជែងនៅលើទីផ្សារ ផលិតផលក្នុងស្រុក ត្រូវខិតខំបង្កើតឲ្យបាននូវឧត្តមភាពប្រកួតប្រជែង គឺ គុណភាពល្អ បរិមាណផ្គត់ផ្គង់ទៀងទាត់ តំលៃសមរម្យ និងការកសាងទំនុកចិត្តអ្នកប្រើប្រាស់តាមរយៈការបង្កើតម៉ាកសញ្ញាផលិតផល ។ លោក បានជម្រុញដល់ផលិតករក្នុងស្រុក ត្រូវខិតខំពង្រឹងគុណភាព សុវត្ថិភាព ការវេចខ្ចប់ ប្រកបដោយអនាម័យ ការដាក់ស្លាកច្នៃផលិតឲ្យត្រូវតាមបទដ្ឋានបច្ចេកទេស និងតាមតម្រូវការអ្នកប្រើប្រាស់ ជាមួយនឹងតម្លៃ ដែលអាចប្រកួតប្រជែងជាមួយផលិតផលនាំចូល ។ កិច្ចការទាំងអស់នេះ ពិតជាត្រូវការពេលវេលា និងការខិតខំប្រឹងប្រែងយ៉ាងខ្លាំងពីសំណាក់បងប្អូនផលិតករ ពាណិជ្ជករ និងកត្តាសំខាន់ដែលមិនអាចខ្វះបានទៀតនោះគឺ ការចូលរួមគាំទ្រទិញផលិតកម្មខ្មែរពីប្រជាពលរដ្ឋយើង ដើម្បីជួយឲ្យផលិតករក្នុងស្រុកអាចមានលទ្ធភាពប្រកួតប្រជែង និងពង្រឹងការធ្វើទំនើបកម្ម ផលិតផលរបស់ខ្លួនបាន។

តាមការបញ្ជាក់ របស់លោក ភឿន គឹមលី ប្រធានមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប បានលើកឡើងថា ការតាំងពិព័រណ៍នាពេលនេះ ដែលមានការចូលរួមពីវិស័យរដ្ឋ វិស័យឯកជន សមាគម អង្គការ អ្នកផលិត កសិករ និងសាលារៀន ដែលមានស្តង់សរុបទាំងអស់ចំនួន៨៥ មកពីខេត្តសៀមរាប តាកែវ បាត់ដំបង បន្ទាយមានជ័យ និងរាជធានីភ្នំពេញជាដើម នឹងជួយបង្ហាញនិងលើកកំពស់ផលិតផលខ្មែរឲ្យមានការទទួលស្គាល់កាន់តែទូលំទូលាយ ពិសេសចំពោះការផលិតនូវបន្លែសុវត្ថិភាព និង ការកែច្នៃកសិផលប្រកបដោយគុណភាពខ្ពស់ ។

សូមជម្រាបថាក្រៅពីការរៀបចំដាក់តាំងបង្ហាញផលិតផលបន្លែ ផ្លែឈើកម្ពុជា និងផលិតផលកែច្នៃនេះ ក៏មានការប្រឡងធ្វើម្ហូប សហការរៀបចំឡើងដោយសមាគមចុងភៅកម្ពុជា ប្រកួតបត់ផ្កា ជំនួបពាណិជ្ជកម្ម ការដាល់អំបុក និងតន្រ្តីស្គរដៃផងដែរ។

អត្ថបទដែលទាក់ទង

ឯកឧត្តម គន់ គីម អញ្ជើញប្រកាសសមាសភាពថ្នាក់ដឹកនាំគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជន ខេត្តត្បូងឃ្មុំ
2025/12/06 08:03:14 am        1
ពិព័រណ៍ផលិតផលអង្គរ ត្រូវបានបើកជាផ្លូវការ ដើម្បីបង្ហាញផលិតផលសំខាន់ៗក្នុងក្រុង-ស្រុក ទៅកាន់អ្នកប្រើប្រាស់
2025/12/06 07:55:19 am        1
កម្ពុជាបន្តអំពាវនាវឱ្យភាគីថៃដោះលែងយោធិនទាំង១៨នាក់ ឱ្យបានឆាប់រហ័ស និង​ដោយ​សុខ​សុវត្ថិភាព ខណៈមកដល់ថ្ងៃនេះមានរយៈពេល ១៣០ហើយ
2025/12/06 07:44:45 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឯកឧត្តម គន់ គីម អញ្ជើញប្រកាសសមាសភាពថ្នាក់ដឹកនាំគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជន ខេត្តត្បូងឃ្មុំ

2025/12/06 08:03:14 am
​ពិព័រណ៍ផលិតផលអង្គរ ត្រូវបានបើកជាផ្លូវការ ដើម្បីបង្ហាញផលិតផលសំខាន់ៗក្នុងក្រុង-ស្រុក ទៅកាន់អ្នកប្រើប្រាស់
2025/12/06 07:55:19 am
​កម្ពុជាបន្តអំពាវនាវឱ្យភាគីថៃដោះលែងយោធិនទាំង១៨នាក់ ឱ្យបានឆាប់រហ័ស និង​ដោយ​សុខ​សុវត្ថិភាព ខណៈមកដល់ថ្ងៃនេះមានរយៈពេល ១៣០ហើយ
2025/12/06 07:44:45 am
​មន្ត្រីកសិកម្ម ដឹកនាំក្រុមការងារ ចុះពិនិត្យស្ថានភាពបទល្មើសនេសាទ ចំនួនពីរស្រុក ក្នុងខេត្តសៀមរាប
2025/12/05 10:37:31 pm
​ទឹកជំនន់ស្លាប់មនុស្សនៅខេត្ត Aceh ប្រទេសឥណ្ឌូនេស៊ី ធ្វើឲ្យអ្នករស់រាននឹកឃើញដល់របួសស្នាមរលកស៊ូណាមិ
2025/12/05 09:47:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/12/05 04:31:03 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/11/12 10:51:36 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/12/03 03:30:42 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/12/05 07:14:19 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/11/12 03:11:04 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am