ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត គូស​បញ្ជាក់​ពី​ចំណុច​អាទិភាព​សំខាន់ៗ​ចំនួន៥ សម្រាប់​ធ្វើការ​​ពិភាក្សា​​ក្នុងវេទិកាអភិបាលកិច្ចអ៊ីនធឺណិតកម្ពុជា

2025/12/06 01:00:27 pm        104

នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍​និង​ទូរ​គម​នាគមន៍​ បានអញ្ជើញជាអធិបតីបើក វេទិកាអភិបាលកិច្ចអ៊ីនធឺណិតកម្ពុជា ២០២៥ ក្រោម​ប្រធាន​បទ “ការកសាងសង្គមឌីជីថលកម្ពុជា ប្រកបដោយបរិយាបន្ន (Building Cambodia’s Inclusive Digital Society)” ដែលជាព្រឹត្តិការណ៍អមក្នុង វេទិការដ្ឋាភិបាលឌីជីថល ពិព័រណ៍​បច្ចេក​វិទ្យា​ឌីជីថល និងព្រឹត្តិការជាតិ-អន្តរជាតិពាក់ព័ន្ធ។

ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម សុខ ពុធ្ធិវុធ រដ្ឋ​លេខា​ធិការ​ក្រសួង​ប្រៃសណីយ៍​និង​ទូរ​គម​នាគមន៍ លោកស្រី Esther McFarlane មន្ត្រីទទួលបន្ទុកការិយាល័យ អង្គការ​យូណេស្កូ​ប្រចាំ​នៅ​ភ្នំពេញ លោក ធី ទ្រី នាយកប្រតិបត្តិ/និពន្ធនាយក អង្គការទិន្នន័យអំពីការអភិវឌ្ឍ កម្ពុជា (ODC)​ លោក Chengetai Masango ប្រធានការិយាល័យ លេខា​ធិការ​ដ្ឋាន​អង្គ​ការ​សហ​ប្រជា​ជាតិ ​(UN) នៃវេទិកាអភិបាលកិច្ចអ៊ីនធឺណិត និង ឯកឧត្តម លោកជំទាវ ជាថ្នាក់​ដឹកនាំ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ តំណាងមកពីភាគីពាក់ព័ន្ធទាំងស្ថាប័នរដ្ឋ វិស័យឯកជន សង្គម​ស៊ីវិល ​និងដៃគូអភិវឌ្ឍន៍ជាច្រើនកុះករ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

ថ្លែងក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានមានប្រសាសន៍ គូស​បញ្ជា​ក់​ពី​ចំណុច​អាទិភាព​សំខាន់​ៗមួយចំនួនសម្រាប់ការពិភាក្សារបស់វេទិកាដូចជា៖

១. ការអភិវឌ្ឍក្របខ័ណ្ឌគោលនយោបាយរហ័សរហួន ដើម្បី​ទាញ​យក​អត្ថ​ប្រយោជន៍​ពី​បច្ចេក​វិទ្យា​ថ្មី​ៗ​ដូចជាបញ្ញាសិប្បនិម្មិត ខណៈពេលដែល​គ្រប់​គ្រង​ហានិភ័យ​ដែល​ទាក់​ទង​នឹង​ភាព​ឯកជន​នៃ​ទិន្នន័យ សន្តិសុខតាមអ៊ីនធឺណិត និងភាពសុខដុមរមនាក្នុងសង្គមប្រកបដោយប្រសិទ្ធភាព។

២. ការលើកកម្ពស់ការដាក់បញ្ចូល និងអក្ខរកម្មឌីជីថល ដើម្បីធានាថាប្រជាពលរដ្ឋទាំងអស់ ជា​ពិសេស​យុវជន ស្ត្រី និងអ្នកដែលនៅតំបន់ជនបទ អាចចូលប្រើ ប្រើប្រាស់ និងបង្កើត​តម្លៃ​តាម​រយៈ​ឧបករណ៍ឌីជីថល ដោយមិន​​ទុក​នរណា​ម្នា​ក់​ឱ្យ​នៅ​ខាង​ក្រោយ​ក្នុង​ការ​ផ្លាស់​ប្តូរ​ឌីជីថល​ឡើយ។​

៣. ពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគី ដើម្បីសម្រប​សម្រួល​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​សន្តិសុខ​តាម​អ៊ីន​ធឺណិត ប្រយុទ្ធប្រឆាំងនឹងការក្លែងបន្លំតាមអ៊ីនធឺណិត និងខ្លឹមសារខុសច្បាប់ និង​កសាង​បរិយាកាស​ឌីជីថលដែលគួរឱ្យទុកចិត្ត។

៤. លើកកម្ពស់នវានុវត្តន៍ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដោយកសាង​លើ​សមិទ្ធ​ផល​ជាតិ​ថ្មី​ៗ​ក្នុង​ការ​ត្រួត​ពិនិត្យបទប្បញ្ញត្តិ ខ្សែកាបអុបទិកក្រោមដី និងហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ទំនើប ដើម្បី​បង្កើតមូលដ្ឋានគ្រឹះរឹងមាំសម្រាប់ការរីកចម្រើន។

៥. ពង្រឹងយុវជនជាអ្នកដឹកនាំឌីជីថល តាមរយៈគំនិតផ្តួចផ្តើមដូចជា Youth IGF ដែល​ទើប​នឹង​បង្កើត​ថ្មី ​ដោយធានា​ថា​មនុស្ស​ជំនាន់​ក្រោយ​គឺជាស្ថា​បត្យ​ករ​នៃ​គោល​នយោបាយ​ឌីជីថល​ដែល​នឹង​កំណត់​អនាគត​របស់ពួកគេ។

ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញនូវការទុកចិត្តយ៉ាងមុតមាំថា បាន​លើក​ទឹក​ចិត្ត​ឱ្យ​មាន​ការ​ចូលរួមពិភាក្សា និងផ្លាស់ប្តូរទស្សនៈឱ្យបានផុលផុស សម្រាប់ជា​ទុនក្នុង​ការ​កសាង​អនាគត​ឌីជីថល​រួម​គ្នា។​ ជាពិសេស យកឱកាសនេះបង្កើតបណ្តាញទំនាក់ទំនង និងកសាងភាព​ជាដៃគូ​ឱ្យ​កាន់តែ​ស៊ី​ជម្រៅនិងទូលំទូលាយបន្ថែមទៀត ដើម្បីរួមគ្នាសម្រេចសមិទ្ធផលបន្ថែមទៀតជូនជាតិ និង​ប្រជាជនរបស់ខ្លួន។

សូមជម្រាបជូនថា វេទិកាអភិបាលកិច្ចអ៊ីនធឺណិតកម្ពុជា ២០២៥ ត្រូវបានរៀបចំឡើង​ដោយ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ អង្គការយូណេស្កូ (UNESCO) អង្គការ Open Development Cambodia (ODC) និង បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ដោយ​ផ្តោត​ជាពិសេសសម្រាប់កំណើន និងស្ថិរភាពរបស់ប្រទេសយើងរួមមានដូចជា៖ សុវត្ថិភាព​អន​ឡាញ​ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI) -ការតភ្ជាប់អ៊ីនធឺណិតជាសកល និងប្រកប​ដោយ​អត្ថន័យ​ -ការពង្រឹងសមត្ថភាពយុវជនសម្រាប់អនាគតឌីជីថល៕


អត្ថបទដែលទាក់ទង

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ប្រគល់វត្ថុអនុស្សាវរីយ៍​ដើម្បី​ជា​ការ​ដឹង​គុណ​ចំពោះ​កិច្ចខិតខំ​ប្រឹង​ប្រែង​របស់លោក Klein Norbert ជាបុគ្គលសំខាន់១រូប ក្នុងការបង្កើត​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​កម្ពុជា​នៅ​ទសវត្សរ៍ទី៩០
2025/12/06 01:49:30 pm        1
ក្រុមការងារវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប ម្ចាស់ដាយ​ត្រី សហការ​ជាមួយ​គម្រោង​អច្ឆរិយភាពនៃទន្លេមេគង្គ បានលែងប្រភេទ​ត្រី​កំពុង​រងគ្រោះមួយចំនួន ចូលទៅក្នុងទន្លេសាបវិញ
2025/12/06 01:28:38 pm        1
សម្តេច ម៉ែន សំអន រំឭកពីប្រវត្តិ នៃការបង្កើតរណសិរ្ស ២ធ្នូ និងដំណើរឆ្ពោះទៅការសង្រ្គោះជាតិ ក្នុង​ឱកាសសំណេះសំណាលជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជនខេត្តសៀមរាប
2025/12/06 01:23:08 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ប្រគល់វត្ថុអនុស្សាវរីយ៍​ដើម្បី​ជា​ការ​ដឹង​គុណ​ចំពោះ​កិច្ចខិតខំ​ប្រឹង​ប្រែង​របស់លោក Klein Norbert ជាបុគ្គលសំខាន់១រូប ក្នុងការបង្កើត​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​កម្ពុជា​នៅ​ទសវត្សរ៍ទី៩០

2025/12/06 01:49:30 pm
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារគ្រោះមហន្តរាយធម្មជាតិនៅប្រទេសស្រីលង្កា បានកើនឡើងដល់ជាង ៦០០នាក់
2025/12/06 01:31:22 pm
​ក្រុមការងារវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប ម្ចាស់ដាយ​ត្រី សហការ​ជាមួយ​គម្រោង​អច្ឆរិយភាពនៃទន្លេមេគង្គ បានលែងប្រភេទ​ត្រី​កំពុង​រងគ្រោះមួយចំនួន ចូលទៅក្នុងទន្លេសាបវិញ
2025/12/06 01:28:38 pm
​សម្តេច ម៉ែន សំអន រំឭកពីប្រវត្តិ នៃការបង្កើតរណសិរ្ស ២ធ្នូ និងដំណើរឆ្ពោះទៅការសង្រ្គោះជាតិ ក្នុង​ឱកាសសំណេះសំណាលជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជនខេត្តសៀមរាប
2025/12/06 01:23:08 pm
​ក្រុមអ្នកចរចាអាមេរិក និងអ៊ុយក្រែន ថា វឌ្ឍនភាពពិតប្រាកដឆ្ពោះទៅកាន់សន្តិភាពអាស្រ័យលើរុស្ស៊ី
2025/12/06 01:17:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/12/06 07:12:56 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/11/12 10:51:36 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/12/03 03:30:42 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/12/05 07:14:19 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/11/12 03:11:04 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am