ក្រុមអ្នកចរចាអាមេរិក និងអ៊ុយក្រែន ថា វឌ្ឍនភាពពិតប្រាកដឆ្ពោះទៅកាន់សន្តិភាពអាស្រ័យលើរុស្ស៊ី

2025/12/06 08:17:19 pm        270

ក្រុមអ្នកចរចាមកពីអាមេរិក និងអ៊ុយក្រែនបាននិយាយកាលពីថ្ងៃសុក្រថា ពួកគេមានកិច្ចពិភាក្សាប្រកបដោយការស្ថាបនាស្ដីពីការបញ្ចប់សង្គ្រាមអ៊ុយក្រែន ប៉ុន្តែផ្លូវឆ្ពោះទៅកាន់សន្តិភាពអាស្រ័យលើរុស្ស៊ី។ 

បេសកជនអាមេរិកលោក Steve Witkoff និងកូនប្រសារលោក Donald Trump គឺលោក Jared Kushner បាននិយាយក្នុងសេចក្ដីថ្លែងការណ៍រួមមួយជាមួយក្រុមអ្នកចរចាអ៊ុយក្រែនថា វឌ្ឍនភាពពិតប្រាកដឆ្ពោះទៅកិច្ចព្រមព្រៀងណាមួយអាស្រ័យលើការត្រៀមខ្លួនរបស់រុស្ស៊ី ក្នុងការបង្ហាញការតាំងចិត្តម៉ឺងម៉ាត់ ចំពោះសន្តិភាពរយៈពេលវែង រួមទាំងជំហានឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹង និង បញ្ឈប់ការកាប់សម្លាប់មនុស្ស។

អំឡុងជំនួបនោះ ភាគីទាំងពីបានយល់ព្រមលើក្របខ័ណ្ឌនៃការរៀបចំសន្តិសុខ និងការការពារដែលបានពិភាក្សានាពេលកន្លងមក។  

កិច្ចពិភាក្សាក្នុងទីក្រុងមូស្គូ កាលពីថ្ងៃអង្គារសប្ដាហ៍នេះ ពុំបានឈានដល់ការសម្របសម្រួលលើកិច្ចព្រមព្រៀងសន្តិភាពដែលអាចកើតមានក្នុងសង្គ្រាមជិត៤ឆ្នាំមកនេះនោះទេ ។ 

ជំនួបរយៈពេល២ថ្ងៃ រវាងលោក Witkoff និងលោក Kushner និងរដ្ឋមន្ត្រីសន្តិសុខជាតិអ៊ុយក្រែន លោក Rustem Umerov និងលោក Andriy Hnatov គឺជាជុំទី៦ នៃកិច្ចពិភាក្សា ក្នុងរយៈពេល២សប្ដាហ៍ ។ ពួកគេនឹងជួបគ្នាជាថ្មីទៀត នៅក្នុងរដ្ឋ Florida នៅថ្ងៃសៅរ៍នេះ ពេលវេលានៅសហរដ្ឋអាមេរិក៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        18
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        5
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        24

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm