ក្នុងកិច្ចប្រជុំអូតាវ៉ា កម្ពុជាបន្តបបួលថៃឲ្យ​មាន​ការ​ស៊ើបអង្កេត​រួម​គ្នា​បន្ទាប់​ពី​ថៃ​ចោទ​ប្រកាន់​កម្ពុជា​ច្រំដែល​ថា​ដាក់មីនថ្មី

2025/12/06 04:02:34 pm        475

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ​អាជ្ញាធរ​មីន​បាន​បន្ត​បបួល​ភាគី​ថៃ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​រួម​គ្នា​បន្ទាប់​ពី​ថៃ​បានធ្វើការចោទប្រកាន់មកកម្ពុជា​ច្រំដែលថា កម្ពុជាបានដាក់មីនថ្មី ដោយ​បណ្តាល​ឲ្យ​ទាហាន​ថៃ​ជាន់​រងរបួស ខណៈការ​បបួល​របស់​កម្ពុជា​នេះ​គឺ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​លើក​ទី២២ នៃ​រដ្ឋភាគីអនុសញ្ញាអូតាវ៉ា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីសនាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥។

នៅក្នុងកិច្ចប្រជុំលើកទី២២ នៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ាលើកទី២២នេះ ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានបង្ហាញការសោកស្តាយ ដែលកម្ពុជា​ត្រូវ​ទទួល​រង​គ្រោះ​ដោយ​សារ​បញ្ហា​នេះ ពោលគឺការចោទប្រកាន់របស់ថៃថាកម្ពុជាដាក់មីនថ្មី។ ឯកឧត្តម ទេសរដ្ឋ​មន្រ្តី​បាន​លើក​ឡើងទៀត​ថា ប៉ុន្មានខែកន្លងមកនេះ កម្ពុជាបានទទួលរងគ្រោះធ្ងន់ធ្ងរ ដោយ​សារ​សកម្ម​ភាព​យោធាថៃ​ ដែលជាប្រទេសជិតខាងគ្នាដោយប្រើប្រាស់ការចោទប្រកាន់គ្មានមូលដ្ឋាន និ​ង​គ្មានការស៊ើបអង្កេតច្បាស់លាស់ជុំវិញបញ្ហាមីននេះ។

នៅចំពោះមុខតំណាងរដ្ឋជាសមាជិកនៃអនុសញ្ញាអូតាវ៉ាចំនួន១៥៦ប្រទេស ឯកឧត្តម លី ធុជ បាន​គូសបញ្ជាក់ទៀតថា កម្ពុជាបានរងគ្រោះធ្ងន់ធ្ងរដោយសារមីន ហេតុនេះ​ហើយ​កម្ពុជា​បាន​ប្តេជ្ញា​ដាច់​ខាត​ចំពោះការអនុវត្តនូវអនុសញ្ញាអូតាវ៉ា ដោយកម្ពុជាមិនបាន​ប្រើប្រាស់​ជា​ដាច់​ខាត​នូវ​មីន​ប្រឆាំង​មនុស្សចាប់តាំងពីកម្ពុជាចូលជារដ្ឋភាគីអនុសញ្ញាខាងលើនេះមក។

ឯកឧត្តម ទេសរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា«កម្ពុជាចូលរួមសោកស្តាយដល់អ្នកដែលរងរបួស ក្នុង​ឧប្បត្តិ​ហេតុ​ផ្ទុះមីនថ្មីៗនេះ ប៉ុន្តែយើងមិនអាចមើលរំលងការពិតនោះឡើយ ហើយកម្ពុជា​នឹង​ការ​ពារ​បូរណ​ភាពរបស់ខ្លួន និងបន្តអំពាវនាវឱ្យប្រកាន់ខ្ជាប់នូវយន្តការស៊ើបអង្កេតរួមគ្នា ប្រកប​ដោយ​កិច្ច​សហ​ប្រតិបត្តិការ និងផ្អែកលើភស្តុតាង»។ ឯកឧត្តមបានបន្ថែមទៀតថា «កាន់តែគួរ​ឱ្យ​ព្រួយ​បារម្ភ​នោះ​គឺ​រហូតមកដល់បច្ចុប្បន្នថៃនៅតែបន្តប្រើប្រាស់ការចោទប្រកាន់ដែលគ្មានការពិត គ្មាន​ការ​ស៊ើប​អង្កេតច្បាស់លាស់ មិនឯករាជ្យ និងមិនស្របតាមមូលដ្ឋានច្បាប់នេះ ដើម្បីបង្កើន​ភាព​តាន​តឹង​ជាមួយកម្ពុជា។ការចោទប្រកាន់ដែលគ្មានមូលដ្ឋាន នឹងមិននាំមកនូវសុខសន្តិភាពនោះទេ ផ្ទុយ​ទៅវិញ វានឹងបំផ្លាញទំនុកចិត្តរវាងគ្នានិងគ្នា និងឆ្លុះបញ្ចាំង​ពី​ការ​ចាក​ចេញ​ពី​គោលការណ៍​នៃ​សុច​រិតភាព យុត្តិធម៌ និងភាពអ្នកជិតខាងល្អ ដែលជាមគ្គទេសក៍នាំផ្លូវរបស់រដ្ឋភាគីទាំងអស់»។

នៅក្នុងកិច្ចប្រជុំខាងលើនេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ ក៏បានចោទជាសំណួរផងដែរថា «ក្នុង​ប្រវត្តិ​សាស្ត្រ​នៃអនុសញ្ញានេះ តើប្រទេសណា ដែលធ្លាប់ប្រើ​ប្រាស់​កម្លាំង​យោធា​វាយ​ប្រហារ​ទៅ​លើ​ប្រទេស​ជិតខាងរបស់ខ្លួន ដោយមូលហេតុឧប្បត្តិហេតុផ្ទុះមីនដែលមិនទាន់បានស៊ើបអង្កេត និង​ផ្ទៀងផ្ទាត់ច្បាស់លាស់?»។ ឯកឧត្តម បានលើកឡើងទៀតថា កម្ពុជាមានការសោកស្តាយ ដែល​បញ្ហានេះត្រូវបានលើកយកមកដោះស្រាយនៅក្នុងកិច្ចប្រជុំដ៏សំខាន់នេះ(កិច្ចប្រជុំអូតាវ៉ា)។ វា​គួរតែត្រូវបានដោះស្រាយ តាមរយៈការសន្ទនាដោយសន្តិវិធី និង​យន្ត​ការ​ដែល​មាន​ស្រាប់​រវាង​ប្រទេស​ទាំង​ពីក្នុងនាមជាប្រទេសជិតខាងល្អ ដែលមានប្រវត្តិសាស្ត្ររួមគ្នា ជាច្រើនសតវត្ស​មក​ហើយ​។​ កម្ពុជាមិនចង់ឃើញវេទិកានេះ ត្រូវបានប្រែក្លាយឱ្យទៅជាសាលាក្តី ឬវេទិកា​សម្រាប់​ការ​ប្រឈម​មុខ​ដាក់គា្ន ក្នុងផ្លូវនយោបាយនោះទេ។ វេទិកានេះ គួរតែជាវេទិកា​ដែល​រដ្ឋភាគី​ធ្វើ​ការ​រួម​គ្នា ​ដោយស្មោះត្រង់ និងគោរពគ្នាទៅវិញទៅមក ដើម្បីដោះស្រាយបញ្ហាតាមរយៈកិច្ចសន្ទនា និង​ដោយ​សន្តិវិធី៕ អត្ថបទបាន ចក់

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        44
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        144
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        138

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm